• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជ័យជម្នះថ្ងៃទី ៧ ខែមករា គឺជានិមិត្តរូបដ៏អមតៈនៃចំណងសាមគ្គីភាពកម្ពុជា- វៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី ៤៧ នៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ – ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៦) ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានបង្ហោះអត្ថបទជាច្រើន ដែលបញ្ជាក់ពីអត្ថន័យប្រវត្តិសាស្ត្រនៃថ្ងៃទី ៧ ខែមករា និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភពីកងទ័ពស្ម័គ្រចិត្តវៀតណាម។

យោងតាមកាសែត Fresh News និង Sidynews ជ័យជម្នះថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ។ ដោយឆ្លើយតបទៅនឹងការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអនុវត្តន៍សិទ្ធិការពារខ្លួនដ៏ស្របច្បាប់នោះ ប្រទេសវៀតណាមបានចាត់ទុកអាយុជីវិតនិងសន្តិភាពរបស់ប្រជាជនកម្ពុជាជាចម្បងបំផុត ដោយបានបញ្ជូនកម្មាភិបាល និងកងទ័ពស្ម័គ្រចិត្តរាប់ម៉ឺននាក់ទៅជួយ សង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីមាត់ជ្រោះនៃគ្រោះប្រល័យពូជសាសន៍ហើយសម្រេចបានជ័យជម្នះនាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

រូបថតអេក្រង់ពីកាសែតកោះសន្តិភាព។

ទំព័រមុខនៃកាសែត កោះសន្តិភាព បានធ្វើអត្ថាធិប្បាយថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាក្នុងរយៈពេល ៤៧ ឆ្នាំកន្លងមកនេះ គឺជាដំណើរនៃ ភាពជាដៃគូនិងការអភិវឌ្ឍ។ អត្ថបទដែលបានបង្ហោះលើកាសែត Fresh News និង CAM POST ក៏បានសង្កត់ធ្ងន់លើស្ថានភាពបច្ចុប្បន្ននិងអនាគត ខណៈដែលទំនាក់ទំនងវៀតណាម-កម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំងពីការគាំទ្រផ្នែកយោធាទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ កាសែតធំៗរបស់កម្ពុជាបានឯកភាពគ្នាថា ប្រសិនបើគ្មានជ័យជម្នះថ្ងៃទី ៧ ខែមករា និងការជួយឧបត្ថម្ភពីវៀតណាម ក៏ដូចជាប្រទេសជាមិត្តដទៃទៀតទេ កម្ពុជាមិនអាចសម្រេចបាននូវឋានៈនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top