តាមប្រវត្តិសាស្ត្រចែងថា ឈ្មោះដុងថាបមឿយចាប់ផ្តើមមានពីដើមសតវត្សរ៍ទី ១៩។ នេះគឺជាតំបន់ ស្ថិតនៅទន្លេទៀនក្រោម។ ដុងថាបមឿយមានភូមិសាស្ត្រទំនាបដូចជាបាតខ្ទះ លើដីមានសាច់ជូរស្មៅអាចដុះបាន ហើយក្លាយទៅជាវាលស្មៅ។ រាល់ឆ្នាំនៅទីនេះមានទឹកលិចក្នុងរយៈពេល ៦ ខែ ដូច្នេះនៅទីនេះក្លាយទៅជាផ្ចិតទឹកជំនន់ បន្ទាប់មកគឺ ៦ ខែក្តៅ វាលស្រែរាំងស្ងួតដល់កំរិតមិនអាចដាំដំណាំអ្វីបាន ហើយដីនៅទីនេះត្រូវបានចោលទំនេរ។ នៅពេលអាណានិគមន៍បារាំងឈ្លានពានខាងត្បូង ចាត់អ្នកជំនាញទៅស្រាវជ្រាវ ដើម្បីអនុវត្តន៍ក្នុងគោលបំណងកែប្រែ ប៉ុន្តែពួកគេត្រូវត្រឡប់ទៅវិញក្នុងភាពបរាជ័យ ពីព្រោះគេចាត់ទុកថាតំបន់ដុងថាវមឿយមិនអាចដាំស្រូវបានទេ!
ដីមានសាច់ជូរបានជះឥទ្ធពលខ្លាំងដល់គុណភាព ដីកសិកម្មនិងជីវភាពរស់នៅរបស់ប្រជាជនចំណាកស្រុកមកនៅទីនេះ ដើម្បីកាប់ឆ្ការ។ គ្រួសារបងង្វៀនថាញ់តាយ (ឃុំតឹនតី ស្រុកថាញ់ហ័រ ខេត្តឡុងអាន) នៅតែរក្សាបណ្តាអនុស្សាវរីយ៍មិនអាចបំភ្លេចបានអំពីការនឿយហត់នៅពេលគ្រួសារគាត់ទើបមកដល់តំបន់ដុងថាវមឿយរស់នៅ។ បងតាយរំលឹកឡើងវិញ៖ “នៅពេលនោះគឺជាតំបន់ដាច់ស្រយាល ប្រហែលជាមួយគីឡូម៉ែត្រទើបប្រទះឃើញផ្ទះមួយខ្នង។ ប្រភពទឹកមានសាច់ជូរជាច្រើនដល់កំរិតខ្ញុំអាចឃើញសាច់ជូរដែលកកនៅបាត ។ បងប្អូនចង់ពិសាទឹកត្រូវប្រើប្រាស់កន្សែងក្រមាចង់សងខាង ហើយយកផេះចង្ក្រានដាក់លើក្រមា រូចចាក់ទឹកមានសាច់ជូរ ចូលដើម្បីត្រងយកទឹកនោះមកពិសារ!”
