• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

Rehahn Croquevielle រក្សាទុក “កេរដំណែលមិនអាចកាត់ថ្លៃ” សម្រាប់ទៅអនាគត

អ្នក​ថត​រូប​ជនជាតិ​បារាំង​ Rehahn Croquevielle ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ថត​រូប​ល្បី​ឈ្មោះ​​ពិភពលោក​ ក្នុង​​​ពេល​ថ្មី​ៗនេះ។ ជិត​ដប់​ឆ្នាំ​កន្លង​ បងជ្រើសយក​​​វៀតណាម​ ជា​ទីកន្លែង​សម្រាក​ ដើម្បី​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អនុវត្ត​គម្រោង​ការ​រូបថត​ ពោរពេញ​ដោយ​មហិច្ឆតា​ “កេរ​ដំណែល​​មិន​អាច​កាត់​ថ្លៃ​” ជាមួយ​​គោល​ដៅ​ថត​រូប​​​៥៤​ជនជាតិ​វៀតណាម​។ តាំងពិព័រណ៍​រូបថត​ឈ្មោះតែ​មួយ​របស់​បង​ កំពុង​ប្រព្រឹត្ត​ទៅ​នៅ​សារមន្ទី​រ​ជនជាតិ​វៀតណាម​។

Réhahn Croquevielle ​កើត​ឆ្នាំ​១៩៧៩​ នៅ​ក្រុង Normandy ជា​តំបន់​មួយ​ក្នុង​ចំណោម​រម្មណីយ​ដ្ឋាន​ប្រវត្តិសាស្រ្ត​​នៅ​ប្រទេស​បារាំង​​។ បង​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ថត​រូប​ជំនាញ​អន្តរជាតិ​លេច​ធ្លោបំផុត​​ ក្នុង​ប៉ុន្មាន​​ឆ្នាំ​ថ្មី​ៗ​នេះ បងតែង​ចូល​​តួជា​​ “តួអង្គពិសោធន៍” ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ National Geographic, BBC, Travel Live។ ក្នុង​ដំណើរ​ការ​និពន្ធ​ បង Rehahn បាន​ដើរ​ឆ្លងកាត់​ប្រទេសចំនួន​៣៥​ ​ មុនពេល​ជ្រើ​សយក​​​វៀតណាម​ជា​ស្រុក​​កំណើត​​ទី​ពីរ​។​
 
ឆ្នាំ​២០០៨​ បង Rehahn ទៅ​សាប៉ា​ (Sapa) ថត​​ទេសភាព​ ប៉ុន្តែ​បន្ទាប់ពីការ​ធ្វើ​ដំណើរ​នេះ បង​មាន​បន្ថែមនូវ​​​រូប​ថត​​រាប់​ពាន់ស្លឹក​​អំពី​ជនជាតិ​​ភាគតិច​នៅ​តំបន់​ពាយព្យ​វៀតណាម ​។ រូបថត​ពិតៗ​អំពី​មនុស្ស​និង​សម្លៀក​បំពាក់​​ប្រពៃណី​ពិសេស​របស់ពួកគាត់​ ទាំងនេះ​បានធ្វើ​ឲ្យ​អ្នក​ថតរូប​វិល​ត្រឡប់​មក​កាន់​​​​វៀតណាម​ ហើយ​សម្រេច​​ចិត្ត​អនុវត្ត​គម្រោង​ការ​ថតរូប​មិនត្រឹមតែ​សម្រាប់បង​តែ​ម្នាក់​ នៅទាំង​សម្រាប់​​មហាជនជំនាន់​ក្រោយ​។ បង Rehahn ចាត់ទុក​នោះជា​ការ​តបស្នង​ចំពោះ​មនុស្ស​ស្លូត​ត្រង់​ ដែលបង​បាន​ជួប​និង​ថត​រូប​នៅ​គ្រប់​ទី​កន្លែង​ក្នុង​​ប្រទេស​វៀតណាម​។​
 
