• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថវិកា​​ឧបត្ថម្ភ​​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ព្យុះទីហ្វុងយ៉ាងហ្គី គឺ ៣១,៥លាន​ដុល្លារ

យោងតាមព័ត៌មានរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម គិតត្រឹមម៉ោង ១៧៖០០ ថ្ងៃទី ១៣ ខែកញ្ញា អង្គការនិងបុគ្គលនានាបានផ្ទេរប្រាក់ទៅក្នុងគណនីរបស់គណៈកម្មការចលនាសង្គ្រោះមជ្ឈិម ចំនួន ៧៧៥, ៥ ពាន់លានដុង (ស្មើនឹង ៣១,៥ លានដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់ប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាហ្គី។
ថវិកា​​ឧបត្ថម្ភ​​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ព្យុះទីហ្វុងយ៉ាងហ្គី គឺ ៣១,៥លាន​ដុល្លារ

ទំព័រហ្វេសបុករបស់រណសិរ្សមាតុភូមិវៀតណាម ផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីអង្គការនិងបុគ្គលដែលឧបត្ថម្ភប្រជាជននៅតំបន់រងគ្រោះដោយព្យុះ និងទឹកជំនន់។ រូបថតអេក្រង់

គណៈកម្មការចលនាសង្គ្រោះមជ្ឈិម បានសម្រេចបែងចែកនិសងផ្ទេរប្រាក់ជូនគណៈកម្មាធិការសង្គ្រោះនៅមូលដ្ឋាន និងបន្តធ្វើការពិនិត្យដើម្បីចែកចាយឱ្យបានឆាប់តាមដែលអាចធ្វើបានទៅដល់មូលដ្ឋាននៅតំបន់ដែលរងការខូចខាតដោយព្យុះនិងទឹកជំនន់។ ទន្ទឹមនឹងនោះ រណសិរ្សមាតុភូមិវៀតណាមនឹងបន្តស្វាគមន៍ចំពោះបុគ្គល និងអង្គការនានាដែលជួយឧបត្ថម្ភជារៀងរាល់ថ្ងៃនៃសប្តាហ៍ ដោយគ្មានថ្ងៃឈប់សម្រាកនោះទេ។

ទន្ទឹមនឹងនោះ គណៈកម្មការចលនាសង្គ្រោះមជ្ឈិមបានប្រកាសជាបឋមនូវបញ្ជីអង្គការនិងបុគ្គលដែលជួយឧបត្ថម្ភប្រជាជនដែលរងការខូចខាតដោយព្យុះទីហ្វុងយ៉ាហ្គី តាមគណនីធនាគារ Vietcombank សម្រាប់សង្គមទាំងមូលនិងប្រជាជនធ្វើការត្រួតពិនិត្យ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជើងហោះហើរដឹកជំនួយរបស់រដ្ឋាភិបាល ឥណ្ឌាបានចុះចតនៅអាកាសយានដ្ឋាន Noi Bai។ កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនចម្រោះ ទឹក ធុងទឹក ភួយ ពិល... ដែលមានតម្លៃសរុបប្រមាណ ១លានដុល្លារអាមេរិក។

Top