ក្រោយថ្ងៃបង្រួបបង្រួមប្រទេសជាតិ ចំពោះមុខដំណោះស្រាយជាចាំបាច់អំពីបញ្ហាខ្វះស្បៀងអាហារក្នុងស្រុក បណ្តាតំបន់ផ្សេងៗ បានរៀបចំធ្វើចំណាកស្រុករបស់ប្រជាជនទៅដល់តំបន់ដុងថាបមឿយ ដើម្បីកាប់ឆ្ការនិងដាំស្រូវ ជាទ្រង់ទ្រាយធំនិងការប្រមូល។
កម្មាភិបាលធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មដុងថាបមឿង ស្រាវជ្រាវប្រភេទដីមានសាច់ជូរនៅវាលស្រែ។ រូបថត៖ ឡេមិញ សកម្មភាពស្រាវជ្រាវជាតិដីរបស់អ្នកវិទ្យាសាស្ត្រនៅតំបន់ដុងថាបមឿយ។ រូបថត៖ ឯកសារ បុព្វហេតុកាប់ឆ្ការ កែប្រែតំបន់ដុងថាបមឿយត្រូវចាត់ទុកដូចជាស្នាដៃដ៏អស្ចារ្យរបស់ប្រជាជនណាមបូ។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម កម្មាភិបាលធ្វើការនៅមជ្ឈមណ្ឌលនិងអភិវឌ្ឍន៍កសិកម្មដុងថាបមឿយស្រាវជ្រាវអំពីបណ្តាប្រភេទពូជស្រូវ ដែលអាចដាំលើដីមានសាច់ជូរក្នុងអគារសំណាញ់នៃមជ្ឈមណ្ឌល។ រូបថត៖ ឡេមិញ ស្រាវជ្រាវប្រភេទស្រូវនៅបន្ទប់ពិសោធន៍និងបណ្តាប្រភេទសមស្របនឹងតំបន់ដុងថាបមឿយនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឈន៍កសិកម្មដុងថាបមឿយ។ រូបថត៖ ថុងហាយ តំបន់ដាំក្រូចឆ្មារគ្មានគ្រាប់ត្រូវបានដាំលើដីមានសាច់ជូរនៅឃុំតឹនតី ស្រុកថាញ់ហ័រ ខេត្តឡុងអាន។ រូបថត៖ ថុងហាយ ដំណាំម្នាស់សមស្របនឹងការដាំនៅតំបន់មានសាច់ជូរនៅដុងថាបមឿយ។ រូបថត៖ ថុងហាយ តំបន់ប្រជាជនឆ្លងកាត់ទឹកជំនន់ស្ថិតនៅក្បែរព្រែកជីកនៅស្រុកថាញ់ហ័រ ខេត្តឡុងអាន។ រូបថត៖ ឡេមិញ ទិដ្ឋភាពរួមទីរួមខេត្តគៀនទឿង ខេត្តឡុងអាន។ រូបថត៖ ថុងហាយ |
តំបន់ដុងថាបមឿយគឺជាឈ្មោះតំបន់ទំនាប មានទំហំ ៦៩៧.០០០ ហិចតា ស្មើនឹង ១៨% នៃផ្ទៃដីវាលទំនាបទន្លេគីវឡុង គ្របដណ្តប់ ៣ ខេត្តគឺខេត្តឡុងអាន ខេត្តទៀនយ៉ាងនិងខេត្តដុងថាប។ ក្នុងនោះខេត្តឡុងអានស្មើនឹង ៥០% នៃផ្ទៃដី។ |
ប្រជាជនរាប់រយនាក់មកពីតំបន់ផ្សេងៗដូចជា៖ ខេត្តបេនត្រែ ខេត្តទៀនយ៉ាង ខេត្តកាមៅ ខេត្តឡុងអាន… រហូតដល់ដុងថាបមឿយបានបង្កើតបណ្តាកសិដ្ឋានដាំស្រូវ។ ក្រោយរយៈពេល ៦ ឆ្នាំ (១៩៧៦ – ១៩៨២) តំបន់ដុងថាបមឿយបានកសាងកសិដ្ឋានរដ្ឋចំនួន ២៧ ហើយបង្កើតតំបន់ដាំស្រូវគឺវិញហឹង ដុងថាប ម៉ូកហ័រ មានទំហំ ២២២.៣៦៩ ហិចតា។ ប៉ុន្តែផលសរុបនាពេលនោះនៅតែមិនខ្ពស់ ដោយសារពួកគេតែបង្កបង្កើតផលស្រូវម្តងនៅរដូវភ្លៀង។