ជិ​ត​​ដប់ឆ្នាំ​មមាញឹក​ថតរូប អ្នក​ថតរូប​ជនជាតិ​បារាំង​ បាន​ថតរូបអ្នក​តំណាង​ជនជាតិ​​៤៥​រូប ក្នុងចំណោម​៥៤​ជន​ជាតិនៅ​​​​វៀតណាម​។ ថ្មីៗ​នេះ បង​បាន​រៀបចំ​តាំងពិព័រណ៍​​រូបថត​ឈ្មោះ​ “កេរ​ដំណែល​មិនអាច​កាត់​ថ្លៃ” នៅ​សារមន្ទីរ​ជនជាតិ​សាស្រ្ត​​វៀតណាម​ ដើម្បី​ឧទ្ទេសនាម​ដល់​មហាជន​​នូវ​ការ​ស្វែង​យល់​ថ្មី​ៗរបស់​បង​ បរិយាយ​ពី​មនុស្ស​​និង​ជីវភាព​រស់​នៅ​នៃ​ជនជាតិ​ភាគ​តិច​​នៅ​​វៀតណាម​។ តាំងពិព័រណ៍​នឹង​អូស​បន្លាយដល់​ថ្ងៃ​ទី​១ ខែតុលា​ ឆ្នាំ​២០១៧។​

 


 
 អ្នក​ថតរូប​ Rehahn​ ឧទ្ទេសនាម​ចំពោះ​ភ្ញៀវទេសចរណ៍​​ដែលអញ្ជើញ​មក​ទស្សនា​​​​តាំងពិព័រណ៍​​រូបថត “កេរដំណែល​មិនអាច​កាត់​ថ្លៃ​”។
រូបថត៖ ហាមី​​


 
សាស្រ្តា​រង បណ្ឌិត​​ វ៉ក្វាង​ត្រុង (Vo Quang Trong) - នាយក​​សារមន្ទីរ​ជនជាតិសាស្រ្ត​​វៀតណាម​ ជូន​បាច់​ផ្កា​ដល់​អ្នក​ថតរូប Rehahn
ក្នុង​​ពិធី​បើក​តាំងពិព័រណ៍​រូបថត “កេរដំណែល​​មិន​អាចកាត់​ថ្លៃ”​។ រូបថត៖ ហាមី​


 
អ្នក​ថតរូប​ Rehahn សំណេះសំណាល​​ជាមួយ​មាមីង​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​តាំង​ពិព័រណ៍​ “កេរដំណែល​មិន​អាច​កាត់​ថ្លៃ​”។ រូបថត៖ហា​មី​

 
ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើនបាន​​អញ្ជើញ​មក​ទស្សនា​តាំងពិព័រណ៍​រូបថត “កេរដំណែល​មិនអាចកាត់​ថ្លៃ​” របស់​បង Rehahn។ រូបថត៖ ហាមី​

 
អ្នកថតរូប Rehahn ថតរូប​ជាមួយ​ជនជាតិ​ភាគ​តិច​ក្នុង​​តាំង​ពិព័រណ៍​ “កេរដំណែល​មិន​អាចកាត់​ថ្លៃ”
បាន​ប្រព្រឹត្ត​ទៅ​​នៅ​​សារមន្ទីរ​ជនជាតិ​សាស្រ្ត​វៀតណាម​។​ រូបថត៖ ហាមី​

