• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ចំណាប់អារម្មណ៍ពិធីថ្វាយគ្រូពហុមុខរបរនៅក្រុងហ្វេ

រសៀលថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៣ នៅឧទ្យាន​ទឺទឿង​ (Tu Tuong) ​មាត់ទន្លេ​ហឿង​​ (Huong) ​ក្រុង​ហ្វេ​ គណៈ​កម្មការរៀប​ចំ​ ​Festival របរ​​​ប្រពៃណី​​ក្រុង​ហ្វេឆ្នាំ​​២០២៣ បាន​រៀប​ចំ​​ពិធី​​ថ្វាយគ្រូ​ពហុ​មុខរបរ​ និង​ពិធី​ដង្ហែ​លើកស្ទួយ​សិប្បករ​ សិប្បការិនី​ ភូមិ​របរ​ប្រពៃណី​​វៀតណាម​។

ពិធី​​ថ្វាយគ្រូ​ពហុ​មុខរបរ​ ជា​ពិធី​កិច្ច​ប្រពៃណី  ដើម្បី​រំលឹក​​គុណ​​បំណាច​​នៃ​បុព្វការី​ជន​ អ្នក​​ដែល​​មាន​​គុណ​បំណាច​​បង្កើត​មុខរ​បរ​ប្រពៃណី ​របស់​ជនជាតិ​វៀតណាម​ ក៏ដូចជា​បួង​សួង​​សុំ​ឱ្យ​ការ​រកស៊ី​ ផលិតកម្ម ​តែង​ជួប​តែ​សំណាង​ រីក​ចម្រើន​ និង​​រុង​រឿង​។ បន្ទាប់ពី​ពិធី​កិច្ច​ថ្វាយគ្រូ​ពហុមុខរបរ​​ គឺ​​ឈាន​ចូ​ល​ដល់​​ពិធី​លើក​ស្ទួយ​សិប្បករ​ សិប្បការិនី ភូមិ​​របរ​ប្រពៃណី​​​ដោយ​មានការចូលរួម​​នៃក្រុម​សិប្បករ​ សិប្បការិនី​ ជាង​ឆ្នើម​​នៃក្រុង​ហ្វេ​ និង​​​ភូមិ​របរ​​នៅលើ​​ទូទាំង​​ប្រទេស​​។​

ពិធី​មាន​ការ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ​ទីក្រុង​ហ្វេ​ រួម​នឹង​សិប្បករ​ សិប្បការិនី​ តំណាង​​ឱ្យ​ភូមិ​របរ និង​​មូលដ្ឋាន​​​ទាំង​​៦៩កន្លែង​​​ នៅលើ​​ទូទាំង​ប្រទេស​ អញ្ជើញ​​មក​ចូល​រួម Festival ​របរ​ប្រពៃណី​​ក្រុង​ហ្វេ​​ឆ្នាំ​២០២៣។ ព្រឹត្តិការណ៍​ដ៏​ទាក់ទាញ​​នេះ បាន​ទំនាញ​​អ្នក​ភូមិ​​ និង​ភ្ញៀវ​ទេសចរ​​យ៉ាង​កុះករ អញ្ជើញ​​​​ចូល​​មកទស្សនា​ ស្វែងយល់​​អំពី​​ពិធី​បូជា​​បែប​ប្រពៃណី​​ជា​លក្ខណៈ​នៃ​​ក្រុង​ហ្វេ​។​

Festival ​របរប្រពៃណី​ក្រុង​ហ្វេ​​ឆ្នាំ​២០២៣​ មាន​​ប្រធាន​បទ​​ ភាព​ប្រណីត​នៃ​មុខរបរ​វៀតណាម​ ប្រជុំ​​​​មុខ​​​រប​រ​​​២១ក្រុម ដោយ​​មាន​ការ​ចូល​រួម​​ នៃ​ភូមិ​​របរ​ ​​មូលដ្ឋាន​ទាំង​​៦៩កន្លែង​​ និង​​សិប្បករ​ សិប្បការិនី​​ថ្វីដៃមាសចំនួន​​៣៥០នាក់ ​មកពី​​ភូមិ​របរ​​ល្បីៗ​ទូទាំ​​ងប្រទេស​។ ក្នុងនោះ​មាន​របរ​ប្រពៃណី​ល្បី​ឈ្មោះ​របស់​ក្រុង​ហ្វេ និង​​ខេត្ត​ក្រុង​ជាច្រើន​​ទូទាំងប្រទេស​ដូចជា៖ បិទកាចា​ កុលាលភាជន៍ តម្បាញ​ ជាង​ឈើ ចម្លាក់​ ដាំគជ់សម្បកខ្យង​​ ម្រក្សរណ៍​ខ្មុក​ ទឹបមាស​ ជាង​​ប្រាក់ សិត​ស្ពាន់ តម្បាញឫស្សី​ មួក​ស្លឹក​ ខ្លឹម​​ចន្ទ​ន៍ នំចឹង​ (Chung) នំអន្សម​ នំ​ល្ង។ល។​ 

