• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ «ដើម្បីសម្រេចបានកំណើនពីរខ្ទង់ ត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មី»

នៅឆ្នាំ ២០២៥ វៀតណាមបានជំនះលើបញ្ហាប្រឈមជាច្រើន ដើម្បីសម្រេចបានអត្រាកំណើនឈានមុខគេក្នុងតំបន់និងពិភពលោក ប៉ុន្តែដើម្បីសម្រេចបានកំណើនពីរខ្ទង់នៅឆ្នាំ ២០២៦ វៀតណាមត្រូវផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មី។ នេះជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នៅក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៦ របស់ រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើឡើងតាមទម្រងអនឡាញ់នៅថ្ងៃទី ៨ មករា។
ទិដ្ខភាពទូទៅនៃសន្និសីទ។ រូបថត៖ VNA

 

បើកសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានគូសបញ្ជាក់ពីសមិទ្ធផលនិងលទ្ធផលសំខាន់ៗ ដែលវៀតណាមសម្រេចបាន និងលេចធ្លោលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ "នៅឆ្នាំ ២០២៥ យើងសម្រេចបានអត្រាកំណើន ៨,០២% ស្ថិតក្នុងក្រុមប្រទេសមានកំណើនខ្ពស់នៅក្នុងតំបន់ និងពិភពលោក ទន្ទឹមនឹងនោះ បានរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ; ឱនភាពថវិការដ្ឋនិងបំណុលសាធារណៈគឺទាបជាងដែនកំណត់; សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាជនត្រូវបានធានា; ការពារជាតិនិងសន្តិសុខត្រូវបានពង្រឹងនិងពង្រីក; កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិត្រូវបានជំរុញខ្លាំង; ហើយកិត្យានុភាពនិងខានៈរបស់ប្រទេសជាតិត្រូវបានបង្កើន"។


ដោយមានសុទិដ្ឋិនិយម និងទំនុកចិត្តលើលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៥ និងអាណត្តិ ២០២១-២០២៥ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានកំណើនពីរខ្ទង់ចាប់ពីឆ្នាំ ២០២៦ តទៅ វៀតណាមត្រូវផ្តោតលើការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងបង្កើតគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ VNA

 

នៅក្នុងសន្និសីទនេះ តំណាងក្រសួង ផ្នែក និងមូលដ្ឋាននានា ក៏បានវាយតម្លៃពីតួនាទីរបស់វប្បធម៌ក្នុងការកសាង និងអភិវឌ្ឍវប្បធម៌និងមនុស្សវៀតណាមក្នុងយុគសម័យថ្មី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top