បន្ទាប់ពីបានអង្គការសុខាភិបាលពិភពលោក (WHO) ទទួលស្គាល់សម្រេចស្តង់ដារ ហើយក្រសួងសុខាភិបាលកំពុងអនុញ្ញាតឱ្យ ឈុតតេស្តរហ័ស (test KIT) virus SARS-CoV-2 ជា Real-time RT-PCR និង RT-PCR បានផលិតជាទូទៅ ដើម្បីជួយវៀតណាមទាន់ពេល ម្ចាស់ការក្នុងការងារបង្ការប្រឆាំងជំងឺ COVID-19 និងជំនួយដល់ប្រទេសនានា ដែលកំពុងជំងឺរាតត្បាតរាលដាលខ្លាំង។
ជាមួយនឹងគុណសម្បត្តិ គ្រាន់តែឆ្លងកាត់ការតេស្តមួយដង និងរយៈពេល ផ្តល់លទ្ធផលគឺពីរម៉ោង (រួមទាំងពេលវេលាត្រៀមសំណាកជំងឺ) ឈុត test KIT ទាំងពីរ ដែលបង្កើតស្រាវជ្រាវដោយវិទ្យាស្ថានពេទ្យយោធា សហការនឹងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាវៀតអា (Viet A) ផលិតចេញ បានមន្ទីរពេទ្យ មជ្ឈមណ្ឌលចតាឡីស័កចំនួន៤០ នៅវៀតណាមចុះឈ្មោះទិញ ព្រមទាំងប្រទេសនានាជាង១០០ ក៏ស្នើសូមទិញ រួមមាន៖ ប្រទេសកម្ពុជា នីហ្សេរីយ៉ា ប៉ូឡូញ អូស្ត្រាលី អាល្លឺម៉ង់ ហ្វាំងឡង់ អ៊ុយក្រែន អ៊ីតាលី តួកគី អៀរឡង់ជាដើម។ល។
សព្វថ្ងៃផលិតករ បានផ្ញើទៅប្រទេសអ៊ុយក្រែនចំនួន៥០ឈុតដំបូង និងហ្វាំងឡង់ចំនួន១០០ឈុត ដើម្បីភាគីនាំចូលចុះបញ្ជីចរាចរនៅក្នុងប្រទេស មុនពេលនាំចូលជាផ្លូវការ។ ពិសេស ដោយឡែករដ្ឋធានីហាណូយ បានប្រកាសកក់ទិញ២០០.០០០ test មានន័យថា៤.០០០ឈុត ទុកសម្រាប់ប្រើប្រាស់ក្នុងរដ្ឋធានីហាណូយ និងជូនជាអំណោយដល់មន្ទីរពេទ្យនានា ក្នុងប្រទេសអ៊ីតាលី ទីកន្លែងដែលមានជំងឺ COVID-19 ធ្ងន់ធ្ងរបំផុតនៅទ្វីបអ៊ឺរ៉ុប។
ឈុត test KIT ទាំងពីរ គឺ Real-time RT-PCR មានគុណប្រយោជន៍កំណត់រោគ virus SARS-CoV-2 និង RT-PCR មានគុណប្រយោជន៍រើសសម្រាំងកំណត់រោគ បានវិទ្យាស្ថានស្រាវជ្រាវឱសថសាស្រ្តយោធា ស្រាវជ្រាវសម្រេចក្នុងរយៈពេលពីរខែ រួមចំណែកអះអាងកម្រិតវិជ្ជានៃអ្នកវិទ្យាសាស្រ្តវៀតណាម លើសមរភូមិ ប្រឆាំង Covid-19។
ដើម្បីមានលទ្ធផលបែបនេះ នាយករងវិទ្យាស្ថានស្រាវជ្រាវឱសថសាស្រ្តយោធា វរសេនីយ៍ឯកបម្រុង - សាស្រ្តាចារ្យរង បណ្ឌិត ហូ អាញសើន (Ho Anh Son) ជាប្រធាននៃប្រធានបទស្រាវជ្រាវ kit តេស្តរហ័ស SARS-CoV-2 បណ្ឌិត ហ្វាង ស្វឹនស៊ឺ (Hoang Xuan Su) ទទួលបន្ទុកពង្រាយយុទ្ធសាស្រ្ត រួមនឹងក្រុមកម្មាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវឱសថសាស្រ្តយោធា បានធ្វើការទាំងយប់ទាំងថ្ងៃ ដោយផ្តល់អស់ពីកម្លាំងកាយចិត្តរបស់ខ្លួន។
បងៗមិនត្រឹមតែចាត់ទុកនេះ ជាភារកិច្ចនៃកងទាហាន នៅលើសមរភូមិប្រឆាំងជំងឺរាតត្បាតរាលដាល នៅទាំងជាទឹកចិត្ត បន្ទុក បំណងប្រាថ្នានៃអ្នកធ្វើការវិទ្យាសាស្រ្ត បានកត់ត្រាឈ្មោះវៀតណាម នៅលើផែនទីស្រាវជ្រាវឈុត KIT កំណត់រោគ virus នៅលំដាប់អន្តរជាតិ។