ពិធី​​​ថ្វាយគ្រូ​ពហុ​មុខរបរ ​ប្រព្រឹត្ត​ទៅ​នៅ​ឧទ្យាន​ទឺទឿង​ (Tu Tuong) ​មាត់​ទន្លេហឿង​ (Huong)​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
ទិដ្ឋភាព​អស្ចារ្យ​នៃពិធី​​​ថ្វាយគ្រូ​ពហុ​មុខ​របរ​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
គោរព​បូជា​គ្រឿង​សំណែន​ថ្វាយ​ដល់​គ្រួដើម​ពហុ​មុខរ​បរ​។​រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
វាយស្គរ​សញ្ញា​ក្នុងពិធី​បូជា​។​ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
អាចា្យ​បត់​ជង្គង់​​សំពះ​ នៅ​មុខ​ជើង​ធូប​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​​
ក្រុម​តន្រ្តី​អម​ពិធី​។​ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
ពិធី​អំណាន​កំណាព្យ​បូជា​។ រូបថត៖  ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​
សិប្បករ​ សិប្បការិនី បូជា​ធូប​ដល់​គ្រូដើម​។​ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​
សិប្បករ​ សិប្បការិនី​​គ្រប់​ជំនាន់ ​ចូល​រួម​ពិធីបូជា​គ្រូដើម​ពហុ​មុខរបរ​។​ រូបថត៖ ថាញហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ក្រុម​កាន់​ទង់​ពិធី​ ដើរ​មុខ​​ក្រុម​ដង្ហែ​លើក​ស្ទួយ​សិប្បករ​ សិប្បការិនី និង​ភូមិ​របរ​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
ក្រុម​ដង្ហែ​ដើរ​ឆ្លង​ស្ពាន​ត្រឿង​តៀន​ (Truong Tien)។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
ក្រុម​ដង្ហែអមដោយ​ក្រុម​ម៉ុង​សាយ​បង្កើតបាន​ជា​​បរិយាកាស​ពិធីបុណ្យ​​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
សិប្បការិនី ផាន​ ធី​ធ្វឹន​ (Phan Thi Thuan) ​(ហាណូយ​) ជាអ្នក​​ល្បី​ឈ្មោះ​​ដោយ​មាន​បច្ចេកទេស​​បង្កើត​សូត្រ​ចេញពី​ដើម​ឈូក​ដ៏ពិសេស​។ រូបថត៖ ​ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​
នារីកាន់​ខ្លែង​ប្រពៃណី​ក្រុង​ហ្វេ ​ចូល​រួម​ក្រុម​ដង្ហែ​។ រូបថត៖ ថាញ​ហ្វ័រ​/កាសែតរូបភាព​វៀតណាម​
ក្រុម​ស៊ីកក្លូរ​ ដឹក​សិប្បករ​ សិប្បការិនី ចូល​រួម​ក្រុម​ដង្ហែ​។ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​/កាសែតរូបភាព​វៀតណាម​
លោក​យាយ​សិប្បការិនីវ័យ​ចំណាស់​ ​ល្បី​ឈ្មោះ​ក្នុង​របរ​ប្រពៃណី​​នៃក្រុងហ្វេ​។ រូបថត៖ ថាញ​ហ្វ័រ​​/កាសែតរូបភាព​វៀតណាម​

អនុវត្ត៖ ថាញហ្វ័រ និង ត្រឹង ថាញយ៉ាង ប្រែសម្រួល៖ រីកើង

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top