​​ពេល​ទស្សនា​រូបថត​ទាំង​៣៥​​ផ្ទាំង​របស់​ បង Rehahn ដែល​កំពុង​តាំង​បង្ហាញក្នុង​​សារមន្ទីរជន​​ជាតិ​សាស្រ្ត​​ មហាជន​ហាក់ដូចជា​ឃើញ​​ខ្លួន​កំពុង​​សាសង​ជាមួយ​​អ្នក​តំណាង ​នៃ​ជនជាតិ​ភាគតិច​នីមួយ​ៗ​នៅ​ប្រទេស​វៀត​ណាម​ ដូច​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ឈុត​សម្លៀក​បំពាក់​​​ពិសេស​ដាច់​ដោយ​ឡែក​របស់​ពួកគាត់​។ រូបថតនេះ​ មិន​ត្រឹម​តែ​រួម​ចំណែក​ផ្សព្វផ្សាយ​​និង​លើក​ស្ទួយ​​ខឿន​វប្បធម៌សម្បូរបែប ​របស់​វៀតណាម​ នៅទាំង​ជា​សារ​ដំណឹង​ចង់​ឲ្យ​​មនុស្ស​គ្រប់​គ្នា​ យក​ចិត្ត​ទុកដាក់​ និង​រួម​ដៃ​រក្សា​​​លក្ខណៈ​​វប្បធម៌​របស់​ជនជាតិ​ភាគតិច​​។​

ព្រឹត្តការណ៍​ចំណាប់​អារម្មណ៍​របស់​ បង Rehahn៖
 
ខែមករា ​​ឆ្នាំ​២០១៤៖ បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​រូប​ថត​​ដំបូង ដែល​​មាន​ឈ្មោះ​ថា​ “Vietnam, Mosaic of Contrasts” (​វៀតណាម​ ឆ្លុះបញ្ចាំងទំព័រជីវិត​)​។
 
ខែ​តុលា ឆ្នាំ​២០១៥៖ ច្បាប់​ចម្លង​ចុង​ក្រោយ​នៃ​ផ្ទាំង​​​រូបថត “Best Friends” (កល្យាណ​មិត្ត​) (១ x ១,៥ ម៉ែត្រ​) បាន​​លក់​ដោយ​តម្លៃ​​១៧.០០០ដុល្លាអាមេរិក​ ​ឲ្យ​អ្នក​ប្រមូល​ផ្តុំ​ជនជាតិ​ Amsterdam​ ហើយ​ក្លាយ​ជាផ្ទាំង​​រូបថត​​មាន​តម្លៃ​បំផុត​នៅ​​វៀតណាម​ (Forbes វៀតណាម​)។​
 
ខែ​មីនា​ ឆ្នាំ​២០១៦៖ ស្នាដៃ​ “Hidden Smile”​ (ស្នាម​​ញញឹម​អាថ៌បាំង​) បាន​បញ្ចូល​ទៅ​ក្នុង​​​​កម្រង​​ប្រមូល​ផ្តុំ​​ជា​ផ្លូវ​ការនៃ​សារមន្ទីរ​នារី​វៀត​ណាម​​នៅ​​ហាណូយ​។ ​ព្រឹត្តិការណ៍​នេះ​ មាន​វត្ត​មាន​នៃ​​លោកយាយ​ស៊ង​ (Xong) (អាយុ៧៨​ឆ្នាំ​) ជា​តួ​អង្គ​​ក្នុង​រូបថត។
 
ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៧៖ ពិធី​បើក​​​សារមន្ទីរ​រូបថត​សិល្បៈ​​កេរដំណែល​មិនអាច​កាត់​ថ្លៃ​ជា​ផ្លូវ​ការ​ ​នៅ​ក្រុង​ហូយ​អាន​ (Hoi An) និង​ភាគ​កណ្តាល​​វៀតណាម​។​
 
ខែកញ្ញា​ ឆ្នាំ​២០១៧៖ ពិធីបើក​តាំងពិព័រណ៍​រូប​ថត​ “កេរ​ដំណែល​មិន​អាចកាត់​ថ្លៃ​” នៅ​សារ​មន្ទីរ​ជន​ជាតិ​សាស្រ្ត​វៀតណាម​។​


