• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញទទួលជួបប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ី

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលថ្មីៗដែលឥណ្ឌូនេស៊ីសម្រេច បានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងមក ដោយក្លាយជាសេដ្ឋកិច្ចធំជាងគេ នៅអាស៊ីអាគ្នេយ៍ ជាទីផ្សារឌីជីថលរីកលូតលាស់លឿនបំផុតមួយលើពិភពលោក ដោយមានគំនិតផ្តួចផ្តើមនិងបានរួមចំណែកយ៉ាងសកម្មជាច្រើនដល់សន្តិភាព និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ី។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ១៣ ខែកញ្ញា នៅវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ីក្នុងឱកាសនៃដំណើរ ទស្សនកិច្ចការងាររបស់លោកនៅវៀតណាម។
ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលថ្មីៗដែលឥណ្ឌូនេស៊ីសម្រេច បានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលកន្លងមក ដោយក្លាយជាសេដ្ឋកិច្ចធំជាងគេ នៅអាស៊ីអាគ្នេយ៍ ជាទីផ្សារឌីជីថលរីកលូតលាស់លឿនបំផុតមួយលើពិភពលោក ដោយមានគំនិតផ្តួចផ្តើមនិងបានរួមចំណែកយ៉ាងសកម្មជាច្រើនដល់សន្តិភាព និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
ចំណែកឯប្រធានាធិបតីជាប់ឆ្នោត លោក Prabowo Subianto បានចែករំលែកការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់និងការខូចខាតដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ក្នុងប្រទេសវៀតណាម។ លោកប្រធានាធិបតី Prabowo Subianto បានអះអាងថា ឥណ្ឌូណេស៊ីជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម  - ដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូ នេស៊ីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយមានបំណងចង់ដាក់ ពង្រាយយ៉ាងខ្លាំងក្លាថែមទៀតនូវវិធានការនានាដើម្បីនាំទំនាក់ទំនងឲ្យកាន់តែ ស៊ីជម្រៅនិងជាក់ស្ដែង។
ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-ឥណ្ឌូនេស៊ី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជើងហោះហើរដឹកជំនួយរបស់រដ្ឋាភិបាល ឥណ្ឌាបានចុះចតនៅអាកាសយានដ្ឋាន Noi Bai។ កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនចម្រោះ ទឹក ធុងទឹក ភួយ ពិល... ដែលមានតម្លៃសរុបប្រមាណ ១លានដុល្លារអាមេរិក។

Top