វប្បធម៌ ឆើតឆាយរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩ 24/12/2019 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិរាប់រយនាក់ ធ្វើដំណើរមកកាន់ទីក្រុងដាឡាត ជាទីក្រុងមនោរម្យ ពាន់ផ្កា ដើម្បីគយគន់បណ្តែតអារម្មណ៍ ជាមួយនឹងសម្រស់ដ៏ឆើតឆាយនៃទីក្រុងខ្ពង់រាបមួយ ដែលពោរពេញទៅដោយកម្តៅព្រះអាទិត្យ វាយោបករំភើយមកលើដើមផ្កា នារដូវបុណ្យផ្កាដាឡាតលើកទី៨ ឆ្នាំ២០១៩។ រដូវបុណ្យផ្កាដាឡាត ជាបុណ្យវប្បធម៌ - ទេសចរណ៍មានលក្ខណៈលំដាប់ជាតិ និងអន្តរជាតិ បានរៀបចំតាមពេលកំណត់ពីរឆ្នាំម្តង ជាពាណិជ្ជសញ្ញាបុណ្យមួយ ដែលពោរពេញទៅដោយលក្ខណៈពិសេសដោយឡែកនៃទីក្រុងដាឡាត ខេត្តឡឹមដុង (Lam Dong)។ រដូវបុណ្យផ្កាឆ្នាំនេះ មានប្រធានបទ “ដាឡាត ហើយនឹងផ្កា” ព្រមជាមួយសកម្មភាពលើកស្ទួយតម្លៃផ្កា និងវិស័យផ្កា ក្លាយជាប្រៀបខ្លាំងមួយក្នុងចំណោមប្រៀបខ្លាំងពិសេសដោយឡែក មានតែមួយគត់នៅខេត្តឡឹមដុង (Lam Dong)។ ដើម្បីរៀបចំរដូវបុណ្យផ្កាលើកនេះ ដាឡាតបានរៀបចំសាងសង់បរិយាកាសផ្កាសិល្បៈទ្រទ្រាយធំ ទូទាំងទីក្រុង ទុកសម្រាប់ភ្ញៀវទេសចរមានឱកាសគយគន់សម្រស់ស្រស់ស្អាតនៃផ្កាដាឡាត។ តាមគណៈកម្មការរៀបចំឱ្យដឹងថា មានថូផ្កាស្រស់ស្អាតជាង២៥០.០០០ថូ អំពីផ្កាបងសាយ (bonsai) រុក្ខជាតិលម្អរ ទេសភាពព្រៃភ្នំខ្នាតតូច ចំនួនជាង៦.០០០ស្នាដៃ អំពីផ្កាអ័រគីដេ Cymbidium អ័រគីដេផ្លាស់ប្តូរហ្សែនជាដើម ជាង២.៥០០ស្នាដៃ តែងបានតុបតែងប្រើប្រាស់បម្រើនារដូវបុណ្យនេះ។ ទន្តឹមនោះ ភូមិផ្កាប្រពៃណីល្បីឈ្មោះនៅដាឡាតដូចជា៖ វ៉ានថាញ (Van Thanh) ថៃផៀន (Thai Phiên) ហាដុង (Ha Dong) ជាដើម ព្រមជាមួយនឹងវាលផ្ការាប់ពាន់ បើកទ្វារទទួលភ្ញៀវទេសចរ។ ពិសេសសហគ្រាសផលិតអាជីវកម្មផ្កាធំៗ របស់ដាឡាតដូចជា៖ Dalat Hasfarm ក្រុមហ៊ុនព្រៃផ្កាដាឡាតជាដើម ក៏បានបង្ហាញកម្មវិធីឧទ្ទេសនាម និងសម្តែងផ្កាសិល្បៈពិសេសជាច្រើន ដើម្បីផ្សព្វផ្សាយអំពីប្រៀបខ្លាំងនៃវិស័យផ្កាដាឡាត។ ពិធីបើកសម្ពោធរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩។ រូបថត៖ ត្រឹន ថាញយ៉ាង អនុទេសភាពផ្កាតុបតែងរូបបក្សីក្រៀល នៅមជ្ឈមណ្ឌលទីក្រុងដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង អនុទេសភាពផ្កាមួយ ក្រោមប្រធានបទ “ជ្រលងភ្នំស្នេហា”។ រូបថត៖ ត្រឹន ថាញយ៉ាង ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមវិថីផ្កា។ រូបថត៖ ត្រឹន ថាញយ៉ាង រក្សាអនុស្សាវរីយ៍អំពីផ្កាដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង សម្រស់ផ្ការីកសុះសាយក្បែរបឹងស្វឹនហឿង (Xuan Huong)។ រូបថត៖ ត្រឹនថាញយ៉ាង ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ក្បែរប៉មកំជ្រួចទឹក នៅមជ្ឈមណ្ឌលទីក្រុងដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង ភ្ញៀវទេសចរស្វែងយល់កម្សាន្តនារដូវបុណ្យផ្កាដាឡាត ដោយរទេះសេះ។ រូបថត៖ ត្រឹន ថាញយ៉ាង ទេសភាពចម្រុះផ្កា tulips។ រូបថត៖ ត្រឹន ថាញយ៉ាង កម្មករថែទាំផ្កាស្រស់នៅលើវិថីក្រុង។ រូបថត៖ ត្រឹន ថាញយ៉ាង សម្លៀកបំពាក់ការដិតភ្ជាប់ទៅដោយផ្កាស្រស់ធំបំផុតវៀតណាម បង្កើតដោយមណ្ឌលទេសចរណ៍វាលផ្កាក្រុងដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង សម្រស់ស្រស់ស្អាត និង បុរណភាព រំលឹកអំពីដាឡាតមួយនាសម័យកាលដើម។ រូបថត៖ ត្រឹន ថាញយ៉ាង ចម្កាបុប្ផា។ រូបថត៖ ត្រឹន ថាញយ៉ាង សម្រស់ផ្កាដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង បង្អួចពេញទៅដោយសម្រស់ផ្កាស្រស់ នៅតាមវិថីក្រុង។ រូបថត៖ ថាញហ្វ័រ ភាពចម្រុះរវាងវិចិត្រករនិងផ្កាស្រស់ បង្កើតបានជាសម្រស់ស្រស់ថ្មី លើវិថីក្រុងនៅមជ្ឈមណ្ឌលទីក្រុងដាឡាត។ រូបថត៖ ថាញហ្វ័រ សម្រស់មនោរម្យនៃកសិដ្ឋានផ្កាមួយនៅខ្នងភ្នំ Mimosa ទីក្រុងដាឡាត។ រូបថត៖ ថាញហ្វ័រ យានយន្តទំនាញទាញផ្កាហែហំនៅលើវិថីក្រុង។ រូបថត៖ ថាញហ្វ័រ ទេសភាពស្រស់ស្អាតដ៏មនោរម្យដូចជារឿងព្រេងមួយ។ រូបថត៖ ថាញហ្វ័រ អញ្ជើញមកជាមួយនឹងរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩ ភ្ញៀវទេសចរប្រាកដចំណូលចិត្ត លង់អាម្មណ៍ចំពោះសម្រស់ស្រស់បំព្រង ឆើតឆាយនៃចម្ការផ្កា វាលផ្កាកំពុងបញ្ចេញសម្រស់អួតគ្នា ក្រោមពន្លឺព្រះអាទិត្យ គ្របដណ្តប់ដោយវាយោត្រជាក់នាថ្ងៃចុងសិសិរដូវ នៅស្រុកពាន់ផ្កាដាឡាតដ៏មនោរម្យនេះ។ ជុំវិញមាត់បឹងស្វឹនហឿង (Xuan Huong) ដ៏ល្អុកល្អើន ព្រមទាំងវិថីនៃមជ្ឈមណ្ឌលទីក្រងដាឡាត ផ្កាព្រួតគ្នាបញ្ចេញសម្រស់គ្រប់ទិសទី។ ផ្កាអួតសម្រស់តាំងពីក្នុងផ្ទះរហូតដល់ខាងក្រៅវិថីក្រុង ទាំងនៅលើរបៀង បង្អួចផ្ទះ និង សណ្ឋាគារជាងដើម។ ផ្កានាំមកបរិយាកាសមួយដ៏ពោរពេញទៅដោយក្តីស្រឡាញ់ និងមនោរម្យភាព។ ដាឡាត ជាដែនដីដ៏អស្ចារ្យ ជាទីកន្លែងមិនត្រឹមតែមានខ្ពង់រាបដើមស្រល់ដូចរឿងព្រេង ជ្រោះ ជ្រលងភ្នំដណ្តប់ដោយសន្សើមសស្គុះ ដែលមាននៅស្រុកពាន់ផ្កា។ នៅទីនេះផ្កាដុះរៀងរាលលើវាលស្រែ ផ្កាបានដុះនៅគ្រប់ទិសទី។ ប្រការនោះមិនត្រឹមតែបង្កើតបានសម្រស់ស្រស់ដោយឡែក ដែលធ្លាប់មាននៃទីក្រុងស្បៃសន្សើមចុះអ័ព្ទ នៅទាំងបង្កើតបានជាប្រៀបខ្លាំងមួយដោយឡែក សម្រាប់វិស័យទេសចរណ៍ វិស័យដាំដុះនិងផ្កានាំចេញ, នាំឱ្យដាឡាតក្លាយជាទីក្រុងផ្ការបស់វៀតណាម ហើយជាមជ្ឈមណ្ឌលនាំផ្កាចេញ របស់អាស៊ីអាគ្នេយ៍ទៀតផង៕ អនុវត្តន៍៖ ថាញហ្វ័រ ត្រឹន ថាញយ៉ាង

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិរាប់រយនាក់ ធ្វើដំណើរមកកាន់ទីក្រុងដាឡាត ជាទីក្រុងមនោរម្យ ពាន់ផ្កា ដើម្បីគយគន់បណ្តែតអារម្មណ៍ ជាមួយនឹងសម្រស់ដ៏ឆើតឆាយនៃទីក្រុងខ្ពង់រាបមួយ ដែលពោរពេញទៅដោយកម្តៅព្រះអាទិត្យ វាយោបករំភើយមកលើដើមផ្កា នារដូវបុណ្យផ្កាដាឡាតលើកទី៨ ឆ្នាំ២០១៩។ រដូវបុណ្យផ្កាដាឡាត ជាបុណ្យវប្បធម៌ - ទេសចរណ៍មានលក្ខណៈលំដាប់ជាតិ និងអន្តរជាតិ បានរៀបចំតាមពេលកំណត់ពីរឆ្នាំម្តង ជាពាណិជ្ជសញ្ញាបុណ្យមួយ ដែលពោរពេញទៅដោយលក្ខណៈពិសេសដោយឡែកនៃទីក្រុងដាឡាត ខេត្តឡឹមដុង (Lam Dong)។ រដូវបុណ្យផ្កាឆ្នាំនេះ មានប្រធានបទ “ដាឡាត ហើយនឹងផ្កា” ព្រមជាមួយសកម្មភាពលើកស្ទួយតម្លៃផ្កា និងវិស័យផ្កា ក្លាយជាប្រៀបខ្លាំងមួយក្នុងចំណោមប្រៀបខ្លាំងពិសេសដោយឡែក មានតែមួយគត់នៅខេត្តឡឹមដុង (Lam Dong)។ ដើម្បីរៀបចំរដូវបុណ្យផ្កាលើកនេះ ដាឡាតបានរៀបចំសាងសង់បរិយាកាសផ្កាសិល្បៈទ្រទ្រាយធំ ទូទាំងទីក្រុង ទុកសម្រាប់ភ្ញៀវទេសចរមានឱកាសគយគន់សម្រស់ស្រស់ស្អាតនៃផ្កាដាឡាត។ តាមគណៈកម្មការរៀបចំឱ្យដឹងថា មានថូផ្កាស្រស់ស្អាតជាង២៥០.០០០ថូ អំពីផ្កាបងសាយ (bonsai) រុក្ខជាតិលម្អរ ទេសភាពព្រៃភ្នំខ្នាតតូច ចំនួនជាង៦.០០០ស្នាដៃ អំពីផ្កាអ័រគីដេ Cymbidium អ័រគីដេផ្លាស់ប្តូរហ្សែនជាដើម ជាង២.