• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

ចិញ្ចឹមឃ្មុំយកទឹកឃ្មុំតាមបែបបច្ចេកវិទ្យាជំនាន់ទី៤

មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច ​ចំណុះ​វិទ្យាស្ថាន​កសិកម្ម​វៀតណាម​ ជា​អង្គភាព​ដំបូង​បង្អស់​របស់​វៀតណាម​ អនុវត្ត​ជោគ​ជ័យ​ទម្រង់​រូបភាព​ចិញ្ចឹម​ឃ្មុំ​ យក​ទឹកឃ្មុំ​តាម​បែប​បច្ចេកវិទ្យា​ជំនាន់ទី​៤។ ផ្តើម​ចេញពីនោះ​​បង្កើត​​បាន​​ប្រសិទ្ធភាព​​​​សេដ្ឋកិច្ច​​ខ្ពស់​ ក្នុង​ការ​ធ្វើ​អាជីវកម្ម​យកទឹក​ឃ្មុំ​ និង​បង្វែ​បទដ្ឋាន​បច្ចេកវិទ្យា​​ចិញ្ចឹម​ឃ្មុំ ​ជូន​គ្រួសារ​ចិញ្ចឹម​ឃ្មុំ​​នៅ​ប្រទេស​វៀតណាម​។​

សព្វថ្ងៃ​ វៀតណាម​ជា​​ប្រទេស​​នាំចេញ​ទឹក​ឃ្មុំ​លំដាប់លេខ​៦ ​លើ​ពិភពលោក​ ក្នុងនោះវៀតណាម​​ជា​ប្រទេស​​​ឈរលំដាប់លេខ​១ ខាង​បរិមាណ​នាំ​ចេញ​​​ទឹក​ឃ្មុំ​ចូល​​កាន់​​ប្រទេស​អាមេរិក។ សក្តានុពល​ចិញ្ចឹម​ឃ្មុំ​​​យក​ទឹក​នៅ​វៀតណាម​ មាន​កាលានុភាព​​វិវត្តន៍​​​​និង​បើកទូលាយ​។ មជ្ឈមណ្ឌល​​សិក្សា​​និង​ចិញ្ចឹម​ឃ្មុំ​​ត្រូពិច​​ ជា​អង្គភាព​​​ដំបូង​​ខាង​​វិស័យចិញ្ចឹម​​ឃ្មុំ​ សិក្សា​ឯកទេស​ និង​បង្វែ​បទដ្ឋាន​​បច្ចេកវិទ្យា​ចិញ្ចឹម​ឃ្មុំ ​ជូន​គ្រួសារ​ចិញ្ចឹមឃ្មុំ​​​ទូទាំង​​ប្រទេសវៀតណាម​ ទន្ទឹមនោះ​​ក៏ជា​ទីកន្លែង​ផលិតកម្ម​បង្កើត​​​ផលិតផល​ទឹក​ឃ្មុំ​​គុណភាពខ្ពស់​ ផ្គត់​ផ្គង់​ឱ្យ​​ទីផ្សារ​ក្នុង​ស្រុក​​និង​នាំចេញ​។​

អញ្ជើញ​មកដល់​មជ្ឈមណ្ឌល​សិក្សា​​​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​​ នៅ​រដូវ​ផ្កា​​មៀន​​រីក​ស្រុះ យើងខ្ញុំ​​មាន​អារម្មណ៍​ដូចបាន​​សម្របខ្លួន​នឹង​​ព្រៃព្រឹក្សា​ធម្មជាតិ​ ជាទី​​សម្រាប់​កូន​ឃ្មុំ​​ក្រេប​​លម្អងផ្កា​​ធ្វើ​សម្បុក​។​ នៅ​ចម្ការ​មៀន​ មាន​​ធុងចិញ្ចឹម​​ឃ្មុំ​រាប់​រយ​ធុង ​ដាក់​តម្កល់​ជា​លំដាប់​លំដោយគ្នា​​ ឃ្មុំ​ហើរ​ឈ្វេឈ្វាត​គ្រប់ទិសទី​មមាញឹក​ក្រេប​យក​លម្អង​ផ្កា​ បង្កើតបាន​ជា​ប្រព័ន្ធ​អេកូ​ធម្មជាតិ​​ស្រស់ថ្លា​ នាមណ្ឌល​​បរិវេណ​វិទ្យាស្ថាន​​កសិកម្ម​​វៀតណាម​។​

