• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីសិង្ហបុរីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងលោកជំទាវភរិយាបានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (២៥-២៦ មីនា) តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា។
រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Nguyen Manh Hung អញ្ជើញស្វាគមន៍នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong និងលោកជំទាវភរិយានៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) (រូបថត៖ Minh Duc/TTXVN)

ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មាន៖ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Nguyen Manh Hung; អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Nguyen Manh Cuong; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក Tran Phuoc Anh។ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី Lawrence Wong មកកាន់វៀតណាមធ្វើឡើងក្នុងបរិបទដែលវៀតណាមនិងសិង្ហបុរីកំពុងជំរុញដើម្បីសម្រេចបាននូវសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដែលភាគីទាំងពីរទើបតែបានធ្វើឱ្យប្រសើរឡើង ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹមនៅសិង្ហបុរី។ យោងតាមលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម  ខ្លឹមសារសំខាន់នៃដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់អគ្គលេខាបក្ស លោក តូ ឡឹម ទៅកាន់ប្រទេសសិង្ហបុរីគឺដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា របស់ប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ដូច្នេះ កាលវិភាគរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅវៀតណាមក៏ឆ្លុះបញ្ចាំងពីគោលដៅនេះ ទន្ទឹមនឹងនោះ ស្វែងរកដំណោះស្រាយដើម្បីឱ្យសិង្ហបុរីនិងវៀតណាមអាចរឹតបន្តឹងទំនាក់ទំនងបន្ថែមទៀត ដើម្បីជំនះរាល់ការលំបាក  បង្កើនភាពធន់ និងស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top