៥០០ស្នាដៃ តែងបានតុបតែងប្រើប្រាស់បម្រើនារដូវបុណ្យនេះ។ ទន្តឹមនោះ ភូមិផ្កាប្រពៃណីល្បីឈ្មោះនៅដាឡាតដូចជា៖ វ៉ានថាញ (Van Thanh) ថៃផៀន (Thai Phiên) ហាដុង (Ha Dong) ជាដើម ព្រមជាមួយនឹងវាលផ្ការាប់ពាន់ បើកទ្វារទទួលភ្ញៀវទេសចរ។ ពិសេសសហគ្រាសផលិតអាជីវកម្មផ្កាធំៗ របស់ដាឡាតដូចជា៖ Dalat Hasfarm ក្រុមហ៊ុនព្រៃផ្កាដាឡាតជាដើម ក៏បានបង្ហាញកម្មវិធីឧទ្ទេសនាម និងសម្តែងផ្កាសិល្បៈពិសេសជាច្រើន ដើម្បីផ្សព្វផ្សាយអំពីប្រៀបខ្លាំងនៃវិស័យផ្កាដាឡាត។ ពិធីបើកសម្ពោធរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩។ រូបថត៖ ត្រឹន ថាញយ៉ាង អនុទេសភាពផ្កាតុបតែងរូបបក្សីក្រៀល នៅមជ្ឈមណ្ឌលទីក្រុងដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង អនុទេសភាពផ្កាមួយ ក្រោមប្រធានបទ “ជ្រលងភ្នំស្នេហា”។ រូបថត៖ ត្រឹន ថាញយ៉ាង ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមវិថីផ្កា។ រូបថត៖ ត្រឹន ថាញយ៉ាង រក្សាអនុស្សាវរីយ៍អំពីផ្កាដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង សម្រស់ផ្ការីកសុះសាយក្បែរបឹងស្វឹនហឿង (Xuan Huong)។ រូបថត៖ ត្រឹនថាញយ៉ាង ភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ក្បែរប៉មកំជ្រួចទឹក នៅមជ្ឈមណ្ឌលទីក្រុងដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង ភ្ញៀវទេសចរស្វែងយល់កម្សាន្តនារដូវបុណ្យផ្កាដាឡាត ដោយរទេះសេះ។ រូបថត៖ ត្រឹន ថាញយ៉ាង ទេសភាពចម្រុះផ្កា tulips។ រូបថត៖ ត្រឹន ថាញយ៉ាង កម្មករថែទាំផ្កាស្រស់នៅលើវិថីក្រុង។ រូបថត៖ ត្រឹន ថាញយ៉ាង សម្លៀកបំពាក់ការដិតភ្ជាប់ទៅដោយផ្កាស្រស់ធំបំផុតវៀតណាម បង្កើតដោយមណ្ឌលទេសចរណ៍វាលផ្កាក្រុងដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង សម្រស់ស្រស់ស្អាត និង បុរណភាព រំលឹកអំពីដាឡាតមួយនាសម័យកាលដើម។ រូបថត៖ ត្រឹន ថាញយ៉ាង ចម្កាបុប្ផា។ រូបថត៖ ត្រឹន ថាញយ៉ាង សម្រស់ផ្កាដាឡាត។ រូបថត៖ ត្រឹន ថាញយ៉ាង បង្អួចពេញទៅដោយសម្រស់ផ្កាស្រស់ នៅតាមវិថីក្រុង។ រូបថត៖ ថាញហ្វ័រ ភាពចម្រុះរវាងវិចិត្រករនិងផ្កាស្រស់ បង្កើតបានជាសម្រស់ស្រស់ថ្មី លើវិថីក្រុងនៅមជ្ឈមណ្ឌលទីក្រុងដាឡាត។ រូបថត៖ ថាញហ្វ័រ សម្រស់មនោរម្យនៃកសិដ្ឋានផ្កាមួយនៅខ្នងភ្នំ Mimosa ទីក្រុងដាឡាត។ រូបថត៖ ថាញហ្វ័រ យានយន្តទំនាញទាញផ្កាហែហំនៅលើវិថីក្រុង។ រូបថត៖ ថាញហ្វ័រ ទេសភាពស្រស់ស្អាតដ៏មនោរម្យដូចជារឿងព្រេងមួយ។ រូបថត៖ ថាញហ្វ័រ អញ្ជើញមកជាមួយនឹងរដូវបុណ្យផ្កាដាឡាតឆ្នាំ២០១៩ ភ្ញៀវទេសចរប្រាកដចំណូលចិត្ត លង់អាម្មណ៍ចំពោះសម្រស់ស្រស់បំព្រង ឆើតឆាយនៃចម្ការផ្កា វាលផ្កាកំពុងបញ្ចេញសម្រស់អួតគ្នា ក្រោមពន្លឺព្រះអាទិត្យ គ្របដណ្តប់ដោយវាយោត្រជាក់នាថ្ងៃចុងសិសិរដូវ នៅស្រុកពាន់ផ្កាដាឡាតដ៏មនោរម្យនេះ។ ជុំវិញមាត់បឹងស្វឹនហឿង (Xuan Huong) ដ៏ល្អុកល្អើន ព្រមទាំងវិថីនៃមជ្ឈមណ្ឌលទីក្រងដាឡាត ផ្កាព្រួតគ្នាបញ្ចេញសម្រស់គ្រប់ទិសទី។ ផ្កាអួតសម្រស់តាំងពីក្នុងផ្ទះរហូតដល់ខាងក្រៅវិថីក្រុង ទាំងនៅលើរបៀង បង្អួចផ្ទះ និង សណ្ឋាគារជាងដើម។ ផ្កានាំមកបរិយាកាសមួយដ៏ពោរពេញទៅដោយក្តីស្រឡាញ់ និងមនោរម្យភាព។ ដាឡាត ជាដែនដីដ៏អស្ចារ្យ ជាទីកន្លែងមិនត្រឹមតែមានខ្ពង់រាបដើមស្រល់ដូចរឿងព្រេង ជ្រោះ ជ្រលងភ្នំដណ្តប់ដោយសន្សើមសស្គុះ ដែលមាននៅស្រុកពាន់ផ្កា។ នៅទីនេះផ្កាដុះរៀងរាលលើវាលស្រែ ផ្កាបានដុះនៅគ្រប់ទិសទី។ ប្រការនោះមិនត្រឹមតែបង្កើតបានសម្រស់ស្រស់ដោយឡែក ដែលធ្លាប់មាននៃទីក្រុងស្បៃសន្សើមចុះអ័ព្ទ នៅទាំងបង្កើតបានជាប្រៀបខ្លាំងមួយដោយឡែក សម្រាប់វិស័យទេសចរណ៍ វិស័យដាំដុះនិងផ្កានាំចេញ, នាំឱ្យដាឡាតក្លាយជាទីក្រុងផ្ការបស់វៀតណាម ហើយជាមជ្ឈមណ្ឌលនាំផ្កាចេញ របស់អាស៊ីអាគ្នេយ៍ទៀតផង៕ អនុវត្តន៍៖ ថាញហ្វ័រ ត្រឹន ថាញយ៉ាង
អត្ថបទផ្សេងទៀត Blind Runners - ទីសាយភាយស្មារតីកីឡាដល់ជនពិការភ្នែក12/08/2024វប្បធម៌ជនពិការភ្នែកចូលរួមក្នុងការប្រកួតរត់ម៉ារ៉ាតុងចម្ងាយរាប់សិបគីឡូម៉ែត្រជាមួយនឹងស្នាដៃដែលមនុស្សធម្មតាជាច្រើនប្រាកដជាចង់បាន។ នោះគឺជារឿងកើតឡើងនៅក្លឹប “Blind Runners”របស់ជនពិការភ្នែកចូលចិត្តរត់ ។ យុវជន 9x ចូលចិត្តបង្កើតទិដ្ឋភាពខ្នាតតូចបែបស្ថាបត្យកម្មវៀតណាម07/08/2024វប្បធម៌DK1 រឹងមាំប្រឈមនឹងរលក31/05/2024វប្បធម៌ប្រជុំមជ្ឈមណ្ឌលវិទ្យាសាស្ត្រដំបូងនៅប្រទេសវៀតណាម29/05/2024វប្បធម៌រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)14/04/2024វប្បធម៌ជីវិតរស់នៅលើកោះ សង់ទឺតី (Song Tu Tay)03/04/2024វប្បធម៌បណ្តុះ “ពន្លកបៃតង” ដល់កុមារកម្សោយប្រៀប15/03/2024វប្បធម៌ អត្ថបទផ្សេងទៀត