មជ្ឈមណ្ឌល​សិក្សា​​​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​ ជាទម្រង់​រូបភាព​ដំបូង​​នៅ​វៀតណាម​ ផ្សារភ្ជាប់​នឹង​ការសិក្សា​​​បណ្តុះបណ្តាល​ចិញ្ចឹម​​ឃ្មុំ​។
សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ផាម ហុង​ថៃ (Pham Hong Thai) ​ជា​​នាយក​​មជ្ឈមណ្ឌល​សិក្សា​និង​​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​​ ពិនិត្យ​គុណភាព​​ហ្វូង​ឃ្មុំ​។​
ពិនិត្យ​​គុណភាព​ហ្វូង​ឃ្មុំ កំពុង​យក​​លម្អង​ធ្វើ​ជា​ទឹក​។​
សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ផាម ហុង​ថៃ (Pham Hong Thai) ​ជា​​នាយក​​មជ្ឈមណ្ឌល​សិក្សានិង​​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​​ ណែនាំ​​និស្សិត​​របៀប​យក​ផ្ទះទឹក​ឃ្មុំ​។​

មជ្ឈមណ្ឌល​សិក្សា​​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច ​បង្កើត​នៅ​ឆ្នាំ​២០០៦ ជា​ទីកន្លែង​សិក្សាស្រាវ​ជ្រាវ​និង​បណ្តុះបណ្តាល​​អំពី​ឃ្មុំ​នៅ​ប្រទេស​វៀតណាម​។ សព្វថ្ងៃ​ មជ្ឈមណ្ឌល​បាន​អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់​ក្នុងការ​​ផលិតកម្ម​ ចិញ្ចឹម​ឃ្មុំ​តាម​បែប​ស្តង់ដា​ VietGAP ជួយ​បង្កើន​ទិន្នផល​ គុណភាព​ទឹក​ឃ្មុំ​ បង្កើន​កម្លាំង​ប្រកួត​ប្រជែង​លើ​ផលិតផល​នាំចេញ​។ ទម្រង់​រូបភាព​ចិញ្ចឹម​ឃ្មុំ​តាម​បែប​បច្ចេកវិទ្យា​ជំនាន់ទី​៤​ ជួយ​ឱ្យ​ផលិតផល​មាន​តម្លាភាព​ កំណត់​បាន​​ប្រភពដើម​ ដូចជា​៖ កូន​ពូជ​ ប្រភពផ្កា គ្រឿងបន្សំ​ និង​បង្ការ​ជំងឺ ​ដែល​បាន​ប្រើប្រាស់​​ក្នុង​បទដ្ឋាន​​ចិញ្ចឹម​ឃ្មុំ​​។​

ក្រៅ​ពីនោះ មជ្ឈមណ្ឌល​ក៏ជា​អង្គភាព​ដំបូង​នៅ​វៀតណាម​ បង្កើត​បាន​ពូជឃ្មុំ​រាជនី​សិប្បនិមិត្ត​ជោគ​ជ័យ​សម្រាប់​ហ្វូង​ឃ្មុំ​ ផ្គត់​ផ្គង់ពូជ​​ឃ្មុំ​រាជនី​រាប់រយ​ក្បាល​ និង​ហ្វូង​ឃ្មុំ​ចិញ្ចឹម​រាប់​ពាន់ក្បាល ​ជូន​​គ្រួសារ​ចិញ្ចឹម​ឃ្មុំ​នៅ​វៀតណាម​។ ទម្រង់​រូបភាព​នេះប្រកប​ដោយ​ជោគជ័យ​ ល្បី​ ក្នុង​វិស័យ​ចិញ្ចឹម​ឃ្មុំ​វៀតណាម​ និងលើ​​ពិភពលោក​។ មជ្ឈមណ្ឌល​ទទួល​សិក្ខាកាម​ បញ្ញាវន្ត​ អ្នក​ចិញ្ចឹម​ឃ្មុំ​​មកពី​ប្រទេស​នានា​ដូចជា​ អាមេរិក កូរេខាង​ត្បូង​ ជប៉ុន​ Belarus។ល។ អញ្ជើញ​មក​ទស្សនា​និង​សិក្សា​។​

ចាប់​យក​និន្នាការ​ចិញ្ចឹម​ឃ្មុំ​អន្តរជាតិ​ មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​​ បាន​វិនិយោគ​​បច្ចេកវិទ្យា ​និង​នាំ​យក​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ស្តង់ដារ​អន្តរជាតិ ​ចូលទៅ​​វប្បកម្ម​ ផ្តើម​ចេញ​ពីនោះ​​ជួយ​ឱ្យ​ប្រជាកសិករ​ចិញ្ចឹម​ឃ្មុំ​វៀតណាម​ ផ្លាស់ប្តូរ​ទម្លាប់​ចិញ្ចឹម​ឃ្មុំ​ដោយ​ធុង​ទៅ​ជា​ចិញ្ចឹម​ឃ្មុំ​ដោយ​ធុងមានថ្នាក់​​ បង្កើន​​គុណភាព​ទឹក​ឃ្មុំ​ ឆ្ពោះ​ទៅកាន់​កសិកម្ម​ចិញ្ចឹម​ឃ្មុំ​អភិវឌ្ឍន៍​ចីរភាព​។ សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ផាម ហុង​ថៃ​ (Pham Hong Thai) ​នាយក​មជ្ឈមណ្ឌល​រៀប​រាប់ថា​៖ "ការ​ចិញ្ចឹម​ឃ្មុំ​ធុង​មាន​ថ្នាក់បែប​ធម្មជាតិ​ ឃ្មុំ​ស្អាត​ ទឹក​ឃ្មុំ​បរិសុទ្ធ​ ដូច្នេះ​ការ​​ផ្តល់​ចេញ​ជា​ផលិតផល​ច្រើន​ជាង​៥​ដង ​បើប្រៀប​នឹង​ការ​ប្រមូល​ផល​ដោយ​ធុង​ទោល"​។ មកដល់​សព្វថ្ងៃ​ មជ្ឈមណ្ឌល​​ធ្វើ​ម្ចាស់​បាន​បច្ចេកទេស​តំណបង្កាត់​ពូជ​ឃ្មុំ​រាជនី​ ដូច្នេះ​ដំណាក់កាល​​ដំបូង ​ពូជឃ្មុំ​​បាន​ជ្រើសរើស​ដោយ​ហ្មត់​ចត់ បង្កើត​បាន​ជា​ហ្វូង​ឃ្មុំ​គុណភាព​ខ្ពស់​។

សាស្រ្តាចារ្យ​រង​ បណ្ឌិត​ ផាម ហុង​ថៃ (Pham Hong Thai) នាយក​មជ្ឈមណ្ឌល​​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​​ និង​​បុគ្គលិក​​កំពុង​​ដំណើរការ​បង្កាត់​ពូជ​សិប្បនិមិត្ត​​​ឃ្មុំ​រាជនី​​។​
វិធីសាស្រ្ត​បង្កាត់ពូជ​សិប្បនិមិត្ត​​សម្រាប់​ហ្វូង​ឃ្មុំ​រាជនី​ ផ្គត់​ផ្គង់​​ឃ្មុំរាជនី​ពូជ និង​ហ្វូង​ឃ្មុំ​​រាប់ពាន់ក្បាល​ ជូន​ប្រជា​កសិករចិញ្ចឹម​​ឃ្មុំ​វៀតណាម​។​
បុគ្គលិក​នៅ​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​កសិដ្ឋាន​ឃ្មុំ​ តាម​រយៈ​បច្ចេកវិទ្យា​ទំនើប​ IoT រួម​នឹង​ប្រព័ន្ធ​​ឧបករណ៍ចាប់សញ្ញាឆ្លាតវៃ។
ផលិតផល​ទឹក​ឃ្មុំ​គុណភាព​នៅ​មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​។

រៀង​រាល់​ឆ្នាំ​ មជ្ឈមណ្ឌល​បាន​ហ្វឹក​ហ្វឺន​ បណ្តុះបណ្តាល​ជូន​គ្រួសារ​ចិញ្ចឹម​ចំនួន​៣០០០​គ្រួសារ​ នូវ​​បច្ចេកទេស​ចិញ្ចឹម​ឃ្មុំ​ថ្មី​ទំនើ​បលំដាប់​អន្តរជាតិ​។ ក្នុង​អំឡុង​ពេល​ពី​រឆ្នាំ​ (២០២០​ - ២០២២) មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច​ បាន​ជំនួយ​​ឱ្យ​ខេត្ត​សើន​ឡា (Son La) ​និង​ងែអាន​ (Nghe An) ​សាងសង់​ទម្រង់​រូបភាព​ចិញ្ចឹម​​ឃ្មុំ​ចំនួន​៧ តាម​​បែប​ស្តង់​ដារ ​VietGAP ដោយ​មាន​ទ្រង់​ទ្រាយ​ឃ្មុំ​ចំនួន​៧១៥​​​ហ្វូង​ ជា​ទឹក​ប្រាក់ចំនួន​​ ៣,៥ ​ពាន់លាន​ដុង​។ ក្រៅ​ពី​​ជំនួយ​តាម​ខេត្ត​​នូវ​បច្ចេកទេស​​ចិញ្ចឹម​ឃ្មុំ​ នៅទាំង​សហការ​នាំ​ចេញ​​​ផលិតផល​ទឹក​ឃ្មុំទៀត​ផង​​ មជ្ឈមណ្ឌល​ក៏បាន​​ណែនាំ​ ពិគ្រោះ​ប្រតិបត្តិ​​បច្ចេកវិទ្យា​ជំនាន់ទី​៤ ក្នុង​​ការ​វិវត្ត​ចិញ្ចឹម​​ឃ្មុំ​ តែម​អេឡិច​ត្រូ​និច​​បញ្ជាក់​ប្រភព​ដើម​ ការ​ពារ ​និង​លើកកម្ពស់​ពាណិជ្ជសញ្ញា​​ទឹក​ឃ្មុំវៀតណាម​។​

បណ្ឌិត​ត្រឹន​ វ៉ាន់​ត័ន​ (Tran Văn Toan) ​នាយក​​រង​​​​មជ្ឈមណ្ឌល​រៀប​រាប់​ សព្វថ្ងៃ​ មជ្ឈមណ្ឌល​សិក្សា​និង​ចិញ្ចឹម​ឃ្មុំ​ត្រូពិច ​កំពុង​ចិញ្ចឹម​ឃ្មុំ​យក​ទឹក​​ដោយ​បរិមាណ​៣០​តោន​ក្នុង​មួ​យ​រដូវ​ ផ្គត់​ផ្គង់​ឱ្យ​ទីផ្សារ​វៀតណាម​ ​នូវ​ផលិតផល​ទឹក​ឃ្មុំ​គុណភាព​ខ្ពស់​​ដូចជា​៖ ទឹក​ឃ្មុំ​​រាជនី​ លម្អង​​ផ្កា royal jelly ។ល៕

អត្ថបទនិងរូបថត៖ វៀតគឿង ប្រែសម្រួល៖ រីកើង

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top