• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បង្អែមដំឡូងមី

បង្អែមដំឡូងមីក្តៅដែល​មានពណ៌ត្នោតនៃដុំស្ករ ដំឡូងមីទន់ៗ មិន​ខ្សោះពេក បំណែកដំឡូងមីត្រាំក្នុងទឹកស្ករ បង្អែមមានក្លិនឈ្ងុយរបស់ខ្ញី ម្សៅដំឡូងមី ដូងកោស​ជា​សរសៃ។ 

បង្អែម​ដំឡូង​មីជាម្ហូបបែបប្រពៃណីដែល​បានកែច្នៃដ៏សាមញ្ញ បន្ទាប់ពីទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសាររួច ការទទួលទានបង្អែមដំឡូងមីក្តៅមួយចានពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។

ដំឡូងមី គឺជាមើមដែលបានចាត់ទុកថា ជាល្បឿងងអាហាររបស់ជនជាតិវៀតណាម ដូចជាដំឡូងមី សណ្តែកដី ពោត។ ដំឡូងមីត្រូវបានប្រមូលផលក្នុងរដូវរងា និងរដូវផ្ការីក ដំឡូងមីបានចុងភៅជនជាតិវៀតណាមដ៏ប៉ិនប្រសប់កែច្នៃ​ជាម្ហូបដែលជួយបង្កើនសុខភាពអ្នកទទួលទាន។  

 បង្អែម​ដំឡូងមីក្តៅ - ឱសថបុរាណក្នុង​តំបន់ស្រុកស្រែ​នៅ​វៀតណាម។ 

ដំឡូងមី​ជ្រើសរើសមើម​ធំៗ ឆូតជុំវិញមើម​ដំឡូងមី ដើម្បីងាយស្រួលបក ហើយកាត់ជាចំណែកៗ លាងឲ្យស្អាត និងត្រាំក្នុងទឹកអំបិល ប្រហែល ២ ម៉ោង ដើម្បីកម្ចាត់ជាតិពុល។ អំឡុងពេលត្រាំក្នុងទឹក យើងឃើញថា ទឹកល្អក់ អ្នកគួរតែប្តូរទឹក ដើម្បីឲ្យដំឡូងមីចេញ​ជ័របានលឿន។ លាងដំឡូងមីជាមួយទឹកស្អាតពីរបីដង រួចដាក់ចូលក្នុងឆ្នាំង បន្ថែមអំបិលបន្តិច ចាក់ទឹកនិងស្ងោរដំឡូងមីរហូតដល់ឆ្អិន រួចយកវាចេញ។ ហាន់មើមដំឡូងមី​ជា​ពីរ​ចំណែក​តាម​បណ្តោយ យកសរសៃនៅកណ្តាល បន្ទាប់មក​​យើង​កាត់ជាការ៉េតូចៗ។ ដាក់​​ស្ករសរលាយនឹងដំឡូងមី ហើយទុកក្នុងរយៈ ២ ម៉ោង។ បន្ទាប់មកបន្ថែមទឹកប្រហែល ១ ចាន ដាំដំឡូងមីលើចង្ក្រានរហូតដល់ពេល​ណាដែល​ទឹកស្ងួត ដំឡូង​មី​មាន​ភាពទន់​និងខ្សោះ ។

 គ្រឿងផ្សំសម្រាប់ការធ្វើបង្អែមដំឡូងមី រួមមាន ដំឡូងមី ខ្ញី ស្ករ និងដូង។

ខ្ញី​ស្រស់​លាង​ឱ្យ​ស្អាត មួយ​ផ្នែក​ហាន់​ជាសរសៃ​ៗ មួយផ្នែក​បុកឲ្យម៉ដ្ឋ។ ដាក់​ស្ករ​ចូល​ឆ្នាំង​ហើយដាំ​​រហូត​ដល់​ស្ករ​រលាយនិង​ក្លាយទៅ​​ពណ៌​មាស​ទើប​ចាក់​ទឹក​និង​ខ្ញី​ចូល​ហើយ​ដាំ​ឱ្យ​ពុះ​កូរ ​រហូត​ទាល់​តែ​ស្ករ​រលាយ​អស់។ បន្ទាប់​មក​បន្ថែម​ដំឡូង​មី​ បន្ថយ​ភ្លើង ដាក់​បន្ថែមស្តរ​តាមចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ។ លាយម្សៅដំឡូងមីជាមួយនឹងទឹក រួចចាក់ទឹកម្សៅចូលឆ្នាំងបន្តិចម្តងៗ កូរម្សៅអោយចូលគ្នាជាមួយបង្អែមរហូតដល់វាឡើងខាប់ ទឹកបង្អែម​ឆ្អិន។ ដាក់បង្អែមចូលទៅក្នុងចានមួយ ប្រោះសរសៃដូងពីលើ ដើម្បីបង្កើនភាពទាក់ទាញ។ បើ​អ្នក​ចង់​បាន​រសជាតិ​ឆ្ងាញ់​ជាង​នេះ​អាច​បន្ថែម​ទឹកខ្ទិះដូង​បន្តិច៕ ​


អត្ថបទ៖ ត្រឹនថាញយ៉ាង / VNP ប្រែសម្រួលដោយង្វៀនយ៉ាង


Top