• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួន ដែល មកជូនសារតាំង។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតអូទ្រីស លោក Philippo Agathonnos។

ថ្លែងមតិក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធា រណៈរដ្ឋប្រជាមានិតចិនប្រចាំនៅវៀតណាម លោក He Wei ដែលមកជូនសារតាំង និងសម្តែងការគួរសមនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្ដែងការ ជឿជាក់ថា លោកឯកអគ្គរដ្ឋទូត He Wei ក្នុងអាណត្តិនៅវៀតណាម នឹងបំពេញបាន ល្អនូវតួនាទីជាស្ពានដ៏សំខាន់ រួមចំណែកជាក់ស្តែងក្នុងការជំរុញបុព្វហេតុមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម យកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និង ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយចិន ដោយចាត់ ទុកនេះជាជម្រើសយុទ្ធសាស្ត្រ ជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរ ទេសរួមរបស់វៀតណាម។

លោកឯកអគ្គរដ្ឋទូត He Wei បានអះអាងថា ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម លោកនឹងជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ; ជំរុញឲ្យបណ្ដាក្រសួង ផ្នែក និងមូលដ្ឋាន របស់ចិនសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីអនុវត្តន៍យ៉ាងជាក់ស្ដែងនិង ជ្រួតជ្រាបគ្រប់ជ្រុងជ្រោយនូវការយល់ដឹងរួមកម្រិតខ្ពស់ និងកិច្ចព្រមព្រៀងដែលបាន ចុះហត្ថលេខាដោយភាគីទាំងពីរ; បន្តបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ ដើម្បី ពង្រឹងទំនុកចិត្តនយោបាយ។; ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារ ជាតិ និងសន្តិសុខ; ធ្វើឲ្យស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងសង្គម; ជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជន និងប្រជាជន; រក្សាការសម្រប សម្រួលយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី និងវេទិកាអន្តរជាតិ; រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រកាន់តែល្អជាងមុន។

ទទួលជួបឯកអគ្គរដ្ឋទូតអូទ្រីស លោក Philippo Agathonnos អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានឲ្យដឹងថា វៀតណាមជានិច្ចកាលយកចិត្ត ទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណីជាមួយប្រទេសអូទ្រីស; ស្នើឲ្យលោកឯកអគ្គរដ្ឋទូតជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ តាមនោះបង្កើត កម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើគ្រប់វិស័យ។ ទន្ទឹម នឹងនោះ សម្របសម្រួលយ៉ាងជិតស្និទ្ធ ទាញយកប្រកបដោយប្រសិទ្ធភាព នូវផល ប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA); លើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មអូទ្រីស បង្កើនកិច្ចសហ ប្រតិបត្តិការ ការវិនិយោគ និងផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាម; ជំរុញ និងចលនា រដ្ឋសភាអូទ្រីសឱ្យឆាប់បញ្ចប់នីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការ វិនិយោគ EU-វៀតណាម (EVIPA)

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top