លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកជំទាវ ចាកចេញពីកាតា បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅប្រទេសមជ្ឈិមបូព៌ាចំនួន៣។ (រូបថត៖ VNA)
ក្នុងដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃលើកនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានកម្មវិធីការងារដ៏មមាញឹក សម្បូរបែប ជាក់ស្តែង និងមានប្រសិទ្ធភាព ជាមួយនឹងសកម្មភាពជិត ៦០។ ក្នុងនោះ លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សាការងារ និងជួបសវនាការ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនានា; ធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង អង្គការ សាជីវកម្ម និងមូលនិធិវិនិយោគធំៗរបស់ UAE អារ៉ាប៊ីសាអូឌីត និងកាតា។ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញថ្លែងសុន្ទរកថានៅក្នុងសន្និសីទគំនិតផ្តួចផ្តើមការវិនិយោគអនាគតលើកទី ៨ នៅប្រទេសអារ៉ាប៊ីសាអូឌីត; ថ្លែងសុន្ទរកថាគោលនយោបាយនៅវិទ្យាស្ថានការទូត UAE; ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម-អេមីរ៉ាតអារ៉ាប់រួម; ចូលរួមពិធីបើកសម្ពោធកន្លែងតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Vinfast និងពិធីបើកការិយាល័យរបស់ FPT Group នៅប្រទេសអារ៉ាប៊ីសាអូឌីត...
ដំណើរទស្សនកិច្ចលើកនេះបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏សំខាន់ ដោយការលើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសទាំងបីនិយាយដោយឡែក និងជាមួយតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងនិយាយរួម។ ក្នុងនោះ វៀតណាម និង UAE បានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA)។ វៀតណាមនិងអារ៉ាប៊ីសាអូឌីត និងកាតាបានឯកភាពជំរុញការលើកកំពស់ទំនាក់ទំនងឡើងកម្រិតថ្មីនាពេលឆាប់ៗនេះ។ ក្នុងដំណើរទស្សនកិច្ចនេះ វៀតណាម និងប្រទេសទាំងបីបានចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួន ៣៣ លើវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ថាមពល នវានុវត្តន៍ ការអប់រំនិងកីឡា។ ល៕