និយាយអំពីគុណនូវការកាប់ឆ្ការ ជំនេះ និងកែប្រែតំបន់នេះ ប្រជាជនរស់នៅតំបន់ដុងថាបមឿយតែងតែនិយាយអំពីលោកនាយករដ្ឋមន្ត្រីវ៉វ៉ាន់គៀត។ សូមរំលឹកនឹកដល់នាបណ្តាឆ្នាំ ៨០ នៃសតវត្សរ៍មុន លោកវ៉វ៉ាន់គៀតកំពុងកាន់តំណែងគឺអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី បានរៀបចំកិច្ចប្រជុំជាមួយរបស់ថ្នាក់ដឹកនាំ ៣ ខេត្ត ៖ ខេត្តឡុងអាន ខេត្តទៀនយ៉ាង និងខេត្តដុងថាប ដើម្បីរកវិធានការកែប្រែតំបន់នេះ។ ចាប់ពីទីនោះលោកបានប្តេជ្ញាចិត្តដឹកនាំការអនុវត្តន៍កម្មវិធី “រស់នៅជាមួយទឹកជំនន់” និង“បញ្ចេញទឹកជំនន់ទៅដល់សមុទ្រ” បញ្ចេញទឹកជំនន់ បញ្ចូលទឹកសាប បំបាត់ដីសាច់ជូរ កាប់ឆ្ការដីទំហំរាប់ពាន់ហិចតា។
ហើយចាប់ពីពេលនោះ ក្រុមស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានស្ម័គ្រចិត្តមកដល់តំបន់ដុងថាបមឿយ ឆ្លងវាលស្រែ ដើរកាត់ទឹកដើម្បីស្រាវជ្រាវ។ ក្នុងនោះ បណ្តាការស្រាវជ្រាវសំខាន់របស់ក្រុមសាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីនធ្វើការនៅវិទ្យាស្ថានភូមិសាស្ត្រ ធនធានធម្មជាតិទីក្រុងហូជីមិញបានក្លាយទៅជាទិសដៅ ដើម្បីតំបន់ដុងថាបមឿយអនុវត្តន៍តាម។
តាមការស្រាវជ្រាវ សាស្ត្រាចារ្យរង បណ្ឌិតហូវ៉ាន់ជីនបានសន្និដ្ឋាន ភាពពិបាកបំផុតក្នុងការកាប់ឆ្ការតំបន់ដុងថាបមឿយ គឺការណែនាំប្រជាជនចេះដាំដំណាំអ្វីសមស្របនឹងតំបន់ណា និងធារាសាស្ត្រ ដើរតួនាទីសំខាន់ៗ ក្នុងផលិតកម្ម។
អនុវត្តន៍ក្នុងស្ថានភាពជាក់ស្តែង បណ្តាខ្សែព្រែកដូចជា៖ ហុងងឹ វិញហ៊ឹង ឬព្រែកថ្នាក់លេខមួយខាងក្រោមដូចជា៖ ព្រែកជីក ២៨, ៧៩ និង១២,…បានជីកយ៉ាងឆាប់រហ័ស ដើម្បីបញ្ចូលទឹកក្នុងវាលស្រែ។
ទឹកសាបមកពីទន្លេទៀន ទន្លេវ៉ាមក ហូរតាមបណ្តាព្រែកចូលដុងថាបមឿយ មិនត្រឹមតែជួយលុបបំបាត់ជាតិពុល លាងដីសាច់ជូរតែប៉ុណ្ណោះ ថែមទាំងជួយបញ្ចេញទឹកជំនន់ទៅដល់សមុទ្រខាងកើត កាត់បន្ថយសម្ពាធរបស់ទឹកជំនន់នៅពេលរដូវភ្ញៀងមកដល់ ហើយផ្គត់ផ្គង់ទឹកសាបឲ្យដំណាំ និងជីវភាពរស់នៅរបស់ប្រជាជន។ ទឹកសាបទៅដល់ទីណា ផ្ទៃដីដាំស្រូវនៅទីនោះកាន់តែបង្កើនដល់ទីនោះ រីឯទំហំដីត្រូវបានចោលទំនេរកាន់តែកាត់បន្ថយ។
