• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

គ្រឿងសមុទ្រសាហ្វិញ (Sa Huynh)

ភូមិ​ហាល​គ្រឿង​សមុទ្រ​សាហ្វិញ​ (Sa Huynh) ឃុំ​ផោថាច់​ (Pho Thach) ស្រុក​ឌឹក​ផោ (Duc Pho) ដូចជា​បេះដូង​ខាង​ក្នុងនៃ​ការដ្ឋាន​ច្នៃ​ផលិតផល​គ្រឿង​សមុទ្រ​ស្ងួត​របស់​ខេត្ត​ក្វាង​ង៉ាយ (Quang Ngai)​។​

ប្រភព​គ្រឿង​សមុទ្រ​បាន​គ្រួសារ​នៅ​ភូមិ​សាហ្វិញ​ (Sa Huynh) ច្នៃ សុទ្ទ​​តែមាន​មក​ពី​​កំពង់ផែ​ត្រី​ផោ​ថាញ​ (Pho Thanh) ស្រុក​ឌឹក​ផោ​ (Duc Pho)។ នេះ​ជា​ទីកន្លែង​ប្រមូលផ្តុំ​ជល​ផល​ បន្ទាប់ពី​នេសាទ​របស់​នាវា​នេសាទ​ជិត​១.៥០០គ្រឿង​ ក៏​ជាកំពង់​ផែ​ត្រី​ដែល​មាន​បរិមាណ​ជល​ផល ដោះដូរ​​​ស្រូប​យក​២/៣នៃ​​បរិមាណ​​ទូទាំង​ខេត្ត​។​

ស្រុក​ឌឹក​ផោ (Duc Pho) ​មាន​ឃ្លាំង​អំបិល​សាហ្វិញ (Sa Huynh) គ្រប់​គ្រាន់​សម្រាប់​ផ្គត់​ផ្គង់​លើ​វិស័យ​ច្នៃ​និង​រក្សាទុក​ជល​ផល​។ ក្រៅពី​នោះ​ ជាមួយការ​​សម្បូរ​​ធនធានមនុស្ស​​ និង​បទ​ពិសោធន៍​ច្នៃ​ជល​ផល​ ទើប​ស្រុក​ឌឹក​ផោ (Duc Pho)​មាន​កម្លាំងពេញលេញ​ ទទួល​ភារកិច្ច​ជា​មជ្ឈមណ្ឌល​ច្នៃ​ជលផល​ គ្រឿង​សមុទ្រ​ច្នៃ​​ដំបូង​​របស់​ខេត្ត​។ សព្វថ្ងៃនៅទូទាំង​ស្រុក មានមូលដ្ឋាន​២០​ច្នៃ​ជល​ផល​ប្រពៃណី​ ផលិតផល​ប្រើ​សម្រាប់​ច្នៃ ​ចម្បង​គឺ​ប្រភេទ​ត្រី​ មឹក​ ប្រមូល​ផ្តុំ​ភាគ​ច្រើន​នៅ​ឃុំ​ផោ​ថាច់​ (Pho Thach)។​



ភូមិ​ហាល​ជល​ផលសាហ្វិញ​ (Sa Huynh) ខេត្តក្វាង​ងាយ (Quang Ngai) ​បាន​ចាត់ទុក​ជា​បេះដូង​នៃ​របរ​
ច្នៃ​ផលិតផល​​ជល​ផល​ហាល​ស្ងួត​របស់​ខេត្ត​។



 ផលិតផល​ត្រី​ងៀត​ មឹក​ហាល នៅ​សាហ្វិញ ​(Sa Huynh) បាន​ទីផ្សារពេញ​និយម​ច្រើន​។​


 មុនពេល​ហាល​ត្រី​ មឹក​ អ្នក​ស្រុក​នឹង​ធ្វើ​ជម្រះ​ដំបូង​ ដើម្បីធានា​អនាម័យ​។


 កំពង់​ផែ​ផោថាញ​ (Pho Thanh) ស្រុក​ឌឹក​ផោ​ (Duc Pho) ខេត្ត​ក្វាង​ងាយ​ (Quang Ngai) ជា​ទី​កន្លែង​ប្រមូល​ផ្តុំ​
ជល​ផល​ បន្ទាប់ពី​នេសាទ​ របស់​នាវា​នេសាទ​ជិត​ ១.៥០០ គ្រឿង​។ នេះ​ជា​កំពង់ផែ​មាន​បរិមាណ​ដោះដូរ
​ស្រូប​យក​២/៣​នៃ​បរិមាណ​​ទូទាំងខេត្ត​ក្វាង​ងាយ (Quang Ngai)​។​



 ការងារ​ច្នៃ​ដំបូង​និង​ហាល​ជល​ផល​ សុទ្ធតែ​នារី​ជា​អ្នក​ធ្វើ​។


 ផលិតផល​មឹក​ហាល​មួយ​ថ្ងៃ ​របស់​សាហ្វិញ (Sa Huynh)​ បាន​ចាត់ទុក​ជា​ផលិតផល​ពិសេសប្រចាំភូមិរបរ​។​


 មឹក​ស្រស់ឆ្ងាញ់​ ដេក​ហាល​ថ្ងៃ​ នៅ​លើ​រាន​ហាលច្នៃ​ដោយអ្នក​​ស្រុក​សាហ្វិញ (Sa Huynh)​​។


 ត្រី​ចម្រុះពណ៌​ស្រស់ ​បាន​យកពី​នាវា​នេសាទ​ត្រី ​នៅ​កំពង់​ផែ​ផោថាញ​ (Pho Thanh) ត្រៀម​យកទៅ​ច្នៃ​ដំបូង​។​
 

បងស្រី​ឡេធី​ម៉ាយ​ (Le Thi Mai) ម្ចាស់​មូល​ដ្ឋាន​​ច្នៃ​ដំបូង​និង​ហាល​ជល​ផល​នៅ​សាហ្វិញ (Sa Huynh)​ ឲ្យ​ដឹង​ថា​ រៀង​រាល់​ថ្ងៃ​មូលដ្ឋាន​ប្រមូល​ទិញ​ជាង​៣តោន​ជល​ផល​ ចម្បង​គឺ​មឹក​។ ជាមួយ​នឹង​បរិមាណ​ទំនិញ​ដូច​ខាងលើ រៀងរាល់ថ្ងៃ​មូលដ្ឋាន​ត្រូវ​ការ​ពលកម្ម​ពី​៦០​ - ១០០នាក់​។ ទោះ​បី​ចាត់ទុក​ជា​រដូវ​ប្រមូលផល​ (ពីព្រោះ​គ្រាន់តែ​អូស​បន្លាយ​ពី​ខែ៥​ រហូតដល់​ខែ១២​ ចន្ទគតិ​) តែ​មុខរបរ​នេះ បានក្លាយជា​ប្រភព​ចំណូល​ចម្បង​នៃ​គ្រួសារ​ដ៏​ច្រើន​។​ ផលិត​ផល​ផលិតចេញ​បាន​ឈ្មួញ​មកទិញ​​នៅ​នឹង​កន្លែង​ រួច​ចែកចាយ​​ទៅ​ខេត្ត​នានា​ក្នុង​ប្រទេស​សម្រាប់​ប្រើប្រាស់​៕

- ខឿន​វប្បធម៌​សាហ្វិញ​ (Sa Huynh) បាន​បញ្ជាក់​នៅ​អំឡុង​ឆ្នាំ​១០០០​មុន​គ្រិស្តសករាជ​ រហូតដល់​ចុង​សតវត្ស​ទី២។ ខឿន​វប្បធម៌​សាហ្វិញ​ (Sa Huynh) ជាខឿន​​មួយ​ក្នុង​ចំណោម​ខឿន​បុរាណ​  អំពី​អរិយធម៌​លើ​ដី​គោក​វៀតណាម​ជាមួយ​នឹង​៖ វប្បធម៌​ដុង​សើន (Dong Son) វប្បធម៌​អូកែវ​ ក្លាយជា​វប្បធម៌ត្រី​កោណ​​របស់​វៀតណាម​សម័យ​យុគ​លោហៈ​។ លើ​ដែនដី​នេះ មាន​ស្លាកស្នាម​បុរេកេរដំណែល​របស់​ជនជាតិ​វៀតណាម​ កសាង​ភូមិ បើក​សមុទ្រ​ ធ្វើ​សេរាមិច​ ជាង​ដែក​។ ហេតុនេះ​ហើយ​ របរ​សមុទ្រ​អាច​ចាត់ទុក​ជា​របរ​ប្រពៃណី​យូរ​បំផុត​របស់អ្នក​ស្រុក​សាហ្វិញ ​(Sa Huynh)។​

- ស្រុក​ឌឹក​ផោ​ (Duc Pho) មាន​ឆ្នេរ​សមុទ្រ​វែង​៤០គីឡូ​ម៉ែត្រ​ ស្រូប​យក​ប្រហែល​១/៣​ប្រវែង​ឆ្នេរ​សមុទ្រ​របស់​ខេត្ត​ ជាមួយ​ផ្ទៃទឹក​អាជីវកម្ម​ជាង​៣០០០​គីឡូម៉ែត្រ​ការេ​ សាហ្វិញ​ (Sa Huynh) មាន​ច្រក​សមុទ្រ​ពី​រ​ (ផោថាញ - Pho Thanh) និង​មី​អា​ (My A) (ផោ​ក្វាង - Pho Quang​)។ ទទួលស្រុក​មាន​ឃុំ​៦នៅ​​ជាប់​មាត់​សមុទ្រ​ មាន​ប្រជាជន​​ប្រហែល​៤៧% នៃសរុប​ប្រជាជន​ទូទាំង​ស្រុក​  ហើយ​មាន​ប្រពៃណី​ធ្វើ​មុខរបរ​សមុទ្រ​យូ​រឆ្នាំ​។

 

 

 អនុវត្ត៖ កុង​ដាត​

 

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top