• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឈូងសមុទ្រ Ha Long ស្វាគមន៍ភ្ញៀវទេសចរ​ឡើង​វិញ បន្ទាប់ពីព្យុះទីហ្វុងយ៉ាងហ្គី

បន្ទាប់ពីការរំខានរយៈពេល ៣ ថ្ងៃដោយសារព្យុះទីហ្វុងយ៉ាងហ្គី កំពង់ផែទេសចរណ៍អន្តរជាតិ Tuan Chau និងឈូងសមុទ្រ Ha Long បានបើកដំណើរការឡើងវិញដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍ ចាប់ពីថ្ងៃទី ១០ ខែកញ្ញា ហើយមានកប៉ាល់ចេញដំណើរចំនួន ៨៤គ្រឿង ជាមួយនឹងភ្ញៀវទេសចរចំនួន ៣.២០០នាក់ ដែលភាគច្រើនជាភ្ញៀវអន្តរជាតិមកពីប្រទេសដូចជាចិន កូរ៉េ ខាងត្បូងដែលធ្វើដំណើរពីទីក្រុងហាណូយ ទៅ Ha Long ។
រូបថត៖ VNA 

កាលពីថ្ងៃទី ១៣ ខែកញ្ញា គោលដៅទេសចរណ៍នានានៅឈូងសមុទ្រ Ha Long បានបើកដំណើរការឡើងវិញហើយ ដោយបានស្វាគមន៍កប៉ាល់ចំនួន ១៩៨ ដែលដឹកភ្ញៀវប្រហែល ៥.៥០០ នាក់មកកាន់ឈូងសមុទ្រ Ha Long។ ខេត្ត Quang Ninh ក៏បានបើកយុទ្ធនាការជាមួយនឹងការប្តេជ្ញាបោះសម្អាតឈូងសមុទ្រ Ha Long ក្នុងរយៈពេល ៣ ថ្ងៃ ដើម្បីស្វាគមន៍ភ្ញៀវទេសចរឡើងវិញបន្ទាប់ពីព្យុះទីហ្វុងយ៉ាងហ្គី។ លោក Tran Van Hong ប្រធានសមាគមនាវាទេសចរណ៍ Ha Long មានប្រសាសន៍ថា៖ “សកម្មភាពអាជីវកម្មកប៉ាល់ទេសចរណ៍បានដំណើរការឡើងវិញហើយ។ កប៉ាល់មួយចំនួនដែលរងការខូចខាតអំពីឧបករណ៍ កំពុងត្រូវបានជួសជុលជាបន្ទាន់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ម្ចាស់អាជីវកម្មក៏បានដោះស្រាយបញ្ហាយ៉ាងសកម្ម ដោយធានាឧបករណ៍ សោភ័ណភាព និងសុវត្ថិភាពដាច់ខាត់សម្រាប់ភ្ញៀវទេសចរ។ ថ្ងៃនេះ យើងក៏បានឈានដល់ ៥០% នៃសមត្ថភាពប្រតិបត្តិការផងដែរ”។

នាបច្ចុប្បន្ន ខេត្ត Quang Ninh មានកប៉ាល់ទេសចរណ៍ចំនួន ៣១៥/៣៥៩ គ្រឿងដែលបានត្រៀមខ្លួនដំណើរការ ស្មើនឹង ៨៨%៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

អង្គការអន្តរជាតិជាច្រើនជួយឧបត្ថម្ភប្រជាជនវៀតណាមដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី

នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ជើងហោះហើរដឹកជំនួយរបស់រដ្ឋាភិបាល ឥណ្ឌាបានចុះចតនៅអាកាសយានដ្ឋាន Noi Bai។ កញ្ចប់ជំនួយរួមមាន ម៉ាស៊ីនចម្រោះ ទឹក ធុងទឹក ភួយ ពិល... ដែលមានតម្លៃសរុបប្រមាណ ១លានដុល្លារអាមេរិក។

Top