នាឆ្នាំ ១៩៨៣ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឈន៍កសិកម្មដុងថាបមឿយត្រូវបង្កើតឡើងនៅស្រុកវិញហ៊ឹង ខេត្តឡុងអាន ដែលមានភារកិច្ចស្រាវជ្រាវដំណោះស្រាយជាក់ស្តែង ដើម្បីដាំស្រូវលើដីមានសាច់ជូរប្រកបដោយជោគជ័យ។
ក្នុងរយៈពេលនេះ បណ្តាវិធានការបណ្តុះពូជស្រូវបង្កប់ដី ប្រើប្រាស់ជី Phosphat រលាយ ដើម្បីកាត់បន្ថយដីសាច់ជូរនិងដាំស្រូវ ដែលត្រូវបានអនុវត្តន៍ដោយមជ្ឈមណ្ឌលស្រាវជ្រាវ។ ក្រៅពីនេះ មជ្ឈមណ្ឌលក៏ដាំបន្ថែមពីរពូជស្រូវជាតិ QR 50404 និង IR 59606 មានគុណសម្បត្តិ ដាំបាននៅដីសាច់ជូរ ទន្និផលខ្ពស់និងមិនប្រែប្រួលទាំងពីររដូវ ប្រឆាំងនឹងដង្កូវ សមស្របនឹងការផលិតស្រូវនិងអង្ករ។
អ្នកជំនាញ ង្វៀនវៀតគឿង នាយកមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មដុងថាបនិយាយថា ការកែប្រែប្រព័ន្ធធារាសាស្ត្រ រកឃើញពូជស្រូវដាំលើដីសាច់ជូរ អនុវត្តន៍បច្ចេកទេសដាំស្រូវ ជីនិងរបៀបកាត់បន្ថយសាច់ជូរយ៉ាងប្រសិទ្ធភាពគឺជំហានសំខាន់ៗក្នុងការផ្លាស់ប្តូរដុងថាបមឿយ។
ជង្រុកស្រូវធំបំផុតនៅវាលទំនាបទន្លេគីវឡុង
“តំបន់ដុងថាបមឿយស្ថិតក្នុងខេត្តឡុងអានមានតលៃផលិតដាំដុះស្មើជាង ៨៥% នៃតំលៃ ក្នុងនោះស្រូវស្មើជិត ៨០%។ ផលស្រូវអង្ករ របស់ខេត្តឡុងអាននាសព្វ ថ្ងៃនេះ ទទួលបានជិត ២,៨៥ លានតោនក្នុងមួយឆ្នាំ។ ទំហំផ្ទៃដីដាំស្រូវជិត ១៥០.០០០ ហិចតា ទំហំដីដាំដំឡូងឈាមមាន់ជាង ៣.០០០ ហិចតា ទិន្នផលជាមធ្យម ៨.៥០០ គីឡូក្រាមក្នុងទំហំដីមួយហិចតា ផលសរុបជាង ២៧.០០០តោន ដំណាំឪឡឹកជាង ២០០០ ហិចតា ទិន្នផលជាង ២០.០០០ គីឡូក្រាមក្នុងទំហំដីមួយហិចតា ផលសរុបជាង ៤២០០០តោន ដំណាំល្ងដាំក្នុងជាង ១.៥០០ហិចតា ទន្និផល ៦៦០ គីឡូក្រាមក្នុងទំហំដីមួយហិចតា ផលសរុបទទួលបានជិត ១.០០០តោន””. |
ប្រសិនជាក្រោយថ្ងៃរំដោះ តំបន់ដុងថាបមឿយភាគច្រើនដាំស្រូវក្នុងមួយរដូវ មានផលស្រូវសរុបមិនខ្ពស់ពី ៧០០– ៨០០ ពាន់តោនក្នុងមួយឆ្នាំ រហូតដល់បច្ចុប្បន្ននេះទំហំដីដាំស្រូវកើនឡើងជិត ៣៥០.០០០ ហិចតា បង្កបង្កើនផលបានពីរ ឬ៣រដូវក្នុងមួយឆ្នាំ ទទួលផលស្រូវសរុបជិត ៣,៥ លានតោនក្នុងមួយឆ្នាំ (តាមតួលេខនៅឆ្នាំ២០១៤)។ រាល់ឆ្នាំ ជង្រុកស្រូវដុងថាបមឿយរួមចំណែកប្រមាណ ២០% នៃផលស្រូវសរុបនាំចេញរបស់ប្រទេសវៀតណាម។
