ព័ត៌មាន កិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងវៀតណាមនិងគុយបា 03/11/2024 ទទួលបានសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាមពីថ្ងៃទី២-៣ ខែវិច្ឆិកា។ នាព្រឹកថ្ងៃទី២ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច។ បន្ទាប់នោះ ភាគីទាំងពីរបានជួបពិភាក្សាការងារ។ លោក Tran Thanh Man ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez។ រូបថត៖ Doãn Tấn - TTXVNប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅគុយបា ហើយទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ វៀតណាមនៅតែលៃទុកសាមគ្គីភាព មិត្តភាព និងការគាំទ្រយ៉ាងពេញទំហឹងជានិច្ចចំពោះគុយបា ដោយមានជំហរដ៏ខ្ជាប់ខ្ជួនគឺសំណូមពរឱ្យអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងគោលនយោបាយ អរិភាពប្រឆាំងនឹងគុយបា; ទន្ទឹមនឹងនោះ បានអបអរសាទរចំពោះគុយបាលើការដែលមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ បានឯកភាពអនុម័តសេចក្ដីសម្រេចចិត្តដែលអំពាវនាវឱ្យបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ទៅលើគុយបាផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើឱ្យរដ្ឋសភាទាំងពីរសម្របសម្រួលនៅវេទិកាអន្តរជាតិពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងអង្គការសភាពហុភាគីផ្សេងទៀត ដែលភាគីទាំងពីរជាសមាជិក; ចែករំលែក និងគាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាគំរូសម្រាប់គុយបារៀនសូត្រ ដោយមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងកសិកម្ម ... ប្រធានរដ្ឋសភាគុយបាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ដែលបានរួមចំណែកកសាងសង្គមនិយមនៅក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងនីតិប្បញ្ញត្តិ គឺជាកាណាល់ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមចំណែកយ៉ាងជាក់ស្ដែងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ប្រធានរដ្ឋសភាទាំងពីរបានពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ដែលបានអះអាងនូវការគោរព និងការប្តេជ្ញាចិត្តរបស់បក្សនិងរដ្ឋវៀតណាមក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណីពិសេសវៀតណាម - គុយបា។ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា រដ្ឋសភានៃប្រទេសទាំងពីរនឹងរៀបចំសម័យប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - គុយបា ក្នុងឆ្នាំ ២០២៥ នៅប្រទេសវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទទួលបានសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាមពីថ្ងៃទី២-៣ ខែវិច្ឆិកា។ នាព្រឹកថ្ងៃទី២ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច។ បន្ទាប់នោះ ភាគីទាំងពីរបានជួបពិភាក្សាការងារ។ លោក Tran Thanh Man ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez។ រូបថត៖ Doãn Tấn - TTXVNប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅគុយបា ហើយទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ វៀតណាមនៅតែលៃទុកសាមគ្គីភាព មិត្តភាព និងការគាំទ្រយ៉ាងពេញទំហឹងជានិច្ចចំពោះគុយបា ដោយមានជំហរដ៏ខ្ជាប់ខ្ជួនគឺសំណូមពរឱ្យអាមេរិកបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងគោលនយោបាយ អរិភាពប្រឆាំងនឹងគុយបា; ទន្ទឹមនឹងនោះ បានអបអរសាទរចំពោះគុយបាលើការដែលមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៩ បានឯកភាពអនុម័តសេចក្ដីសម្រេចចិត្តដែលអំពាវនាវឱ្យបញ្ឈប់ការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ទៅលើគុយបាផងដែរ។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានស្នើឱ្យរដ្ឋសភាទាំងពីរសម្របសម្រួលនៅវេទិកាអន្តរជាតិពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងអង្គការសភាពហុភាគីផ្សេងទៀត ដែលភាគីទាំងពីរជាសមាជិក; ចែករំលែក និងគាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។រីឯខ្លួនវិញ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជាគំរូសម្រាប់គុយបារៀនសូត្រ ដោយមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងកសិកម្ម ... ប្រធានរដ្ឋសភាគុយបាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ ដែលបានរួមចំណែកកសាងសង្គមនិយមនៅក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងនីតិប្បញ្ញត្តិ គឺជាកាណាល់ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមចំណែកយ៉ាងជាក់ស្ដែងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ប្រធានរដ្ឋសភាទាំងពីរបានពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍នៃប្រទេសនីមួយៗ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅគុយបាក្នុងខែកញ្ញា ឆ្នាំ២០២៤ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam ដែលបានអះអាងនូវការគោរព និងការប្តេជ្ញាចិត្តរបស់បក្សនិងរដ្ឋវៀតណាមក្នុងការធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពប្រពៃណីពិសេសវៀតណាម - គុយបា។ ប្រធានរដ្ឋសភាទាំងពីរបានឯកភាពថា រដ្ឋសភានៃប្រទេសទាំងពីរនឹងរៀបចំសម័យប្រជុំលើកទី ២ គណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - គុយបា ក្នុងឆ្នាំ ២០២៥ នៅប្រទេសវៀតណាម ក្នុងឱកាសរំលឹកខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕
អត្ថបទផ្សេងទៀត ដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបង្កប់ដោយសារជាច្រើនពោរពេញដោយអត្ថន័យសំខាន់ៗ04/11/2024ព័ត៌មានចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មីញ ជីញ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី ៨, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ១០ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។ ការនាំចេញជលផលបានវិលមករកតម្លៃ១ពាន់លានដុល្លារ/ខែ បន្ទាប់ពីជាង២ឆ្នាំ04/11/2024ព័ត៌មាននាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គបើកទូលាយ លើកទី៨04/11/2024ព័ត៌មានធនាគារពិភពលោកនិងស្វីសឧបត្ថម្ភថវិកាចំនួន ៥ លានដុល្លារអាមេរិក ដើម្បីជួយវៀតណាមក្នុងការជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព04/11/2024ព័ត៌មានបន្តសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀតណាមនីតិកាលទី ១៥04/11/2024ព័ត៌មានការបោះឆ្នោតនៅសហរដ្ឋអាមេរិក៖ លោកស្រីអនុប្រធានាធិបតី K.Harris បានបោះឆ្នោតតាមប្រៃសនីយ៍04/11/2024ព័ត៌មានបង្កើតកម្លាំងចលករថ្មី បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកាតា04/11/2024ព័ត៌មាន អត្ថបទផ្សេងទៀត