• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

តាម​ព្រឹទ្ធាចា្យ​​ភូមិ​បរិយា​យ​ថា៖ តាំង​ពី​ដើម​យូរ​យាណាស់​មក​ហើយ ភូមិ​ទឺវឹន​ (Tu Van) ល្បី​ឈ្មោះ​ដោយ​មាន​ផលិតផល​ដេរ​ប៉ាក់ តម្បាញ​ប្រពៃណី​។ នៅ​ខែសីហា ឆ្នាំ​១៩៤៥ សិប្បករ​​បាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ អំពាវនាវ​កក់​ហៅ​ដេរប៉ាក់​ទង់​ជាតិ​ ត្រៀម​ឲ្យ​បុព្វហេតុ​ក្រោក​ឡើង​បដិវត្ត​ខែសីហា​។ ក្នុង​ហ្វូង​មនុស្ស​កោះករ​​​ និង​​​វាល​ទង់​ជាតិ​បក់​រវិច​​លើ​ទីលាន​បាឌិញ​ (Binh Dinh) នា​ថ្ងៃទី​២ ខែ​កញ្ញា​ ឆ្នាំ​១៩៤៥ មាន​ទង់ជាតិ​ផ្កាយ​លឿង​ធ្វើ​ដោយ​ថ្វីដៃ​នៃ​ជាង​កាត់ដេរ​ភូមិ​ទឺវឹន​ (Tu Van)។ ចាប់​​តាំងពីនោះ​មកដល់​សព្វថ្ងៃ​ ប្រជាជន​ភូមិ​ទឺវឹន (Tu Van) តែង​មាន​មោទនភាព​អំពី​របរ​ធ្វើ​ទង់ជាតិ​ បន្សល់​នៅទី​នោះ​​ អ្នកស្នង​​បន្ត​មុខរបរ​​​កាត់ដេរ​ទង់ជាតិ​​ដ៏ត្រចះត្រចង់​របស់ភូមិ​។​



 គ្រួសារ​បងស្រី ​ដាវ​ធី​យៀន​ (Dao Thi Duyen) ជា​ក្រុម​​គ្រួសារមួយ​​ក្នុង​ចំណោម​គ្រួសារ​ធ្វើ​ទង់ជាតិ ​
មាន​ទម្រង់​ធំ​បំផុត​នៅភូមិ​ទឺវឹន​ (Tu Van)។​ រូបថត៖ វៀតគឿង​



 
នៅ​សម័យ​​បច្ចេកវិទ្យា​អ្នក​ភូមិ​ទឺវឹន (Tu Van) បណ្តាក់​ម៉ាស៊ីន​សម្រាប់​ដំណាក់​កាល​​ផលិត​មួយ​ចំនួន​
កាត់​បន្ថយ​ពេលវេលា​ផលិត​ បង្កើន​លទ្ធផល​ពលកម្ម​។ រូបថត​៖ ខាញ់​ឡុង​



ទង់​ជាតិ​ធ្វើ​ដោយ​អ្នក​ភូមិ​ទឺវឹន​ (Tu Van) ល្បី​ឈ្មោះខាង​ភាព​ប្រណិត​
ឆើត​ឆាយ​ ចំណាប់​អារម្មណ៍​។​ រូបថត៖ វៀតគឿង



 រដូវ​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ​ថ្មី​ អប់អរ​គាំទ្រ​បាល់ទាត់​ អ្នកភូមិ​ទឺវឹន (Tu Van) ​ត្រូវ​ធ្វើ​ការ​មមាញឹក​
ផលិត​ចេញ​ទង់ជាតិ​ ខ្សែ​បូ​ជាដើម​។ រូបថត​៖ ខាញ់​ឡុង​



