នាព្រឹកថ្ងៃទី ២ ខែកញ្ញា នៅទីលាន Ba Dinh ប្រទេសវៀតណាមបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា២០២៥) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) (រូបថត៖ VNA)
គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈ កម្មាធិការមជ្ឈិមរណសិរ្សឡាវដើម្បីកសាងជាតិ បានផ្ញើសារអបអរសាទរចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ រដ្ឋ សភា រដ្ឋាភិបាលវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ ក្នុងសារទូរលេខ ថ្នាក់ដឹកនាំឡាវបានជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់បក្សកុម្មុយ និស្តវៀតណាមដឹកនាំដោយអគ្គលេខាបក្ស លោក តូ ឡឹម ប្រជាជន វៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធិផលកាន់តែច្រើនថែមទៀតក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី១៣ និងឆ្ពោះទៅការរៀបចំមហាសន្និបាតទូទាំងប្រទេសលើកទី១៤ ប្រកបដោយជោគជ័យ ដើម្បីបន្តកសាងវៀតណាម្លាយទៅជាប្រទេសឧស្សាហូបនីយកម្មទំនើប សម្រេចគោលដៅប្រជាជនមានបាន ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌និងអរិយធម៌។
អគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping នាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ លោក Li Qiang និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Zhao Leji បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន។ ក្នុងសារអបអរសាទរ ថ្នាក់ដឹកនាំសំខាន់ៗរបស់ចិនបានអះអាងថា ចិនតែងតែចាត់ទុកវៀតណាមជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាង បន្តជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយចិន-វៀតណាម ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកធំធេងជាងទៀត សម្រាប់បុព្វហេតុសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិ។
ពិធីគោរពទង់ជាតិយ៉ាងឱឡារិកនៅទីលាន Ba Dinh នាព្រឹកថ្ងៃទី២ ខែកញ្ញា (រូបថត៖ VNP) |
ក្នុងលិខិតអបអរសាទរចំពោះអគ្គលេខាបក្ស លោក តូ ឡឹម ប្រធានរដ្ឋ លោក លឿង គឿង នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី, ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ប្រធានរដ្ឋសភា សម្តេចព្រះមហាសុភាទិត្យ ធីបតី ឃួន សុដារី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សុទ្ធតែមានជំនឿជាក់ថា ជាមួយនឹងមូលដ្ឋានគ្រឹះដែលត្រូវបានថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់ពូនជ្រុំនោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបក្ស រដ្ឋ និងប្រជាជនទាំងពីរនឹងបន្តរឹតចំណង និងពង្រឹងបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា Miguel Diaz Canel Bermudez បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងប្រធានរដ្ឋ លោក លឿង គឿង។ ក្នុងលិខិត លោក Miguel Diaz Canel Bermudez បានអះអាងថា គុយបាប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីនិងស្អិតរមួត រវាងប្រជាជនទាំងពីរ ដែលត្រូវបានកសាង និងពូនជ្រុំដោយលោកប្រធានហូជីមិញ និងអគ្គមេបញ្ជាការ Fidel Castro។
កងកម្លាំងប្រដាប់អាវុធធ្វើព្យុហយាត្រានៅសមុទ្រ (រូបថត៖ កងទ័ពជើងទឹក)
ប្រធានសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី លោក Mikhail Mishustin បានផ្ញើសារអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ; ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី Valentina Matviyenko និងជាប្រធាន ឌុយម៉ាជាតិ នៃសភាសហព័ន្ធនៃសហព័ន្ធរុស្ស៊ី Vyacheslav Volodin បានផ្ញើលិខិតអបអរសាទរទៅកាន់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន។ ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយកំពុងអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន ហើយការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើបញ្ហាតំបន់ និងអន្តរជាតិកំពុងនាំមកនូវលទ្ធផលល្អក្នុងស្មារតីនៃការគោរពគ្នាទៅវិញទៅមក និងគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ ក្នុងឱកាសនេះ ប្រធានគណបក្សនយោបាយរុស្ស៊ីទាំងអស់ “រួបរួមរុស្ស៊ី” លោក Dmitry Medvedev និងប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី Gennady Zyuganov បានផ្ញើលិខិតអបអរសាទរ ជូន ចំពោះអគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀត ណាម លោក តូ ឡឹម។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ; អគ្គលេខាបក្សពលករកូរ៉េខាងជើង និងជាប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោក Kim Jong Un បានផ្ញើសារអបអរសាទរចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រធានរដ្ឋ លោក លឿង គឿង; នាយករដ្ឋមន្ត្រីកូរ៉េខាងជើង Pak Thae Song បានផ្ញើសារអបអរសាទរចំពោះនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ។
ប្រធានាធិបតីម៉ុងហ្គោលី Ukhnaa Khurelsukh បានផ្ញើសារអបអរសាទរចំពោះលោកប្រធានរដ្ឋ លឿង គឿង; នាយករដ្ឋមន្ត្រីម៉ុងហ្គោលីលោក Gombojav Zandanshatar បានផ្ញើសារអបអរសាទរដល់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ; ប្រធានរដ្ឋសភាម៉ុងហ្គោលី លោក Dashzegve Amarbayasgalan បានផ្ញើសារអបអរសាទរជូនចំពោះប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។
ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសឡាវ លោក Thongsavanh Phomvihane ប្រធានគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាមានិតបដិវត្តន៍ឡាវ Bounleua Phandanouvong រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋគុយបា Bruno Rodriguez Parrilla រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son Hui បានផ្ញើរសារទូលេខអបអរសាទរជូនចំពោះរដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស លោក ឡេ ហ័យ ជុង ផងដែរ៕