• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំកូនត្រីដែលលក់នៅតំបន់ផ្លូវចាស់នៃរដ្ឋធានី ហាណូយ (Ha Noi)

ទទួលទាន​ចាននំកូនត្រី​ដែល​មាន​ស្នូល​ជា​សណ្តែត​ខៀវ​ក្តៅ​មួយ​ចាន ដែលមានរសជាតិផ្អែមល្មម លាយជាមួយនឹងរសជាតិហឹរបន្តិចនៃទឹកស្ករ និងខ្ញី គឺជាចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានទេសម្រាប់អ្នកក្នុងស្រុក និងអ្នកទេសចរ នៅពេលមករដ្ឋធានី ហាណូយ (Ha Noi)

នំកូនត្រី​គឺជានំដែលធ្វើដោយម្សៅអង្ករដំណើប និងមានស្នូល​ជាសណ្តែកខៀវ និងល្ងខ្មៅ ដែល​ពិសារជាមួយទឹកស្ករដាំជាមួយខ្ញី និងដូងកោសជាសរសៃ។ នំកូនត្រីទាក់ទាញអ្នកទទួលទាន ដោយសារសំបកខាងក្រៅទន់រលោងខាងក្នុងស្វិត ថែមទាំងស្នូលនំមានរសជាតិឆ្ងាញ់ ទឹកស្ករមានរសជាតិខ្ញីផ្អែមល្មមទទួលទាននំកូនត្រីមួយដុំដែលមានរសជាតិផ្អែមល្មម និងហឹររបស់ខ្ញីនៃទឹកស្ករ។ រសជាតិផ្អែម និងហឹរនោះបានជ្រាបចូលទៅក្នុងអណ្តាត និងបំពង់ក ដែលធ្វើឱ្យរាងកាយមានភាពកក់ក្តៅ និងបំបាត់ភាពត្រជាក់​នៃអាកាសធាតុនៅហាណូយ (Ha Noi)

នំកូនត្រី ដែលជាមុខម្ហូបក្តៅដែលមិនអាចខ្វះបានក្នុងថ្ងៃដ៏ត្រជាក់របស់ទីក្រុងហាណូយ (Ha Noi)

នំកូនត្រីមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានតម្លៃអាហារូបត្ថម្ភខ្ពស់ទៀត ផង។ ការដាក់ខ្ញីនៅពេលដាំទឹកស្ករ ក្រៅពីង្កើនរសជាតិ ម្ហូបក៏មានភាពកក់ក្តៅផងដែរ ដើម្បីជួយអ្នកទទួលទានអាហារឱ្យជៀសផុតពីជំងឺផ្តាសាយក្នុងអំឡុងការផ្លាស់ប្តូររដូវ។ ជាពិសេស​ខ្ញី​ចម្អិន​ជាមួយ​ទឹក​ក្តៅ​នឹង​ជួយ​ធ្វើឱ្យ​រាងកាយ​មាន​ភាព​កក់ក្តៅ ជួយដំណើរការឈាមរត់ និង​បំបាត់​ជំងឺ​ផ្តាសាយ និង​ក្អក​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញី​ក៏​ជួយ​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ និង​បញ្ហា​ពោះវៀន​ផង​ដែរ។ ផ្សំជាមួយស្ករអំពៅនឹងបង្កើតទឹកក្តៅ​​ការពារជំងឺផ្តាសាយដ៏អស្ចារ្យ។ ក្រៅពីនេះ អង្ករដំណើបមានភាពកំដៅ និងមានប្រសិទ្ធភាពក្នុងការបន្ថែមវីតាមីន និងប្រូតេអ៊ីនមួយចំនួន ដែលល្អសម្រាប់អ្នកដែលមានជំងឺស្លេកស្លាំង និងជំងឺពុកឆ្អឹង។ ការប្រើប្រាស់គ្រឿងផ្សំនៅក្នុងការធ្វើនំកូនត្រី មានប្រសិទ្ធភាពក្នុងការបំប៉នឈាម បំពេញថាមពល និងស្តារសុខភាពរាងកាយឡើងវិញ។

