• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់សហគ្រាសអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចូលរួមសម័យប្រជុំជាន់ខ្ពស់នៃវេទិកាធុរកិច្ចវៀតណាមប្រចាំឆ្នាំ ២០២៣ (VBF ២០២៣) ដោយប្រធានបទ “សហគមន៍ធុរកិច្ចរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការលើកកំពស់កំណើនបៃតង”។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

វេទិកានេះត្រូវបានសហការរៀបចំដោយក្រសួងផែនការ និងវិនិយោគ, ធនាគារពិភពលោក (WB), សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសម្ព័ន្ធវេទិកាធុរកិច្ច វៀតណាម (VBF) ក្នុងឱកាសខួបលើកទី ២៥ នៃទិវាបង្កើតវេទិកាធុរកិច្ចវៀតណាម។

ក្នុងវេទិកានេះ តំណាងធនាគារពិភពលោក IFC សមាគមធុរកិច្ចអឺរ៉ុប សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អង់គ្លេស ជប៉ុន ... សុទ្ធតែបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗជាច្រើនរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសក្នុងបរិបទត្រូវបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩; ក៏ដូចជាការខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគធុរកិច្ចរបស់វៀតណាម។ អង្គការអន្តរជាតិ និងសមាគមធុរកិច្ចជឿជាក់ និងប្តេជ្ញារួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងការជំរុញកំណើនបៃតង។

ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមបន្តប្ដេជ្ញាយ៉ាងមុតមាំអំពីការបង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មអភិវឌ្ឍន៍។ តាមនោះ បន្តសុក្រិតរបៀបរបប យន្តការ និងគោលនយោបាយ ដើម្បីបង្កើតបរិយាកាសធុរកិច្ចអំណោយផល និងស្មើភាព លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ; លុបបំបាត់ការលំបាកសម្រាប់អាជីវកម្ម។ បន្តយកចិត្តទុកដាក់លើការកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម; បង្កើនតម្លាភាព និងសមភាពក្នុងការទទួលបានធនធាន។ ពង្រឹងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស ម្ចាស់អាជីវកម្ម និយោជិត និងភាគីពាក់ព័ន្ធ; ធ្វើសមកាលកម្ម និងអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីជួយដល់សហគ្រាសក្នុងវិស័យដើមទុន ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ...។  វៀតណាមនឹងអភិវឌ្ឍន៍ដោយសមកាលកម្មទីផ្សារទាំងអស់ រួមទាំងទីផ្សារទំនិញ និងសេវាកម្ម ហិរញ្ញវត្ថុ - រូបិយប័ណ្ណ ទីផ្សារមូលបត្រ សិទ្ធិប្រើប្រាស់ដីធ្លី អចលនទ្រព្យ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កម្លាំងពលកម្ម លទ្ធកម្មសាធារណៈ... បង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មឱ្យមានសិទ្ធិស្មើគ្នា។ លោកនាយករដ្ឋមន្ត្រីមានបំណងថា វេទិកាធុរកិច្ចវៀតណាមនឹងបន្តជាបណ្តាញសន្ទនាគោលនយោបាយសំខាន់ និងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។

បន្ទាប់ពីវេទិកានេះ លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២៥ នៃការបង្កើតវេទិកាធុរកិច្ចវៀតណាម ដែលជាយន្តការសន្ទនាជាបន្តបន្ទាប់ និងជិតស្និទ្ធរវាងរដ្ឋាភិបាលវៀតណាម និងសហគមន៍ធុរកិច្ចជាតិនិងអន្តរជាតិ ដើម្បីកែលម្អលក្ខខណ្ឌអាជីវកម្មចាំបាច់ សម្រាប់ជំរុញការអភិវឌ្ឍវិស័យសហគ្រាសឯកជន សម្រួលបរិយាកាសវិនិយោគ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top