• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចំណាប់អារម្មណ៍ពីកម្មវិធីជួបប្រាស្រ័យមិត្តភាពអន្តរជាតិឆ្នាំ ២០២៣

កម្មវិធីជួបប្រាស្រ័យមិត្តភាពអន្តរជាតិ - និទាឃរដូវឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅនៅខេត្ត Lao Cai ក្នុងអំឡុងពីរថ្ងៃគឺថ្ងៃទី២៦ និង២៧ ខែមីនា ឆ្នាំ២០២៣ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅជាច្រើនក្នុងដួងចិត្តមិត្តអន្តរជាតិ។
គណៈប្រតិភូនៅកំពូល Fansipan (រូបថត៖ VOV)

កម្មវិធីនេះមានវត្តមានរបស់គណៈប្រតិភូជិត ១៥០ នាក់ រួមទាំងឯកអគ្គរដ្ឋទូត និងអ្នកតំណាងចំនួន ១៤ រូប បុគ្គលិកការទូតនៃស្ថានទូតចំនួន ៣៤ នៃប្រទេស; តំណាងអង្គការអន្តរជាតិ/អង្គការក្រៅរដ្ឋាភិបាលបរទេសចំនួន ២៤ រូប។ គណៈប្រតិភូបានទៅទស្សនាកំពូលភ្នំ Fansipan ស្ថិតក្នុងទីរួមខេត្ត Sa Pa; ចូលរួមពិធីជប់លៀងជួបប្រាស្រ័យ និងរីករាយជាមួយការសម្តែងវប្បធម៌ពិសេសប្រចាំខេត្ត Lao Cai ភាគពាយ័ព្យ។ លោក Saadi Salama ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនក្នុងនាមសមាជិកនៃអង្គភាពការទូតបានសម្តែងថា៖ យើងម្នាក់ៗប្រាកដជានឹងនាំមកជាមួយនូវអនុស្សាវរីយ៍ដ៏រីករាយអំពី Lao Cai។ កន្លែងដែលយើងធ្លាប់ឆ្លងកាត់ ហើយមនុស្សដែលស្លូតបូត្រ និងរួសរាយរាក់ទាក់ ដែលយើងបានជួបគឺដូចជាកំណាព្យដែលពោរពេញដោយមនោសញ្ចេតនាអញ្ជឹង

ក្នុងឱកាសនេះ ខេត្ត Lao Cai និងតំណាងអង្គការក្រៅរដ្ឋាភិបាលបរទេសចំនួន ៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីខ្ទង់ជំនួយដែលបាន ប្តេជ្ញាចិត្តក្នុងរយៈពេលខាងមុខ ដែលមានតម្លៃសរុបជាង ២ លានដុល្លារអាមេរិក។

កម្មវិធីជួបប្រាស្រ័យមិត្តភាពអន្តរជាតិ គឺជាសកម្មភាពប្រចាំឆ្នាំ ត្រូវបានសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាម សហការជាមួយខេត្ត ក្រុងនានារៀបចំឡើង។ តាមនោះ រួមចំណែកផ្សព្វផ្សាយរូបភាពវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Quang Ninh ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត។

Top