• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ស្ពានលាបពណ៌មាស បានកសាងនៅទីក្រុងដាណាំង (Da Nang)

 តំបន់ទេសចរណ៍​​បាណា Hills (Ba Na Hill) (ទីក្រុង​ដាណាំង ) (Da Nang)  បាន​ស្គាល់​គឺជា​ទីកន្លែង​ទេសចរណ៍​​ល្បីឈ្មោះ​ ពីព្រោះ​ទេសភាព​ស្រស់ស្អាត ​និងបណ្តាមណ្ឌល​លេង​កម្សាន្ត​ពិសេស​ដែល​បាន​កសាង​នៅ​ទីនេះ។ ជាពិសេស នាពេល​ថ្មីនេះ​កំពុង​ទាត់ទាញ​ភ្ញៀវ​មកទស្សនា​ស្ពាន​លាបពណ៌មាស​ដ៏ពិសេស​បាន​​កសាង​លើ​បាតដៃ​មហាធំ។

ដាក់ឲ្យដំណើរការនាដើមខែមិថុនា ឆ្នាំ២០១៨ ស្ពានលាបពណ៌មាសសំរាប់ភ្ញៀវដើរថ្មើជើង ប្រវែងចំនួន ១៥០ ម៉ែត្រ កម្ពស់ជាង ១.៤០០ ម៉ែត្រ ប្រៀបនឹងកំរិតទឹកសមុទ្រ។ បើសិនជាឈរលើស្ពាន សម្លឹងមើលឃើញទេសភាពភ្នំខ្ពស់ ថែមទាំងយើងអាចគយគន់ទេសភាពដ៏ស្កឹមស្កៃ ផងដែរ។

ស្ថិតនៅចង្កេះភ្នំ ស្ពាននេះបានគូរប្លង់យ៉ាងបត់បែន និងបានលាបណណ៌មាស។ មើលពីចម្ងាយស្ពានដូចជាសំ ពត់ព្រែមួយហោះលើពពកពណ៌ស។


នាពេលប៉ុន្មានថ្ងៃនេះ ស្ពានលាបពណ៌មាស នៅបាណា Hills (Ba Na Hill) (ទីក្រុងដាណាំង ) (Da Nang) កំពុងទាក់ទាញភ្ញៀវទេសចរណ៍លើទូទាំងពីភពលោក ។ បណ្តាគេហទំព័រល្បីឈ្មោះលើពិភពលោក បានចេញផ្សាយ
ព័ត៌មាននូវស្ពាននេះ ក្នុងនោះមាន CNN, BBC, New York Times,Times, The Guardian, Bored Panda,
National Geographic...


ស្ពាននេះបានចាប់ផ្តើមកសាងនិងជាសម្រេចក្នុងរយៈពេលមួយឆ្នាំគត់។

បន្ទាប់ពីដាក់ឲ្យដំណើរការ នាខែមិថុនា ស្ពានលាបពណ៌មាសបានទាក់ទាញភ្ញៀវជាច្រើនដែលមកទស្សនា។

បាតដៃទាំងពីរដ៏មហាធំ លើកស្ពានពត់ដូចជារូបភាពនារីកំពុងកាន់សំពត់ព្រែឆ្លងកាត់ព្រៃភ្នំ។
ស្ពានមានកំពស់ ១.៤០០ ម៉ែត្រ ប្រៀបនឹងកំរិតទឹកសមុទ្រ មានប្រវែងចំនួន ១៥០ ម៉ែត្រ
និងមានសសរស្ពានចំនួន ៨។


ឈរលើស្ពានលាបពណ៌មាស យើងអាចគយគន់ភ្នំព្រៃរកេតរកូត ស្រស់ស្អាត ដែលជាទីកន្លែងស្អាត
អស្ចារ្យសំរាប់ភ្ញៀវទេសចរណ៍។


អ្នកតំណាងតំបន់បាណា Hills (Ba Na Hill) បាននិយាយឲ្យដឹងថា ស្ពាននេះបានគូរប្លង់តាមរូបភាព“
បាតដៃមហាធំកំពុងទាញខ្សែមាសចេញពីដី”។


ស្ពាននេះបានបង្កើតច្រកចេញចូលក្នុងទីស្ថានដែលពេញលេញអព្ទ នៅភ្នំបាណា (Ba Na)។

ភ្ញៀវមកទស្សនាស្ពានលាបពណ៌មាស នៅបាណា Hills (Ba Na Hill)។


ទោះបីទើបដាក់ឲ្យដំណើរការក៏ដោយ ប៉ុន្តែស្ពានលាបពណ៌មាសកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ ដែលមកទស្សនា។ នេះគឺជាទីកន្លែងចាប់ចិត្ត ដើម្បីភ្ញៀវមកកម្សាន្តនិងថតរូបទុកជាអនុស្សវរីយ៍នូវទេសភាពមហិមារ ស្ថិតនៅកណ្តាលភ្នំមេឃខេត្តដាណាំង  (Da Nang) ./.
 

អនុវត្ត៖ លឹវត្រុងដាត


ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top