• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

បណ្តា "ទេវតាឯកសណ្ឋានពណ៌ខៀវ" និងក្តីសុបិនតួអក្សរនៅក្បែរកំពង់ផែ

ថ្នាក់រៀនក្តីស្រឡាញ់របស់ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន កាង បេនលឹក (ខេត្ត តីនិញ) បានអុជបំភ្លឺក្តីសុបិនឱ្យក្មេងៗ ក្រីក្រ មានស្ថានភាពទ័លក្រ លំបាកលំបិន។

4-3.jpg
បណ្តាគ្រូបង្រៀនឯកសណ្ឋានពណ៌ខៀវអស់ពីចិត្តពីថ្លើមបង្ហាញតាំងពីអក្សរមួយតួៗ ឲ្យប្អូនៗ តូចៗ។

ជាង ១០ ឆ្នាំកន្លងទៅ ថ្នាក់រៀនបានទាក់ទាញប្អូនៗ តាមរៀនជាង ៨០០ នាក់។ ដោយឡែកឆ្នាំសិក្សានេះ ថ្នាក់រៀនក្តីស្រឡាញ់មានចំនួន ៨១ ប្អូន។ ក្នុងក្រសែភ្នែកខ្ចីសេចក្តី និងស្រស់ថ្លាគ្មានកង្វល់របស់ប្អូនៗ តែងតែពន្លឺឡើងក្តីសង្ឃឹមទៅក្នុងអនាគតដ៏ភ្លឺស្វាងមួយ។ អុជបំភ្លឺឡើងនូវ ពន្លឺចំណេះដឹងនោះគឺកម្មាភិបាល យុទ្ធជននៃប៉ុស្តិ៍ការពារ ព្រំដែនច្រកទ្វារ ព្រំដែន កាង បេនលឹក។

5-4.jpg
យុទ្ធជនព្រំដែនអស់ពីចិត្តពីថ្លើមបង្ហាញតាំងពីអក្សរមួយតួៗ ឲ្យប្អូនៗសិស្សសាលាក្រីក្រ។
2-5.jpg

មួយថ្ងៃពីរវេន (ម៉ោង ១៤ ដល់ម៉ោង ១៦ និងម៉ោង ១៧ ដល់ម៉ោង ១៩) ទៀងទាត់បណ្តាគ្រូបង្រៀនឯកសណ្ឋានពណ៌ខៀវអស់ពីចិត្តពីថ្លើមបង្ហាញតាំងពីអក្សរមួយតួៗឲ្យប្អូនៗ តូចៗ។

ក្នុងចំណោមទាំងនោះ អនុសេនីយ៍ឯក ត្រឹន វ៉ាន់កាញ់  ប្រហែលជាអ្នក ផ្សារភ្ជាប់ជាមួយថ្នាក់រៀនយូរបំផុត។ ជារៀងរាល់ថ្ងៃ អនុសេនីយ៍ឯក ត្រឹន  វ៉ាន់កាញ់ ចូលថ្នាក់បង្រៀនពីរវេន ចាប់ពីម៉ោង ១៤  ដល់ម៉ោង ១៩។ អនុសេនីយ៍ឯក ត្រឹន វ៉ាន់កាញ់ បញ្ចេញមនោសញ្ចេតនា៖  "ស្ថានភាពប្អូនៗ ម៉្យាងម្នាក់ជាច្រើនវ័យអាយុខុសៗ គ្នាបានជាគ្រូបង្រៀន ត្រូវតែរកវិធីសាស្រ្ត សមស្រប។ យើងខ្ញុំអត់ធ្មត់លុតដំតាំងពីទម្លាប់ អាកប្បកិរិយានីមួយៗ ដើម្បី ប្អូនៗ វិវឌ្ឍន៍ខ្លួន។ សង្ឃឹមថាមិនមានប្អូនណាត្រូវបោះបង់ចោលនៅខាង ក្រោយលើដំណើរឆ្ពោះទៅកាន់អនាគតឡើយ"៕

តាម -​ dantocmiennui.baotintuc.vn

គោលនយោបាយជនជាតិបង្កើតសម្ទុះអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ជនរួមជាតិ ខ្មែរ

គោលនយោបាយជនជាតិបង្កើតសម្ទុះអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ជនរួមជាតិ ខ្មែរ

រយៈពេលប៉ុន្មានឆ្នាំកន្លងថ្មីៗនេះ កិច្ចការដាក់ដំណើរការប្រកបដោយសង្គតិភាព គោលនយោបាយជនជាតិប្រកប​ដោយប្រសិទ្ធភាពបានរួមចំណែកផ្លាស់ប្តូរមុខមាត់តំបន់បងប្អូនជនជាតិនៅក្នុងខេត្ត វិញឡុង។ ការរស់នៅផ្នែកសម្ភារៈ និងស្មារតីរបស់ប្រជាជនល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការជឿទុកចិត្តទៅលើគោល​នយោបាយបក្ស និងរដ្ឋត្រូវបានពង្រឹង បង្កើតសម្ទុះសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងធ្លុង​មហាសាមគ្គីជាតិ។

Top