បណ្តាថ្ងៃក្នុងរយៈពេល ៩ ខែដើមឆ្នាំ យើងខ្ញុំបានមកដល់តំបន់ដុងថាបមឿយលុះដល់រដូវប្រមូលផលរវាងនៅរដូវក្តៅនិងរដូវសរទរដូវ។ នៅសង្ខាងបណ្តាខ្សែផ្លូវឆ្លងកាត់នៅតំបន់ដុងថាបមឿយគឹវាលស្រែស្រូវទុំពណ៌លឿងកម្រាលរហូតទៅដល់ជើងមេឃ។ បណ្តាផ្លូវបេតុងមកដល់បណ្តាស្រុក ឃុំនៅតំបន់ព្រំដែនត្រូវបានកសាង បណ្តាញអគ្គីសនីនិងទឹកស្អាតក៏បានផ្គត់ផ្គង់។ បណ្តាផ្ទះត្រូវបានកសាងយ៉ាងរឹងមាំស្ថិតក្នុងតំបន់មានទឹកជំនន់ បណ្តាតំបន់ប្រជាជនឆ្លងកាត់ទឹកជំនន់ត្រូវបានរៀបចំយ៉ាងសមស្រប ដែលជួយបងប្អូនស្ងប់ចិត្តរស់នៅនិងរកស៊ី។
ទីរួមខេត្តគៀនទឿងនៃខេត្តឡុងអានទើបបានកែលំអនាឆ្នាំ២០១៣ គឺមួយក្នុងបណ្តាមុខមាត់ជនបទថ្មីរបស់ខេត្តឡុងអាននៅតំបន់ព្រំដែន ដែលបង្ហាញការអភិវឌ្ឍន៍ឈានមុខគេរបស់តំបន់ដុងថាមមឿយ ក្រោយរយៈពេល ៤០ ឆ្នាំ។
ជាង ៤០ ឆ្នាំជិតស្និទជាមួយមុខរបរដាំស្រូវក្នុងតំបន់ដុងថាបមឿយ លោកស្រីវ៉ធីហុង (ឃុំទៀនថាញ់ ទីរួមខេត្តគៀនទឿង ខេត្តឡុងអាន) បានក្លាយវាលស្មៅលិចទឹកមានទំហំដី ៣០ ហិចតានៅពេលមុន ឥឡូវនេះបានក្លាយទៅជាវាលដាំស្រូវស្រស់ស្អាត។
ចាប់ពីការដាំស្រូវមួយរដូវក្នុងមួយឆ្នាំមានទិន្នផលប្រមាណ ១ -២ តោនក្នុងទំហំដីមួយហិចតា នាបច្ចុប្បន្ននេះលោកស្រីហុងជាមួយបងប្អូនកសិករជាច្រើននាក់ទៀ ដាំស្រូវបាន ៣ រដូវក្នុងមួយឆ្នាំ ហើយទទួលទន្និផលមធ្យមប្រមាណ ៧ - ៨ តោនក្នុងទំហំដីមួយហិចតា សូម្បីតែមានឆ្នាំទទួលទន្និផលកើនឡើង ១០ -១១ តោន។
បណ្តាវាលដាំស្រូវរាប់ពាន់ហិចតានៅតំបន់ដុងថាបមឿយក្នុងរដូវប្រមូលផលស្រូវ។ រូបថត៖ ថុងហាយ កសិករនៅតំបន់ដុងថាបមឿយប្រើប្រាស់បណ្តាម៉ាស៊ីនកសិកម្មទំនើបក្នុងការផលិត ប្រមូលផល ដែលជួយការបង្កើនទិន្នផលនិងសន្សំសំចៃប្រាក់ចំណាយរបស់ប្រជាជននៅទីនេះ។ រូបថត៖ ឡេមិញ ខ្សែចង្វាក់ច្រូតស្រូវ បោកស្រូវនិងដឹកស្រូវត្រូវបានប្រើប្រាស់លើបណ្តាវាលស្រែក្នុងតំបន់ដុងថាបមឿយ។ រូបថត៖ ថុងហាយ ទូកដឹកស្រូវនិងអង្ករលើតំបន់ព្រែកដុងថាបមឿយ។ រូបថត៖ ឡេមិញ ការដឹកស្រូវតាមជើងទឹកលើបណ្តាព្រែកមកដល់រោងចក្រកិនស្រូវ អង្ករ ក្នុងតំបន់ដុងថាបមឿយ។ រូបថត៖ ឡេមិញ |