​បង Rehahn ឲ្យដឹង​ថា៖ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​ស្វែង​យល់​លើក​ដំបូង​​អំពី​​តំបន់​ភ្នំ​ភាគ​ខាងជើង​វៀតណាម​ បង​បាន​ឃើញ​ផ្ទាល់​ភ្នែក​ភាព​ស្មុគ​ស្មាញ​ សម្បូ​របែប​ផ្លាស់ប្តូរអន្តរកម្ម​ និង​អត្ថិភាព​ស្តួច​ស្តើង​​នៃ​​កេរដំណែល​វប្បធម៌​​របស់​ក្រុម​ជនជាតិ​ភាគតិច​។ ព្រួយ​​​បារម្ភ​ពីកត្តា​​ទាំង​ឡាយ​នៃ​លក្ខណៈ​ជនជាតិ​​ និង​​ភាព​សាបសូន្យ​ទៅ​តាម​ពេល​វេលា​ បង Rehahn យក​អស់​កម្លាំង​កាយ​ចិត្ត​ដើម្បី​ធ្វើ​សម្រេច​​ឆាប់​​រហ័ស​នូវ​គម្រោង​ការ​ "កេរដំណែល​មិន​អាចកាត់​ថ្លៃ”។ ពីព្រោះ​ តាម​បង វិធី​មាន​ប្រសិទ្ធភាព​បំផុត​ ដើម្បី​​អភិរក្ស​​វប្បធម៌​​នៃ​ក្រុម​ជនជាតិ​ គឺឲ្យ​ពួកគាត់​ឃើញ​នូវ​ភាព​គោរព​​ ស្រឡាញ់​ ពី​សហគមន៍​ខាងក្រៅ​ ធ្វើ​ឲ្យ​ពួកគាត់​មាន​អារម្មណ៍​មោទនៈ​ អំពី​កេរដំណែល​និង​ទំនៀម​ទម្លាប់​បុរាណ​របស់​ខ្លួន​។​
 
នៅ​រាល់​ផ្ទាំង​រូបថតរបស់​បង​ Rehahn សុទ្ធ​តែមាន​រឿង​រ៉ាវ​ដោយ​ឡែក​មួយភ្ជាប់​​ជាមួយ​នឹង​​អនុស្សាវរីយ៍ ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ជនជាតិ​នីមួយ​ៗ។ បង​ចង់​ចាំ​យ៉ាង​ច្បាស់​នូវ​អារម្មណ៍​រំភើប​ ពេល​បាន​ប្រធាន​ភូមិ​ជនជាតិ​ចើរ៉​ (Cho Ro) ជនជាតិ​កើ​ទូ (Co Tu) ជូន​សម្លៀក​​បំពាក់​ប្រពៃណី​ចុង​ក្រោយ​បង្អស់​របស់ពួក​គាត់​។ ​​ដើម្បី​ថត​រូប​​​ជនជាតិ​រើម៉ាំ​ (Ro Mam) បង Rehahn ត្រូវ​រង​ចាំ​បី​ឆ្នាំ​បន្តបន្ទាប់​។ ឬពេល​ជួប​ជនជាតិ​ឡាហូ​ (La Hu) បង​ភ្ញាក់​ផ្អើល​ពី​ព្រោះ​គ្មាន​នរណា​​ម្នាក់​ចេះភាសា​វៀតណាម​...។ ប៉ុន្តែ​សំខាន់បំផុត​ គឺ​អារម្មណ៍​​សុភមង្គល​​ពេល​អ្នក​ថតរូប​ ថត​បាននូវ​ស្លឹក​​​រូបថតដ៏​គាប់​ចិត្ត ​ហើយ​​ប្រមូល​ផ្តុំ​បានកម្រង​​ឯកសារ​កម្រ​មាន។​
 
ពិបាក​នឹងរៀបរាប់​អស់​នូវជំហាន​​ជើង​របស់​បង Rehahn ដែល​​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​​ឆ្ងាយ​ដាច់​ស្រយាល​ចំនួន​១០០​កន្លែង ​របស់​វៀតណាម​ ដើម្បី​ថត​​រក្សាទុកនូវ​​រឿង​រ៉ាវ​អំពីជនជាតិ​ភាគ​តិច​។ បង​កំពុង​នឹ​ងបន្ត​ធ្វើ​ដំណើរ​​ស្វែង​រកជំនួប​​គ្រប់​ជនជាតិ​ ក៏ដូចជា​ក្រុម​តូច​ដើម្បី​គម្រប់​កម្រង​ប្រមូល​ផ្តុំ​ “កេរដំណែល​មិន​អាចកាត់​ថ្លៃ​” តាំង​ពិព័រណ៍​នៅ​សារមន្ទីរ​​ឯកជន​របស់​បង​ក្នុង​ក្រុង​​ហូយអាន (Hoi An)​។ បង​ Rehahn បង្ហើប​ដំណឹងថា​​ សំបុត្រ​ចូល​នឹង​មិន​បាន​​គិត​ថ្លៃ​ ដើម្បី​ភ្ញៀវទេសចរណ៍យ៉ាង​ច្រើនអាច​​មាន​ឱកាស​​ចូល​មក​ស្វែង​យល់​បន្ថែម ​ពី​វប្បធម៌​សម្បូរបែប​​របស់​​វៀតណាម​។​ ក្រៅពី​នោះ អ្នក​ថតរូបជនជាតិ​បារាំង ​កំពុង​ឡើង​ផែន​ការ​នាំ​​អ្នកតំណាង​ទាំង​៥៤​​ជនជាតិ​​នៅ​​វៀត​ណាម​ ទៅ​សម្តែង​វប្បធម៌​​ប្រពៃណី​របស់​ពួកគាត់​នៅ​ទីក្រុង​​ហូយអាន (Hoi An)​។​
 
បង Rehahn និង​គ្រួសារ​កំពុង​រស់​នៅក្រុង​​ហូយអាន​ (Hoi An)​ហើយ​​រៀង​រាល់​ថ្ងៃ​​បង​នៅ​តែ​មមាញឹក​ធ្វើការ​ងារ​របស់​​ខ្លួន​ - ​ថតរូប។ វៀតណាម​បាន​ក្លាយ​ទឹក​ដី​ដែល​បង​ស្រឡាញ់​​រាប់​អាន ​​មាន​​មនោសញ្ចេតនា​កាន់តែ​កើន​ឡើង​​ បន្ទាប់​ពី​ជំហាន​​ដំណើរដើរ​​​លើ​ទឹក​ដី​រូប​អក្សរ  S ​៕

 


 កុមារ​និង​មិត្តភក្តិ​​ជនជាតិម្នុ​ង​ (​Mnong) នៅ​ក្នុង​​ភូមិ​​។ រូបថត៖ Rehahn ​

 នារី​ចងសក់​ ជា​លក្ខណៈ​ពិសេស​ដោយ​ឡែក​​របស់​ជនជាតិ​ហ្មុង​ (Hmong) (ខ្មៅ​)។ រូបថត៖ Rehahn

 រូបថតនារី​ជនជាតិ​បូអ៊ី (Bo Y)​។ រូបថត៖​ Rehahn​

 កុមា​រ​ជនជាតិ​ Bahnar។ រូបថត៖ Rehahn

 ជនជាតិ​ហ្រេ (Hre)​។ រូបថត៖ Rehahn

 សម្លៀកបំពាក់​របស់​ជនជាតិ​ឡោៗ (Lo Lo)។ រូបថត៖ Rehahn

 
សម្លៀក​បំពាក់​ជនជាតិ​យ៉ាវ (Dao) ​ក្រហម​។ រូបថត៖ Rehahn

 រូបថត​ជនជាតិ​ស្ទៀង​។ រូបថត៖ Rehahn

 កញ្ញា​ជនជាតិ​ឡោៗ(Lo Lo)។ រូបថត៖ Rehahn​
 

 អត្ថបទ៖ ប៊ី​វឹន  រូបថត៖ ហាមី​និង​ Rehahn

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top