ប្រសិនបើនរណាម្នាក់អញ្ជើញទៅដល់ Henry Le Degign នឹងសុទ្ធតែទទួលបានចំណាប់អារម្មណ៍ ភាពនឹករលឹកជានិច្ច ទៅលើគ្រឿងសង្ហារិម ដែលច្នៃចេញពីពីដើមខ្មៅដៃ នៅទីនេះ។ នេះពិតជាគោលគំនិតប្លែកៗ ពីព្រោះដើមខ្មៅដៃប្រើសម្រាប់ឱ្យពណ៌ នៅលើទំព័រសៀវភៅ តែឥឡូវបែរជា បានបណ្តាក់រៀបប្រគំដ៏ប៉ិនប្រសប់ ឱ្យក្លាយទៅជាគ្រឿងសង្ហារិមស្អាតៗ នៅបរិយាកាសរស់នៅប្រចាំថ្ងៃ។ ផលិតផលគ្រឿងសង្ហារិមដើមខ្មៅដៃមួយ ជាសមិទ្ធផលបានមកដោយសារការគួបផ្សំរវាងថ្វីដៃដ៏ចំណាននៃវិចិត្រករ សិល្បករ ពាណិជ្ជករ និងបាទដៃចំណាននៃជាងសិប្បកម្ម។
អត្ថបត៖ ប៊ិចវ៉ឹន រូបថត៖ វៀតគឿង