នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រោយរយៈពេលធ្វើការអស់ ១.៥ថ្ងៃ រដ្ឋសភាបានបញ្ចប់កម្មវិធីសួរដេញដោល-ចម្លើយ សំនួរដេញ ដោលក្នុងសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាល ទី១៥ ដែលមាន ២ ក្រុមគឺ៖ ហិរញ្ញវត្ថុ និងការអប់រំ បណ្តុះបណ្តាល។
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងដឹកនាំកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)
ទាំងនេះគឺជាខ្លឹមសារសំខាន់ៗ ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ថ្លែងមតិនៅចុងបញ្ចប់នៃសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា សំណួរបានបំពេញតាមតម្រូវការជាក់ស្តែង “ត្រឹមត្រូវ” និង “ប៉ះចំ” បញ្ហាអ្នកបោះឆ្នោត ប្រជាពលរដ្ឋ និងសមាជិកសភាចាប់អារម្មណ៍។ ជាមួយគ្នានោះ រដ្ឋមន្ត្រីបានបង្ហាញស្មារតី បើកចំហ ការទទួលខុសត្រូវ ក្តាប់ស្ថានការណ៍ មិនគេចវេស ឆ្លើយដោយផ្ទាល់ចំពោះបញ្ហា និងមានដំណោះស្រាយជាក់លាក់នាពេលខាងមុខ។
នៅរសៀលថ្ងៃនេះ រដ្ឋសភាបានស្តាប់បទបង្ហាញ និងរបាយការណ៍ពិនិត្យ លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការដោះស្រាយការលំបាក និងឧបសគ្គដោយសារបទប្បញ្ញត្តិច្បាប់; ពិភាក្សានៅសាលប្រជុំអំពី៖ គោលនយោបាយវិនិយោគសម្រាប់គម្រោងវិនិយោគសាងសង់ ផ្លូវល្បឿន លឿន Quy Nhon – Pleiku; គោលនយោបាយវិនិយោគសម្រាប់គម្រោង វិនិយោគផ្លូវក្រវ៉ាត់ក្រុងហូជីមិញ ៤; ការកែសម្រួលគោលនយោបាយវិនិយោគនៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន Bien Hoa - Vung Tau ដំណាក់កាលទី ១ និងកិច្ចពិភាក្សាតាមក្រុម លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីយន្តការដោះស្រាយការលំបាក និងឧបសគ្គដោយសារ បទប្បញ្ញត្តិច្បាប់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម