• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដោះស្រាយយ៉ាងម៉ឺងម៉ាត់រាល់ការបំពាន IUU

ប្រការនេះត្រូវបានឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha គូសបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានកងនាវានេសាទធំៗ ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ធ្វើវិសោធនកម្ម និងបំពេញបន្ថែមសេចក្តីសម្រេចចិត្តមួយចំនួន ក្នុងវិស័យជលផល ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៥ មីនា នៅទីក្រុងហាណូយ។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ baochinhphu.vn)

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានចាត់ទុកថា ការអនុវត្តបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការគ្រប់គ្រង (IUU) បានជួយគ្រប់គ្រងសកម្មភាពនេសាទនិងធ្វើអាជីវកម្មជលផល ប្រកបដោយនិរន្តរភាព។ ដូច្នេះហើយ សេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះ ចាំបាច់ត្រូវមានបទប្បញ្ញត្តិ និងដំណោះស្រាយបន្ថែម ដើម្បីដោះស្រាយទាំងស្រុងនូវការនេសាទខុសច្បាប់ គ្មានរបាយការណ៍និងគ្មានការគ្រប់គ្រង់ តាមរយៈយន្តការនិងគោលនយោបាយសមស្រប រួមទាំងតួនាទីនិងទំនួលខុសត្រូវរបស់រដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើថា ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវសេចក្តីសម្រេចចិត្តមួយចំនួនក្នុងវិស័យជលផល ត្រូវមានចក្ខុវិស័យវែងឆ្ងាយជាង ដោយផ្តោតលើការដោះស្រាយឱ្យបានហ្មត់ចត់នូវបញ្ហាសំខាន់ៗមួយចំនួន ដើម្បីដក "កាតលឿង" IUU ដូចជា៖ ការគ្រប់គ្រងការនេសាទនិងធ្វើអាជីវកម្មជលផលប្រកបដោយនិរន្តរភាព តាមតំបន់នេសាទនិងរដូវត្រីពង; កែសម្រួលនីតិវិធីរដ្ឋបាលសម្រាប់ទូកនេសាទចូលចតនៅកំពង់ផែ ដោយផ្អែកលើទិន្នន័យត្រួតពិនិត្យការធ្វើដំណើរ និងកំណត់ហេតុអេឡិចត្រូនិក។ ព័ត៌មាននិងទិន្នន័យស្តីពីសកម្មភាពរបស់ទូកនេសាទ នាវាដឹកជញ្ជូនផ្នែកនេសាទ អង្គភាពប្រមូលទិញ ទីកន្លែង/សហគ្រាសកែច្នៃ... គួរតែគ្រប់គ្រងក្នុងខ្សែសង្វាក់បិទជិត ដើម្បីធានាប្រភពដើមរបស់ជលផល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Quang Ninh ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត។

Top