សណ្តែកខៀវត្រូវបានសម្អាតនិងចម្អិន។

ដើម្បី​ធ្វើ​នំ​កូនត្រីមួយ​ចាន អ្នកធ្វើ​​ត្រូវ​ធ្វើ​យ៉ាង​ល្អិតល្អន់ និង​ល្អិតល្អន់។ អង្ករសម្រាប់កិនម្សៅត្រូវតែជាអង្ករដំណើបដ៏ឈ្ងុយឆ្ងាញ់។ ម្សៅ​កិនរួចហើយ បន្ទាប់​ពី​លាយ​ជាមួយ​ទឹកបន្តិច ​ហើយ​នឹង​ត្រូវ​ច្របាច់​និងបែកចែកជា​ដុំម្រៅដ៏ស្អិត ទន់ ​និង​រលោង។ ក្រោយ​ពី​ដុំម្សៅ​លែង​ស្អិត​ហើយ អ្នក​យក​វា​ទៅ​គ្របដើម្បីរក្សាកំដៅប្រហែល​កន្លះ​ម៉ោង ហើយ​ចែក​ជា​ផ្នែក​តូចៗ​ សូនជាមូល​ហើយ​ទម្លាក់​ចូល​ក្នុង​ឆ្នាំង​ដែល​មានទឹកកំពុង​ពុះ។​ ធម្មតា​នំ​កូនត្រី​មួយ​ចាន​នឹង​មាន​២​ ទៅ​ ៣​ នំ ហើយមាននំដែលមានស្នូលជាគ្រាប់ល្ងខ្មៅ និងសណ្តែកខៀវ

របៀប​តុបតែង​នំ​កូនត្រី​​មួយ​ចាន​ បន្ទាប់ពីនំបានដាក់ក្នុងចាន ចាក់ទឹក រោយ​​ល្ង​បន្តិច ដូងបានកោសជាសរសៃ​បន្តិចនៅលើ។ ថ្មីៗនេះ ហាងមួយចំនួននឹងបន្ថែមទឹកខ្ទីះដូងដែលមានជាតិខ្លាញ់បន្តិច។ អាចនិយាយបានថា "ព្រលឹង" នៃចាននំកូនត្រីមួយគឺទឹកស្ករអំពៅពិសារជាមួយនំកូនត្រី។ ថ្វីត្បិតតែគ្រឿងផ្សំសម្រាប់ធ្វើនំកូនត្រីគឺសាមញ្ញណាស់ ប៉ុន្តែមុខម្ហូននេះៗក្លាយជាផ្នែកដែលមិនអាចបំបែកបាននៃម្ហូបហាណូយ (Ha Noi)

ហាងលក់នំត្រីកូនឆ្ងាញ់បំផុតនៅរដ្ឋធានីហាណូយ (Ha Noi)

នំកូនត្រី - បាយដំណើបនិងបង្អែមវិថីបុរាណ  - លេខ ២៦ វិថីយ៉ាងឺ ខណ្ឌហ័នគៀម ( វិថី Gia Ngu ខណ្ឌ Hoan Kiem)

នំកូនត្រី - លេខ ១១៦ វិថី ង្វៀនឃៀន (Nguyen Khuyen) ខណ្ឌ បាឌីញ (Ba Dinh) រដ្ឋធានី ហាណូយ (Ha Noi)

នំកូនត្រី - បាយដំណើបង្អែមលោកយាយ ធិន (Thin)  - លេខ១ វិថី បាតដាន (Bat Dan) ខណ្ឌ ហ័នគៀម (Hoan Kiem)

នំអន្សម - ផ្លូវ ដេតូហ័ង (De To Hoang) ខណ្ឌ ហាយបាទ្រឹង (Hai Ba Trung) 

នំកូនត្រី - បង្អែមក្នុងបួនរដូវ - លេខ ៤ វិធី ហាងកិន (​​​ Hang Can)  ខណ្ឌ ហ័នគៀម (Hoan Kiem)

 

 

 


អត្ថបទ៖ កុងដាត រូបថត៖ ថាញ់យ៉ាង


Top