 
ក្រៅពី​ទង់​ជាតិ​​អ្នកភូមិ​ទឺវឹន​ (Tu Van) នៅទាំង​​ធ្វើ​ខ្សែ​បូ​ អបអរ​គាំ​ទ្រ​បាល់ទាត់​
ប្រភេទ​ទង់​ប្រឡង​ប្រណាំង​ ទង់ប្រទាន​ជាដើម​ បម្រើ​ព្រឹត្តិការណ៍​។​ រូបថត​៖ ខាញ់​ឡុង



 យុវវ័យ​នៅភូមិទឺវឹន​ (Tu Van) កំពុង​បន្ត​ធ្វើ​​របរ ដែល​​​មាន​ប្រពៃណី​ចំណាស់ឆ្នាំ​ភូមិ​ទឺវឹន (Tu Van)​។
​រូបថត៖ វៀតគឿង​



 អ្នក​ស្រុក​តាម​វិថី​ដូយ​កឹន​ (Doi Can) ​ចង​ទង់ជាតិ ​នា​ទិវា​​បុណ្យ​ជាតិ​ ថ្ងៃទី​២ ខែ​កញ្ញា​។
រូបថត៖ ផាម​ថាំង



 ទង់ជាតិ​នៃភូមិ​ទឺវឹន​ (Tu Van) រំលេច​​នា​​ពិធី​បុណ្យ​នៃ​អ្នក​ក្រុង​។​
រូបថត៖ ផាម​ថាំង

 

ឆ្លងកាត់​សម័យកាល​អាប់អោន​​រុង​រឿង​ អ្នក​ភូមិ​ទឺវឹន​ (Tu Van) ស្រុក​ធឿង​ទិន​ (Thuong Tin) នៅ​តែ​រក្សា​បាន​ការងារ​ធ្វើ​ទង់ជាតិ​សាមញ្ញ​ តែ​​ត្រចះត្រចង់​នេះ​។​ ទន្ទឹម​តម្លៃសេដ្ឋកិច្ច​​ មុខរបរ​តម្បាញ​ដេរប៉ាក់​ទង់ជាតិ​ នៃភូមិ​ទឺវឹន (Tu Van) ​នៅ​ជា​លក្ខណៈ​ប្រពៃណី​ស្អាត​ ជា​ប្រការ​ពិសិដ្ឋ​ តិច​ទីកន្លែង​ណា​មាន​។​

អាចនិយាយ​ថា មុខរបរ​ដេរប៉ាក់​ទង់ជាតិ​ ជា​មុខរបរប្រពៃណី​ពិសេ​សមួយ​។​ របរ​នេះ​ បាន​អ្នក​ភូមិ​ទឺវឹន (Tu Van) ​រក្សា​ ចែក​រំលែក​ ដូចជា​ក្តី​មោទន​ភាព​ជាង​៧០​ឆ្នាំ​ប្រកបមុខ​របរ​៕

 

អត្ថបទនិង​រូបថត៖ វៀតគឿង​ ខាញ់​ឡុង ផាម​ថាំង​​


រដូវអំបុកពណ៌បៃតងមកដល់

រដូវអំបុកពណ៌បៃតងមកដល់

អំបុក​មែ​ទ្រី (Me Tri) បញ្រ្ជាប​ចូល​​បទ​ចម្រៀង​​ឌិតជាប់​ក្នុងអារម្មណ៍​​​នៃ​អ្នក​​ក្រុង​​ហាណូយ​ ដែល​អតីត​តន្រ្តីករ​ ទ្រីញ​កុង​សើន​ (Trinh Cong Son) និពន្ធក្នុងបទ​ចម្រៀង​នឹក​រដូវ​ស្លឹក​ឈើ​ជ្រុះ​​ហាណូយ​៖ “... រដូវ​អំបុក​​ពណ៌បៃតងមកដល់ ក្រអូប​ម្រាម​ដៃតូច​។ អំបុក​ទឹកដោះ​ចិញ្ចើមផ្លូវ​ ក្រអូប​រាល់​ជំហានដើរ​”។​

Top