• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក លឿ គឿង ទទួល​ជួប​ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez

នារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក លឿងគឿង បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែវិច្ឆិកា តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិន ។

ប្រធានរដ្ឋវៀតណាម លោក លឿងគឿង បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ច និងលទ្ធផលនៃកិច្ចពិភាក្សារវាងប្រធានរដ្ឋសភាវៀតណាម លោក ត្រីន ថាញ់មិន និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez; លោកជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងវៀតណាម និងគុយបា។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនិងលើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការជាមួយគុយបាលើគ្រប់វិស័យ។

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez។ រូបថត៖  VNA

រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានអះអាងថា គុយបាជានិច្ចកាលចងចាំ គោរព និងវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាព មិត្តភាព ការគាំទ្រដោយស្មោះស្ម័គ្រនិងជាក់ស្តែងរបស់បក្ស រដ្ឋ រដ្ឋសភា និងប្រជាជនវៀតណាម ជូនចំពោះគុយបានាពេលកន្លងទៅ; បានសង្កត់ធ្ងន់ថា គុយបាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរនិងសិក្សារៀនសូត្រពីបទពិសោធន៍ដ៏សម្បូរបែបរបស់វៀតណាម ក្នុងដំណើរការលុបបំបាត់ឧបស័គ្គនៃសេដ្ឋកិច្ច ដោះស្រាយការលំបាកនិងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។

មេដឹកនាំទាំងពីរបានអះអាងពីការប្តេជ្ញាចិត្ត ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាគំរូរវាង វៀតណាម និងគុយបា ដែលលោកប្រធានហូជីមិញ និងមេដឹកនាំ Fidel Castro Ruz បានបង្កើតមូលដ្ឋាន ហើយត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំនិងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានឯកភាព អនុវត្តន៍យ៉ាងសកម្មនិងមានប្រសិទ្ធភាពនូវការសន្យានិងកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបារបស់អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម លោក តូឡឹម ក្នុងខែកញ្ញា ឆ្នាំ ២០២៤; បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបង្កប់ដោយសារជាច្រើនពោរពេញដោយអត្ថន័យសំខាន់ៗ

ដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបង្កប់ដោយសារជាច្រើនពោរពេញដោយអត្ថន័យសំខាន់ៗ

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មីញ ជីញ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី ៨, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ១០ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។

Top