ដោយផលស្រូវសរុបទទួលបានប្រមាណ ៣,៥ លាន តោនក្នុងមួយឆ្នាំ (តាមតួលេខឆ្នាំ២០១៤)។ រាល់ឆ្នាំ ជង្រុកស្រូវនៃតំបន់ដុងថាបមឿយរួមចំណែកប្រមាណ ២០% នៃផលស្រូវសរុបនាំចេញរបស់វៀតណាម។ |
នាសព្វថ្ងៃនេះ ក្រៅតំបន់ដាំស្រូវ តំបន់ដុងថាបមឿយបានដាំបន្ថែមបណ្តាប្រភេទដំណាំជាច្រើន ដែលសមស្របនឹងតំបន់និមួយៗ។ ចំពោះតំបន់មានដីសាច់ជូរ និងដីមិនសូវល្អដូចជាស្រុកថាញ់ហ័រ តឹនថាញ់ ម៉ូកហ័រ តឹនហ៊ឹង វិញហ៊ឹងស្ថិតក្នុងខេត្តឡុងអាន ក្រៅពីរដូវដាំស្រូវ បងប្អូនកសិករក៏ដាំដំណាំឪឡឹកនាចុងឆ្នាំ។ ដំឡូងឈានមាន់ត្រូវបានដាំជាច្រើនលើដីសាច់ជូរនៅស្រុកតឹនភឿគ (ខេត្តទៀនយ៉ាង) ម្នាស់ ក្រូចឆ្មា ស្រការនាគ ត្រូវដាំជាច្រើននៅស្រុកថាញ់ហ័រ (ខេត្តឡុងអាន) ដំណាំល្ង ឪឡឹកត្រូវបានដាំនៅវិញហ៊ឹង តឹនហ៊ឹង (ខេត្តឡុងអាន)។ តំបន់លិចទឹក និងតំបន់មានដីសាច់ជូរមួយចំនួនត្រូវគ្របដណ្តប់ដោយព្រៃស្មាច់ ដើមព្រលឹក ដើមឈូក។
តាមលោកឡេវ៉ាន់ហ័ង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តឡុងអាន ការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំនាបច្ចុប្បន្ននេះនៅតំបន់ដុងថាបមឿយសំដៅបង្កបង្កើនផលនិងធ្វើសម្បូរប្រភេទដំណាំ ឆ្ពោះទៅដល់ដាំប្រភេទដំណាំជាច្រើនក្នុងមួយតំបន់គឺជាទិសដៅអភិវឌ្ឍន៍យ៉ាងស្ថិតស្ថេរសំរាប់ដុងថាបមឿយ។ ប៉ុន្តែស្រូវនៅតែជា ដំណាំឈានមុខគេ និងសំខាន់របស់តំបន់នេះ។
ទោះបីនៅតែមានភាពលំបាកជាច្រើនក៏ដោយ ប៉ន្តែដោយមានទិសដៅត្រឹមត្រូវនិងសមស្របនឹងស្ថានភាពជាក់ស្តែងរបស់តំបន់ ដុងថាបមឿយកំពុងបើកចេញបណ្តាឳកាសអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមយ៉ាងរឹងមាំសំរាប់សព្វថ្ងៃនេះនិងក្នុងអនាគត./.
ទិដ្ឋភាពរួមខ្សែចង្វាក់ផលិតស្រូវ អង្ករនៅអគ្គក្រុមហ៊ុនស្បៀងអាហារខាងត្បូង (VINAFOOD2)។ រូបថត៖ ឡេមិញ
បទដ្ឋានវេចខ្ចប់អង្ករស្អាតតាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុននៅរោងចក្រ VINAFOOD2 ។ រូបថត៖ ឡេមិញ
ពិនិត្យគុណភាពអង្ករនៅរោងចក្រ VINAFOOD2។ រូបថត៖ ឡេមិញ |
nguyenhuonggiang