• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិព័រណ៌ពាណិជ្ជកម្ម Festival Hue ឆ្នាំ២០២៤ ឆ្ពោះទៅប្រជាជនភាគខាងជើង

ពិព័រណ៍ពាណិជ្ជកម្ម Festival Hue ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួង ឧស្សាហកម្មនិងពាណិជ្ជកម្ម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានបើកកាលពីយប់ថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុង Hue។

ពិព័រណ៍នេះមានស្តង់ទំនិញជាង ២៣០ របស់អង្គការនិងអាជីវកម្មជាង ២៣០ នៅទូទាំងប្រទេស ដែលតាំងបង្ហាញនិងឧទ្ទេសនាមផលិតផល និងសេវាកម្មដែលមាន សក្តានុពល និងប្រៀបខ្លាំងនៃខេត្តក្រុងទូទាំងប្រទេស និងស្តង់ទំនិញអន្តរជាតិ ផលិត ផលពិសេសប្រចាំតំបន់ ជាដើម។ នេះជាសកម្មភាពមួយក្រោមកម្មវិធីជាតិពន្លឿន ពាណិជ្ជកម្មឆ្នាំ២០២៤ សំដៅជំរុញសកម្មភាពដោះដូរពាណិជ្ជកម្មរវាងមូលដ្ឋាន និង អាជីវកម្មនានានៅតំបន់ភាគកណ្តាល - តីង្វៀន និងប្រទេសទាំងមូល។ នេះក៏ជា ឱកាសសម្រាប់អង្គភាព មូលដ្ឋាន និងអាជីវកម្ម ពន្លឿនពាណិជ្ជកម្ម ទេសចរណ៍ ទាក់ ទាញការវិនិយោគក្នុងស្រុកនិងបរទេស; ចែករំលែកបទពិសោធន៍ ពង្រីកកិច្ចសហ ប្រតិបត្តិការវិនិយោគ ទីផ្សារប្រើប្រាស់ ការចងសម្ព័ន្ធផលិតកម្ម។ លោក Phan Quy Phuong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានឲ្យដឹងថា៖

យើងខ្ញុំបានសម្រេចចិត្តថា សកម្មភាពលេងល្បែងកំសាន្តនៅក្នុងពិព័រណ៍ នឹងមិនត្រូវបានរៀបចំទេ ដើម្បីចែករំលែកការលំបាក និងការបាត់បង់របស់ជនរួម ជាតិ។ ផ្ទុយទៅវិញ យើងខ្ញុំចលនាការបរិច្ចាគពីអាជីវកម្ម និងបុគ្គលដែលាមានទឹកចិត្ត សប្បុសធម៌ ដើម្បីមានថវិកាខ្លះសម្រាប់ជួយឧបត្ថម្ភ និងចែករំលែកការលំបាកជាមួយ ប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាយកដ្ឋានរក្សាសន្តិភាពបំផុសចលនាប្រឡងប្រណាំង

នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពវៀត ណាម (ក្រសួងការពារប្រទេស) បានរៀបចំពិធី អុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលី និងវីរជន (វិថី Bac Son ទីក្រុងហាណូយ) និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គ តម្កល់សពនិងបំផុសចលនាប្រឡងប្រណាំង។

Top