បក្ខជននិងប្រជាជនខេត្តដាក់ឡាក់បានចូលរួមផ្ដល់មតិលើសេចក្តីព្រាងឯកសារដែលត្រូវដាក់ជូនមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស តាមរយៈកម្មវិធី VNeID។ (រូបថត៖ VOV)
ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស នៅតាមមូលដ្ឋានជាច្រើននៃខេត្តដាក់ឡាក់ ចលនាកសាងរបៀបរស់នៅប្រកបដោយវប្បធម៌ បោសសម្អាតទីក្រុង ថែរក្សាបរិស្ថាន និងកសាងផែនមហាសាមគ្គីជនជាតិទាំងមូល កំពុងត្រូវបានលើកកម្ពស់ ដើម្បីស្វាគមន៍មហា
សន្និបាត។ លោក ង្វៀន ង៉ុកធូ លេខាសាខាបក្ស និងជាប្រធានក្រុមលំនៅដ្ឋាន ៦A បានឲ្យដឹងថា៖
"ឆ្ពោះទៅមហាសន្និបាតបក្សលើកទី១៤ ក្រុមលំនៅដ្ឋាន ៦A បានបំផុសចលនាកសាងរបៀបរស់នៅប្រកបដោយវប្បធម៌នៅក្នុងតំបន់លំនៅដ្ឋាន។ យើងធ្វើវិថីទង់ជាតិ និងចលនាប្រជាជនឱ្យតុបតែងលម្អ បោសសម្អាតផ្លូវភូមិឲ្យបានស្រស់ស្អាត មានពណ៌បៃតង ដើម្បីស្វាគមន៍មហាសន្និបាត។ ប្រជាជន មានការរំពឹងទុកខ្ពស់ និងជឿជាក់យ៉ាងមុតមាំចំពោះមហាសន្និបាតលើកនេះ។ យើងសង្ឃឹមថា មហាសន្និបាតនឹងទទួលបានជោគជ័យកាន់តែច្រើន និងនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន"៕