រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅឧទ្យានទឺទឿង (Tu Tuong) មាត់ទន្លេហឿង (Huong) ក្រុងហ្វេ គណៈកម្មការរៀបចំ Festival របរប្រពៃណីក្រុងហ្វេឆ្នាំ២០២៣ បានរៀបចំពិធីថ្វាយគ្រូពហុមុខរបរ និងពិធីដង្ហែលើកស្ទួយសិប្បករ សិប្បការិនី ភូមិរបរប្រពៃណីវៀតណាម។
ពិធីថ្វាយគ្រូពហុមុខរបរ ជាពិធីកិច្ចប្រពៃណី ដើម្បីរំលឹកគុណបំណាចនៃបុព្វការីជន អ្នកដែលមានគុណបំណាចបង្កើតមុខរបរប្រពៃណី របស់ជនជាតិវៀតណាម ក៏ដូចជាបួងសួងសុំឱ្យការរកស៊ី ផលិតកម្ម តែងជួបតែសំណាង រីកចម្រើន និងរុងរឿង។ បន្ទាប់ពីពិធីកិច្ចថ្វាយគ្រូពហុមុខរបរ គឺឈានចូលដល់ពិធីលើកស្ទួយសិប្បករ សិប្បការិនី ភូមិរបរប្រពៃណីដោយមានការចូលរួមនៃក្រុមសិប្បករ សិប្បការិនី ជាងឆ្នើមនៃក្រុងហ្វេ និងភូមិរបរនៅលើទូទាំងប្រទេស។
ពិធីមានការចូលរួមពីថ្នាក់ដឹកនាំទីក្រុងហ្វេ រួមនឹងសិប្បករ សិប្បការិនី តំណាងឱ្យភូមិរបរ និងមូលដ្ឋានទាំង៦៩កន្លែង នៅលើទូទាំងប្រទេស អញ្ជើញមកចូលរួម Festival របរប្រពៃណីក្រុងហ្វេឆ្នាំ២០២៣។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ បានទំនាញអ្នកភូមិ និងភ្ញៀវទេសចរយ៉ាងកុះករ អញ្ជើញចូលមកទស្សនា ស្វែងយល់អំពីពិធីបូជាបែបប្រពៃណីជាលក្ខណៈនៃក្រុងហ្វេ។
Festival របរប្រពៃណីក្រុងហ្វេឆ្នាំ២០២៣ មានប្រធានបទ “ភាពប្រណីតនៃមុខរបរវៀតណាម” ប្រជុំមុខរបរ២១ក្រុម ដោយមានការចូលរួម នៃភូមិរបរ មូលដ្ឋានទាំង៦៩កន្លែង និងសិប្បករ សិប្បការិនីថ្វីដៃមាសចំនួន៣៥០នាក់ មកពីភូមិរបរល្បីៗទូទាំងប្រទេស។ ក្នុងនោះមានរបរប្រពៃណីល្បីឈ្មោះរបស់ក្រុងហ្វេ និងខេត្តក្រុងជាច្រើនទូទាំងប្រទេសដូចជា៖ បិទកាចា កុលាលភាជន៍ តម្បាញ ជាងឈើ ចម្លាក់ ដាំគជ់សម្បកខ្យង ម្រក្សរណ៍ខ្មុក ទឹបមាស ជាងប្រាក់ សិតស្ពាន់ តម្បាញឫស្សី មួកស្លឹក ខ្លឹមចន្ទន៍ នំចឹង (Chung) នំអន្សម នំល្ង។ល។
ពិធីថ្វាយគ្រូពហុមុខរបរ ប្រព្រឹត្តទៅនៅឧទ្យានទឺទឿង (Tu Tuong) មាត់ទន្លេហឿង (Huong)។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ទិដ្ឋភាពអស្ចារ្យនៃពិធីថ្វាយគ្រូពហុមុខរបរ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
គោរពបូជាគ្រឿងសំណែនថ្វាយដល់គ្រួដើមពហុមុខរបរ។រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
វាយស្គរសញ្ញាក្នុងពិធីបូជា។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
អាចា្យបត់ជង្គង់សំពះ នៅមុខជើងធូប។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ក្រុមតន្រ្តីអមពិធី។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ពិធីអំណានកំណាព្យបូជា។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
សិប្បករ សិប្បការិនី បូជាធូបដល់គ្រូដើម។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
សិប្បករ សិប្បការិនីគ្រប់ជំនាន់ ចូលរួមពិធីបូជាគ្រូដើមពហុមុខរបរ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រុមកាន់ទង់ពិធី ដើរមុខក្រុមដង្ហែលើកស្ទួយសិប្បករ សិប្បការិនី និងភូមិរបរ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ក្រុមដង្ហែដើរឆ្លងស្ពានត្រឿងតៀន (Truong Tien)។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ក្រុមដង្ហែអមដោយក្រុមម៉ុងសាយបង្កើតបានជាបរិយាកាសពិធីបុណ្យ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
សិប្បការិនី ផាន ធីធ្វឹន (Phan Thi Thuan) (ហាណូយ) ជាអ្នកល្បីឈ្មោះដោយមានបច្ចេកទេសបង្កើតសូត្រចេញពីដើមឈូកដ៏ពិសេស។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
នារីកាន់ខ្លែងប្រពៃណីក្រុងហ្វេ ចូលរួមក្រុមដង្ហែ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រុមស៊ីកក្លូរ ដឹកសិប្បករ សិប្បការិនី ចូលរួមក្រុមដង្ហែ។ រូបថត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
លោកយាយសិប្បការិនីវ័យចំណាស់ ល្បីឈ្មោះក្នុងរបរប្រពៃណីនៃក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម