• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និមិត្តសញ្ញានៃចំណងមិត្តភាពវៀតណាម-ថៃ នៅលើទឹកដីខេត្ត Khon Kaen

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋាភិបាលខេត្ត Khon Kaen ភាគឦសានប្រទេសថៃ បានសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលវៀតណាម និងសមាគមជនមានដើមកំណើរវៀតណាមប្រចាំខេត្ត Khon Kaen បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១៥ នៃពិធីបើសម្ពោធវត្ត Mot Cot និមិត្តសញ្នៃចំណងញាមិត្តភាពវៀតណាម-ថៃ នៅទឹកដីខេត្ត Khon Kaen។
អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen លោក Chu Duc Dung បានថតរូបអនុស្សាវរីយ៍ជាមួយអណិកជនវៀតណាម នៅវត្ត Mot Cot ក្នុងខេត្ត Khon Kaen ប្រទេសថៃ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dang Thi Gai ប្រធានសមាគមជនមានដើមកំណើតវៀតណាមខេត្ត Khon Kaen បានមានប្រសាសន៍ថា៖ ១៥ឆ្នាំមុន ដោយមានការទទួលជ្រោមជ្រែងនិងជួយឧបត្ថម្ភពីរដ្ឋបាលខេត្ត Khon Kaen ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត Khon Kaen និងតបតាមបំណងប្រាថ្នាបានរបស់បងប្អូនអណិកជន វត្ត Mot Cot ត្រូវបានសាងសង់ឡើងនៅក្នុងសួនមិត្តភាពថៃ-វៀតណាម ក្នុងខេត្ត Khon Kaen នៅលើបឹង Kaen Nakhon។ វត្តនេះមានទាំងលក្ខណៈវប្បធម៌ និងប្រវត្តិសាស្ត្រពិសេសដោយឡែកនៃព្រះពុទ្ធសាសនាវៀតណាម ហើយជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងថៃផងដែរ។

រីឯខ្លួនវិញ អភិបាលរងខេត្ត Khon Kaen លោក Chanchai បានបញ្ជាក់ថា វត្ត Mot Cot  នៅខេត្ត Khon Kaen មិនត្រឹមតែជាគោលដៅខាងវិញ្ញាណសម្រាប់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ មកទស្សនាលក្ខណៈវប្បធម៌ពិសេសរបស់វត្តអារាមវៀតណាមក្នុងប្រទេសថៃ។ វត្ត Mot Cot និងសួនមិត្តភាព គឺជានិមិត្តរូបនៃចំណងមិត្តភាព និងទំនាក់ទំនងល្អរប្រសើវាងខេត្ត Khon Kaen របស់ថៃ និងវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top