• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការពារជាតិវៀតណាមនិងហ្វីលីពីន

នារសៀលថ្ងៃទី ៣០ សីហា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅហ្វីលីពីន។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ភាគីទាំងពីរបានដំណើរការកិច្ចពិភាក្សា។
រដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Gilberto Teodoro បានចុះហត្ថលេខាលើអនុស្សារណៈ (រូបថត៖ VNA)

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានអះអាងបន្តការខិតខំប្រឹងប្រែងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអបអរសាទរខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០១៥ - ២០២៥) និងរយៈពេល ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៦ - ២០២៦)។ ភាគីទាំងពីរសហការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី; សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា និងយន្តការពហុភាគី ។

ភាគីទាំងពីរក៏បានឯកភាពលើសារៈសំខាន់នៃសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត; បញ្ជាក់ឡើងវិញនូវគោលជំហររបស់ខ្លួនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងអនុវត្តពេញលេញនូវសេចក្តីថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ឆ្ពោះទៅរកក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង (COC) ។

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការពារជាតិវៀតណាមនិងហ្វីលីពីន - ảnh 2រដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Gilberto Teodoro បានចុះហត្ថលេខាលើអនុស្សារណៈ (រូបថត៖ Pham Ha/VOV-Jakarta)

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោករដ្ឋមន្ត្រី Phan Van Giang និងលោករដ្ឋមន្ត្រី Gilberto Teodoro បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយតាមសមុទ្រ; អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្រយោធា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់យ៉ាង បានអះអាងថា គណៈកម្មា ធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយភាគីចិន អនុវត្តន៍យ៉ាងជាក់ស្ដែងនូវការយល់ដឹងសំខាន់ៗ ដែលថ្នាក់ ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិ សន្តិសុខ។

Top