• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ បង្កើត​មូលដ្ឋានទម្លុះទម្លាយដើម្បី​ឈាន​ចូលយុគសម័យថ្មី

ក្នុងឱកាសឆ្នាំថ្មីសកល ២០២៦ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ស្តីពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ ២០២៥ អាណត្តិឆ្នាំ ២០២១-២០២៥របស់រដ្ឋាភិបាល និងភារកិច្ចសម្រាប់ឆ្នាំ ២០២៦។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំកន្លង មក និងឆ្នាំ ២០២៥ ជាមួយបាវចនា «ម្ចាស់ការ បត់បែន ច្នៃប្រឌិត ប្តូរផ្តាច់ និងមានប្រសិទ្ធភាព» ជាមួយស្មារតី «ពិភាក្សាសម្រាប់ធ្វើ កុំពិភាក្សាដកថយក្រោយ» រដ្ឋាភិបាលបានខិតខំប្រឹងប្រែងគ្រប់គ្រង និងដឹកនាំប្រទេសជាតិឆ្លងកាត់រាល់«ឧបសគ្គ» ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពង្រឹងសក្តានុពលនិងឋានៈរបស់ប្រទេសជាតិ។

ដើម្បីសម្រេចបាននូវគោលដៅកំណើនពីខ្ទង់ និងបន្តអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពក្នុងដំណាក់កាលខាងមុខ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលនឹងផ្តោតលើភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដូចជា៖ ការសុក្រឹត្យស្ថាប័ននិងច្បាប់; ការសុក្រឹត្យក្បាលម៉ាស៊ីន; កែលម្អគុណភាព និងប្រសិទ្ធភាពនៃគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត; ផ្តល់អាទិភាពដល់ការជំរុញកំណើន; កសាងគំរូកំណើនថ្មី; ធានាវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ; ការអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ; ការអភិវឌ្ឍវិស័យវប្បធម៌និងសង្គមឱ្យបានទូលំទូលាយ និងសមកាលកម្ម; ការងារព័ត៌មាននិងផ្សព្វផ្សាយ ជាពិសេសការផ្សព្វផ្សាយគោលនយោបាយ ដើម្បីបង្កើតកម្លាំងចលករ បំផុសគំនិត និងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៦ គឺជាឆ្នាំដំបូងនៃអាណត្តិអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្ស និងជាឆ្នាំដំបូងនៃផែនការ៥ឆ្នាំដំណាក់កាល ២០២៦-២០៣០ រដ្ឋាភិបាល និងសមាជិករដ្ឋាភិបាលម្នាក់ៗនឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយយកអស់សមត្ថភាព បញ្ញានិងការទទួលខុសត្រូវ ដើម្បីបំពេញល្អនូវកាតព្វកិច្ច និងការទទួលខុសត្រូវដែលត្រូវបានប្រគល់ជូន ហើយរួមជាមួយប្រទេសទាំងមូល ឈានចូលយុគសម័យថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top