នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ប្រធានគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលទទួលបន្ទុកការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល និងគម្រោង លេខ ០៦ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំ ដើម្បីពិនិត្យការងារក្នុងរយៈពេល៦ខែដើមឆ្នាំ និងដាក់ពង្រាយភារកិច្ចរយៈពេល ៦ខែ ចុងឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញប្រធានគណៈកម្មាធិការដឹកនាំរដ្ឋាភិបាលទទួលបន្ទុកការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ០៦ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំដើម្បីពិនិត្យការងារក្នុងរយៈពេល៦ខែដើមឆ្នាំ និងដាក់ពង្រាយភារកិច្ចសម្រាប់៦ខែចុងឆ្នាំ២០២៥ (រូបថត៖ VOV)
អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានលើកច្បាស់ថា
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសន្និបាតមជ្ឈិមលើកទី ១២ នីតិកាលទី
១៣ ដោយស្មារតីបំពេញការងារយ៉ាងប្រញាប់ប្រញាល់ ការគិតប្រកបដោយភាពច្នៃប្រឌិត
និងសកម្មភាពដ៏ខ្លាំងក្លា។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូយកចិត្តទុកដាក់វាយតម្លៃស្ថានភាពនិងលទ្ធផលក្នុងរយៈពេល៦ខែដើមឆ្នាំ
ដោយផ្តោតលើខ្លឹមសារចំនួន៤ គឺ៖
ការផ្លាស់ប្តូរឌីជីថលដើម្បីបម្រើដល់ការរៀបចំប្រព័ន្ធនយោបាយ
និងអាជ្ញាធរមូលដ្ឋានពីរកម្រិត; ផលិតផលដែលត្រូវបានសម្រេចបាន;
ការអនុវត្តគម្រោងលេខ ០៦ ស្តីពីការអភិវឌ្ឍកម្មវិធីទិន្នន័យប្រជាជន
ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីបម្រើដល់ការផ្លាស់ប្តូរឌីជីថលជាតិ;
កសាងមូលដ្ឋានទិន្នន័យជាតិ និងមូលដ្ឋានទិន្នន័យនៃវិស័យ និងមូលដ្ឋាន។
ទន្ទឹមនឹងនោះ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈប្រតិភូវាយតម្លៃលើ
ការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយជា "សសរស្តម្ភទាំងបួន"
ដែលមានខ្លឹមសារជាច្រើនទាក់ទងនឹងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល៖ សេចក្តីសម្រេចចិត្តលេខ ៥៧
ស្តីពីរបកគំហើញនៃការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍
និងការផ្លាស់ប្តូរឌីជីថលជាតិ សេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីការធ្វើសមាហរណកម្ម; សេចក្តីសម្រេចចិត្តលេខ ៦៦ ស្តីពីការកសាងនិងការប្រតិបត្តិច្បាប់
និងសេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។
លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា
នាពេលថ្មីៗនេះ រដ្ឋាភិបាលបានកំណត់ទិសដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ ២០២៥ ពី ៨,៣-៨,៥% ដោយស្មារតីនៃកំណើនរហ័ស កំណើនខ្ពស់ ប៉ុន្តែប្រកបដោយនិរន្តរភាព; ក្នុងនោះការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍
និងការផ្លាស់ប្តូរឌីជីថល គឺជាដំណោះស្រាយដ៏សំខាន់។
ក្នុងស្មារតីនោះ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូវាយតម្លៃដោយស្មោះត្រង់នូវលទ្ធផលដែលសម្រេចបាន
កំហិត វិភាគមូលហេតុ មេរៀនបទពិសោធន៍ក្នុងស្មារតីនោះ
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រតិភូវាយតម្លៃដោយស្មោះត្រង់នូវលទ្ធផលដែលសម្រេចបាន
ការកំណត់ វិភាគមូលហេតុ មេរៀនដ៏មានតម្លៃ គំរូល្អ និងវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាព; កំណត់យ៉ាងច្បាស់នូវភារកិច្ច និងផលិតផលជាក់ស្តែងរបស់ក្រសួង ស្ថាប័ន
និងមូលដ្ឋានក្នុងខែកក្កដា ត្រីមាសទីបី និងប៉ុន្មានខែចុងក្រោយនៃឆ្នាំ; ការសម្របសម្រួលរវាងក្រសួង ស្ថាប័ន ទីភ្នាក់ងារ និងមូលដ្ឋាន; ការងារត្រួតពិនិត្យ និងវាយតម្លៃកម្មាភិបាល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម