មជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច ចំណុះវិទ្យាស្ថានកសិកម្មវៀតណាម ជាអង្គភាពដំបូងបង្អស់របស់វៀតណាម អនុវត្តជោគជ័យទម្រង់រូបភាពចិញ្ចឹមឃ្មុំ យកទឹកឃ្មុំតាមបែបបច្ចេកវិទ្យាជំនាន់ទី៤។ ផ្តើមចេញពីនោះបង្កើតបានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ក្នុងការធ្វើអាជីវកម្មយកទឹកឃ្មុំ និងបង្វែបទដ្ឋានបច្ចេកវិទ្យាចិញ្ចឹមឃ្មុំ ជូនគ្រួសារចិញ្ចឹមឃ្មុំនៅប្រទេសវៀតណាម។
សព្វថ្ងៃ វៀតណាមជាប្រទេសនាំចេញទឹកឃ្មុំលំដាប់លេខ៦ លើពិភពលោក ក្នុងនោះវៀតណាមជាប្រទេសឈរលំដាប់លេខ១ ខាងបរិមាណនាំចេញទឹកឃ្មុំចូលកាន់ប្រទេសអាមេរិក។ សក្តានុពលចិញ្ចឹមឃ្មុំយកទឹកនៅវៀតណាម មានកាលានុភាពវិវត្តន៍និងបើកទូលាយ។ មជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច ជាអង្គភាពដំបូងខាងវិស័យចិញ្ចឹមឃ្មុំ សិក្សាឯកទេស និងបង្វែបទដ្ឋានបច្ចេកវិទ្យាចិញ្ចឹមឃ្មុំ ជូនគ្រួសារចិញ្ចឹមឃ្មុំទូទាំងប្រទេសវៀតណាម ទន្ទឹមនោះក៏ជាទីកន្លែងផលិតកម្មបង្កើតផលិតផលទឹកឃ្មុំគុណភាពខ្ពស់ ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងស្រុកនិងនាំចេញ។
អញ្ជើញមកដល់មជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច នៅរដូវផ្កាមៀនរីកស្រុះ យើងខ្ញុំមានអារម្មណ៍ដូចបានសម្របខ្លួននឹងព្រៃព្រឹក្សាធម្មជាតិ ជាទីសម្រាប់កូនឃ្មុំក្រេបលម្អងផ្កាធ្វើសម្បុក។ នៅចម្ការមៀន មានធុងចិញ្ចឹមឃ្មុំរាប់រយធុង ដាក់តម្កល់ជាលំដាប់លំដោយគ្នា ឃ្មុំហើរឈ្វេឈ្វាតគ្រប់ទិសទីមមាញឹកក្រេបយកលម្អងផ្កា បង្កើតបានជាប្រព័ន្ធអេកូធម្មជាតិស្រស់ថ្លា នាមណ្ឌលបរិវេណវិទ្យាស្ថានកសិកម្មវៀតណាម។
មជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច ជាទម្រង់រូបភាពដំបូងនៅវៀតណាម ផ្សារភ្ជាប់នឹងការសិក្សាបណ្តុះបណ្តាលចិញ្ចឹមឃ្មុំ។
សាស្រ្តាចារ្យរង បណ្ឌិត ផាម ហុងថៃ (Pham Hong Thai) ជានាយកមជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច ពិនិត្យគុណភាពហ្វូងឃ្មុំ។
ពិនិត្យគុណភាពហ្វូងឃ្មុំ កំពុងយកលម្អងធ្វើជាទឹក។
សាស្រ្តាចារ្យរង បណ្ឌិត ផាម ហុងថៃ (Pham Hong Thai) ជានាយកមជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច ណែនាំនិស្សិតរបៀបយកផ្ទះទឹកឃ្មុំ។
មជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច បង្កើតនៅឆ្នាំ២០០៦ ជាទីកន្លែងសិក្សាស្រាវជ្រាវនិងបណ្តុះបណ្តាលអំពីឃ្មុំនៅប្រទេសវៀតណាម។ សព្វថ្ងៃ មជ្ឈមណ្ឌលបានអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងការផលិតកម្ម ចិញ្ចឹមឃ្មុំតាមបែបស្តង់ដា VietGAP ជួយបង្កើនទិន្នផល គុណភាពទឹកឃ្មុំ បង្កើនកម្លាំងប្រកួតប្រជែងលើផលិតផលនាំចេញ។ ទម្រង់រូបភាពចិញ្ចឹមឃ្មុំតាមបែបបច្ចេកវិទ្យាជំនាន់ទី៤ ជួយឱ្យផលិតផលមានតម្លាភាព កំណត់បានប្រភពដើម ដូចជា៖ កូនពូជ ប្រភពផ្កា គ្រឿងបន្សំ និងបង្ការជំងឺ ដែលបានប្រើប្រាស់ក្នុងបទដ្ឋានចិញ្ចឹមឃ្មុំ។
ក្រៅពីនោះ មជ្ឈមណ្ឌលក៏ជាអង្គភាពដំបូងនៅវៀតណាម បង្កើតបានពូជឃ្មុំរាជនីសិប្បនិមិត្តជោគជ័យសម្រាប់ហ្វូងឃ្មុំ ផ្គត់ផ្គង់ពូជឃ្មុំរាជនីរាប់រយក្បាល និងហ្វូងឃ្មុំចិញ្ចឹមរាប់ពាន់ក្បាល ជូនគ្រួសារចិញ្ចឹមឃ្មុំនៅវៀតណាម។ ទម្រង់រូបភាពនេះប្រកបដោយជោគជ័យ ល្បី ក្នុងវិស័យចិញ្ចឹមឃ្មុំវៀតណាម និងលើពិភពលោក។ មជ្ឈមណ្ឌលទទួលសិក្ខាកាម បញ្ញាវន្ត អ្នកចិញ្ចឹមឃ្មុំមកពីប្រទេសនានាដូចជា អាមេរិក កូរេខាងត្បូង ជប៉ុន Belarus។ល។ អញ្ជើញមកទស្សនានិងសិក្សា។
ចាប់យកនិន្នាការចិញ្ចឹមឃ្មុំអន្តរជាតិ មជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច បានវិនិយោគបច្ចេកវិទ្យា និងនាំយកបច្ចេកទេសចិញ្ចឹមឃ្មុំស្តង់ដារអន្តរជាតិ ចូលទៅវប្បកម្ម ផ្តើមចេញពីនោះជួយឱ្យប្រជាកសិករចិញ្ចឹមឃ្មុំវៀតណាម ផ្លាស់ប្តូរទម្លាប់ចិញ្ចឹមឃ្មុំដោយធុងទៅជាចិញ្ចឹមឃ្មុំដោយធុងមានថ្នាក់ បង្កើនគុណភាពទឹកឃ្មុំ ឆ្ពោះទៅកាន់កសិកម្មចិញ្ចឹមឃ្មុំអភិវឌ្ឍន៍ចីរភាព។ សាស្រ្តាចារ្យរង បណ្ឌិត ផាម ហុងថៃ (Pham Hong Thai) នាយកមជ្ឈមណ្ឌលរៀបរាប់ថា៖ "ការចិញ្ចឹមឃ្មុំធុងមានថ្នាក់បែបធម្មជាតិ ឃ្មុំស្អាត ទឹកឃ្មុំបរិសុទ្ធ ដូច្នេះការផ្តល់ចេញជាផលិតផលច្រើនជាង៥ដង បើប្រៀបនឹងការប្រមូលផលដោយធុងទោល"។ មកដល់សព្វថ្ងៃ មជ្ឈមណ្ឌលធ្វើម្ចាស់បានបច្ចេកទេសតំណបង្កាត់ពូជឃ្មុំរាជនី ដូច្នេះដំណាក់កាលដំបូង ពូជឃ្មុំបានជ្រើសរើសដោយហ្មត់ចត់ បង្កើតបានជាហ្វូងឃ្មុំគុណភាពខ្ពស់។
សាស្រ្តាចារ្យរង បណ្ឌិត ផាម ហុងថៃ (Pham Hong Thai) នាយកមជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច និងបុគ្គលិកកំពុងដំណើរការបង្កាត់ពូជសិប្បនិមិត្តឃ្មុំរាជនី។
វិធីសាស្រ្តបង្កាត់ពូជសិប្បនិមិត្តសម្រាប់ហ្វូងឃ្មុំរាជនី ផ្គត់ផ្គង់ឃ្មុំរាជនីពូជ និងហ្វូងឃ្មុំរាប់ពាន់ក្បាល ជូនប្រជាកសិករចិញ្ចឹមឃ្មុំវៀតណាម។
បុគ្គលិកនៅមជ្ឈមណ្ឌលត្រួតពិនិត្យកសិដ្ឋានឃ្មុំ តាមរយៈបច្ចេកវិទ្យាទំនើប IoT រួមនឹងប្រព័ន្ធឧបករណ៍ចាប់សញ្ញាឆ្លាតវៃ។
ផលិតផលទឹកឃ្មុំគុណភាពនៅមជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច។
រៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបានហ្វឹកហ្វឺន បណ្តុះបណ្តាលជូនគ្រួសារចិញ្ចឹមចំនួន៣០០០គ្រួសារ នូវបច្ចេកទេសចិញ្ចឹមឃ្មុំថ្មីទំនើបលំដាប់អន្តរជាតិ។ ក្នុងអំឡុងពេលពីរឆ្នាំ (២០២០ - ២០២២) មជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច បានជំនួយឱ្យខេត្តសើនឡា (Son La) និងងែអាន (Nghe An) សាងសង់ទម្រង់រូបភាពចិញ្ចឹមឃ្មុំចំនួន៧ តាមបែបស្តង់ដារ VietGAP ដោយមានទ្រង់ទ្រាយឃ្មុំចំនួន៧១៥ហ្វូង ជាទឹកប្រាក់ចំនួន ៣,៥ ពាន់លានដុង។ ក្រៅពីជំនួយតាមខេត្តនូវបច្ចេកទេសចិញ្ចឹមឃ្មុំ នៅទាំងសហការនាំចេញផលិតផលទឹកឃ្មុំទៀតផង មជ្ឈមណ្ឌលក៏បានណែនាំ ពិគ្រោះប្រតិបត្តិបច្ចេកវិទ្យាជំនាន់ទី៤ ក្នុងការវិវត្តចិញ្ចឹមឃ្មុំ តែមអេឡិចត្រូនិចបញ្ជាក់ប្រភពដើម ការពារ និងលើកកម្ពស់ពាណិជ្ជសញ្ញាទឹកឃ្មុំវៀតណាម។
បណ្ឌិតត្រឹន វ៉ាន់ត័ន (Tran Văn Toan) នាយករងមជ្ឈមណ្ឌលរៀបរាប់ សព្វថ្ងៃ មជ្ឈមណ្ឌលសិក្សានិងចិញ្ចឹមឃ្មុំត្រូពិច កំពុងចិញ្ចឹមឃ្មុំយកទឹកដោយបរិមាណ៣០តោនក្នុងមួយរដូវ ផ្គត់ផ្គង់ឱ្យទីផ្សារវៀតណាម នូវផលិតផលទឹកឃ្មុំគុណភាពខ្ពស់ដូចជា៖ ទឹកឃ្មុំរាជនី លម្អងផ្កា royal jelly ។ល៕