ពិធីសម្ពោធខ្សែរថភ្លើងមេត្រូលេខ ១ Ben Thanh - Suoi Tien (រូបថត៖ daibieunhandan.vn)
ពិធីនេះត្រូវបានប្រារព្ធឡើងនៅតំបន់ខាងលើនៃស្ថានីយ៍ Ben Thanh - សួនឧទ្យាន ២៣ កញ្ញា (ខ័ណ្ឌទី១) ក្នុងឱកាសនៃមហោស្រពវៀតណាម - ជប៉ុនលើកទី ១០ សំដៅបង្ហាញពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជប៉ុន វៀតណាម និងប្រជាជនទីក្រុងជាច្រើននាក់។ នេះជារបត់មួយបើកដំណាក់កាលថ្មីក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ បង្កើតសន្ទុះសម្រាប់ទីក្រុងហូជីមិញ សម្រេចបាននូវគោលដៅកសាងបណ្តាញផ្លូវរថភ្លើងមេត្រូចំនួន ៧ ខ្សែ ដែលមានប្រវែងសរុប ៣៥៥ គីឡូម៉ែត្រ។
ខ្សែផ្លូវមេត្រូលេខ១ (Ben Thanh - Suoi Tien) មានប្រវែងសរុប ១៩,៧ គីឡូម៉ែត្រ រួមទាំងស្ថានីយចំនួន ១៤ ដែលតភ្ជាប់កណ្តាលទីក្រុងហូជីមិញជាមួយទីក្រុង Thu Duc។ នេះជាខ្សែរថភ្លើងមេត្រូដំបូងគេនៅវៀតណាមដែលមានផ្លូវក្រោមដី ដោយប្រើប្រាស់បច្ចេកវិទ្យាសំណង់ទំនើបៗ ជាច្រើន។ គម្រោងដែលបានអនុវត្តដោយទុន ODA (ជំនួយឥតសំណង់) ពីរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងដើមទុនសមភាគីក្នុងប្រទេស ហើយនេះជាគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់មួយរវាងវៀតណាម និងជប៉ុន។ បន្ទាប់ពីបានដំណើរការពាណិជ្ជកម្មនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ រថភ្លើងមេត្រូខ្សែទី ១ បានបម្រើអ្នកដំណើរជាង ៥ លាននាក់ និងទទួលបានការឆ្លើយតបជាវិជ្ជមានជាច្រើនពីប្រជាជន។
អញ្ជើញថ្លែងមតិក្នុងពិធីបើកសម្ពោធនាព្រឹកថ្ងៃនេះ ប្រធានគណៈកម្មាធិ ការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Van Duoc បានអះអាងថា មេត្រូខ្សែទី១ គឺជាគម្រោងដឹកជញ្ជូនទំនើប មានសារសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ទីក្រុង ហើយបានសន្យាថា ទីក្រុងនឹងធានាបាននូវប្រតិបត្តិការ ការគ្រប់គ្រង និងការធ្វើអាជីវកម្មផ្លូវមេត្រូខ្សែទី១ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ទីក្រុង ខិតខំបង្ហើយជាស្រេចផ្លូវរថភ្លើងក្នុងទីក្រុងចំនួន ៧ខ្សែទៀត ដែលមានប្រវែង ៣៥៥គីឡូម៉ែត្រនៅឆ្នាំ ២០៣៥ ដូច្នេះការដឹកជញ្ជូនសាធារណៈអាចបំពេញតម្រូវការការធ្វើដំណើររបស់ប្រជាជនបាន ៥០%។ លោកស្រី Miyazaki Katsura អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍគម្រោងផ្លូវដែកក្នុងទីក្រុងបន្ថែមទៀត មិនត្រឹមតែនៅទីក្រុងហូជីមិញប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ផ្សេងទៀតនៃប្រទេសវៀតណាមផងដែរ។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំវៀតណាមនិងជប៉ុនបានធ្វើពិធីភ្ជាប់ផ្លាកសញ្ញាគម្រោង JICA និងភ្ជាប់ផ្លាកសញ្ញាគម្រោងកម្រិតទីក្រុង ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥) សម្រាប់ផ្លូវរថភ្លើងមេត្រូ ខែ្ស ១៕