• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្ដាប្រទេសជាសមាជិក EU នៅទីក្រុងហាណូយ

នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា (ទីក្រុងហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) និងឯកអគ្គរដ្ឋទូត និងភារធារីនៃប្រទេសជាសមាជិក EU ប្រចាំនៅទីក្រុងហាណូយ។

ក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាបានអះអាងថា ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប (EP) កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងវិជ្ជមាន។ ប្រធានរដ្ឋសភាបានស្វាគមន៍ចំពោះសំណើរបស់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ EP ក្នុងការបង្កើតយន្តការសហប្រតិបត្តិការរួមរវាងរដ្ឋសភាវៀតណាម និងសភាអឺរ៉ុប។ នាពេលខាងមុខ ប្រធានរដ្ឋសភាវៀតណាមមានគោលបំណងថា

ឯកអគ្គរដ្ឋទូត និងភារធារីបង្កើនការផ្លាស់ប្តូរ និងសម្របសម្រួលជាមួយក្រុមសមាជិកសភាមិត្តភាពរដ្ឋសភាវៀតណាម។ តាមនោះ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ បន្តលើកកំពស់ប្រសិទ្ធភាពនៃ កិច្ចសហប្រតិបត្តិការ និងយន្តការសន្ទនាដែលមានស្រាប់ ជាពិសេសគឺបណ្តាញកិច្ចសហប្រតិបត្តិការសភា សំដៅអនុវត្តន៍ឱ្យបានល្អនូវកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម - EU និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ជំរុញសភានៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ៩ ដែលនៅសល់ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពាំរវិនិយោគសម្រាប់ពាណិជ្ជកម្ម និង វិនិយោគទ្វេភាគី (EVIPA) ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត EU ប្រចាំនៅវៀតណាម លោក Julien Guerrier បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងវៀតណាម - EU នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ លើវិស័យដូចជា៖ អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចវិលជុំ កសិកម្ម ឱសថ យុត្តិធម៌ ការងារ ការពារជាតិ-សន្តិសុខ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយមានអាទិភាពក្នុងការអនុវត្តភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP)

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

ដោយមានអត្រាគាំទ្រពីគណៈប្រតិភូរដ្ឋសភាចំនួន ៤៥៩/៤៦០ ដែលមានវត្តមាន (ស្មើនឹង ៩៤,២៥%) នាព្រឹកថ្ងៃទី ២៥ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តអនុម័តលើឯកសារចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក លើគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។

Top