ចាប់ពីម៉ោង ៨:០០ ព្រឹកនេះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឃុំ និងសង្កាត់ទាំង ១២៦ របស់ទីក្រុងហាណូយ បានចាប់ផ្តើមដំណើរការសាកល្បងគំរូ អាជ្ញាធរមូលដ្ឋានពីរកម្រិត មុននឹងដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែកក្កដា។
រយៈពេលសាកល្បងមានរយៈពេល ៧ ថ្ងៃ ដោយផ្តល់មូលដ្ឋានសម្រាប់វាយតម្លៃប្រសិទ្ធភាពនៃគំរូ ប្រមូលទិន្នន័យជាក់ស្តែង រួមទាំងកម្រិតនៃការពេញចិត្តរបស់ប្រជាជន អាត្រាដោះស្រាយរាល់ស្ថានភាពសាកល្បង រាយការណ៍លទ្ធផលជូនគណៈលេខាមជ្ឈិមបក្ស និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង មុនថ្ងៃទី ៣០ ខែមិថុនា។ លោកស្រី Dao Thi Thu Hang លេខាគណៈកម្មាធិការបក្សសង្កាត់ Tuong Mai ដែលជាអង្គភាពមួយក្នុងចំណោមអង្គភាពដែលសាកល្បងគំរូថ្មីនេះ បាននិយាយថា៖ “រាល់ការងារបច្ចុប្បន្នកំពុងដំណើរការយ៉ាងរលូន ហើយយើងជឿជាក់ថា ជាមួយនឹងគំរូពីរ កម្រិត និងរបៀបប្រតិបត្តិការនាពេលខាងមុខនេះ នៅពេលដំណើរការជាផ្លូវការ យើងនឹងបំពេញការងារដែលបានចាត់តាំងយ៉ាងពេញលេញ ដែលអាចបម្រើប្រជាពលរដ្ឋបានកាន់តែល្អ និងកាន់តែប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងថ្ងៃដំបូងនៃប្រតិបត្តិការនឹងមានបញ្ហាដែលយើងត្រូវដកបទពិសោធន៍ពីការសម្របសម្រួលរបស់ផ្នែគនានា ប៉ុន្តែតាមគំនិតរបស់ខ្ញុំមិន មែនជាបញ្ហាធំទេហើយយើងនឹងជំនះពុះពារ”។
បន្ទាប់ពីដំណើរការសាកល្បងចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ មិថុនា នៅថ្ងៃទី ២៧ មិថុនា សាលាក្រុងនឹងបើកកិច្ចប្រជុំត្រួតពិនិត្យបទពិសោធន៍ ដើម្បីធានាថា ចាប់ពីម៉ោង ៨ ព្រឹក ថ្ងៃទី ១ ខែកក្កដា អាជ្ញាធរមូលដ្ឋានពីរកម្រិត នឹងចាប់ផ្តើមដំណើរការជាផ្លូវការដោយរលូន និងមានប្រសិទ្ធភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម