• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីការតាក់តែងច្បាប់

ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យសមាជិករដ្ឋាភិបាលម្នាក់ៗ «បំពេញការងារឲ្យស្មើនឹង ២ នាក់» ដោយបន្តជំរុញ និងដឹកនាំការអនុវត្តការជំនះពុះ ពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី ស្ដារលំនឹងជីវភាពនិងផលិតកម្មឡើងវិញជាបន្ទាន់។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលអំពីការតាក់តែងច្បាប់។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ចើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់ប្រចាំខែកញ្ញា ឆ្នាំ ២០២៤ សំដៅបន្តសុក្រិតក្របខ័ណ្ឌច្បាប់ ជំនះលើដែនកំណត់ ដោះស្រាយការ ជំពាក់ជំពិន និងរំដោះធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។ មុនចូលកិច្ចប្រជុំ រដ្ឋាភិបាលបានចំណាយពេលមួយនាទីធ្វើស្មឹងស្មាធដើម្បីរំលឹកដល់ជនរងគ្រោះដែលបានស្លាប់ដោយសារខ្យល់ព្យុះ និងទឹកជំនន់ក្នុងប៉ុន្មានថ្ងៃកន្លងមក។
ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសំណូមពរឲ្យសមាជិករដ្ឋាភិបាលម្នាក់ៗ «បំពេញការងារឲ្យស្មើនឹង ២ នាក់» ដោយបន្តជំរុញ និងដឹកនាំការអនុវត្តការជំនះពុះ ពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី ស្ដារលំនឹងជីវភាពនិងផលិតកម្មឡើងវិញជា បន្ទាន់។ ក្នុងស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ ក្នុងកិច្ចប្រជុំនេះ សមាជិក រដ្ឋាភិបាលត្រូវបង្ហាញស្មារតី ទំនួលខុសត្រូវ បញ្ញា ពិភាក្សា និងផ្ដល់មតិដើម្បីបំពេញ ក្របខ័ណ្ឌច្បាប់ ជំនះដែនកំណត់ ដោះស្រាយការជំពាក់ជំពិន និងរំដោះធនធានសម្រាប់ការអភិវឌ្ឍ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជើងហោះហើរដឹកជំនួយរបស់រដ្ឋាភិបាល ឥណ្ឌាបានចុះចតនៅអាកាសយានដ្ឋាន Noi Bai។ កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនចម្រោះ ទឹក ធុងទឹក ភួយ ពិល... ដែលមានតម្លៃសរុបប្រមាណ ១លានដុល្លារអាមេរិក។

Top