កាំប្រមាសមុទ្រអាំងខ្លាញ់និងស្លឹកខ្ទឹម មានរសជាតិទ្លាន់នៃសាច់កាំប្រមាសមុទ្រ ស្រួយៗនៃខ្លាញ់បំពងស្រប់នឹងក្លិនក្រអូបឈ្ងុយនៃសណ្តែកដី ស្លឹកខ្ទឹម ជាម្ហូបឆ្ងាញ់ទាក់ទាញចិត្តរបស់អ្នកនេសាទ នៅតំបន់មាត់សមុទ្រភូមិភាគកណ្តាលវៀតណាម។
កាំប្រមាសមុទ្រ ជាប្រភេទជលផល មានច្រើននៅតំបន់មាត់សមុទ្រភូមិភាគកណ្តាលវៀតណាម រត់បណ្តោយរហូតដល់កោះភូក្វឹក (Phu Quoc)។ កាំប្រមាច្រើនរស់នៅតាមតំបន់ដែលមានផ្កាថ្ម ឆ្នេរថ្មក្រោមទឹក ដើម្បីស៊ីស្លែសមុទ្រ។ កាំប្រមាមានកំណើនខ្លាំងនៅអំឡុងពេលវេលាពីខែ៣ រហូតដល់ខែ៦ (ចន្ទគតិ) ដូចនេះសាច់កាំប្រមានៅដំណាក់កាលនេះ មានរសជាតិឆ្ងាញ់បំផុត។ កាំប្រមាមានច្រើនប្រភេទ តែកាំប្រមាខ្មៅមានរូបរាងមូលធំប៉ិនផ្លែក្រូច ពណ៌ខ្មៅ មានបន្លា សាច់ច្រើន និងរសជាតិឈ្ងុយឆ្ញាញ់ មនុស្សគ្រប់គ្នាចូលចិត្តពិសាខ្លាំងណាស់។
 |
របៀបចម្អិនម្ហូបកាំប្រមាអាំងខ្លាញ់និងស្លឹកខ្ទឹមធម្មតាងាយធ្វើ ប៉ុន្តែត្រូវប្រុងប្រយត្ន ជៀសវៀងបន្លាចាក់ដៃ។ ត្រូវកាត់ចោលបន្លាជុំវិញ ពុះកាំប្រមាជាពីរចំណែក លាងចម្រះ រួចយកទៅដាក់លើចង្រ្កាន។ ពេលសាច់កាំប្រមាជិតឆ្អិនមានពណ៌លឿងស្រទន់ ពេលនោះនឹងយកខ្លាញ់ ស្លឹកខ្ទឹម និងសណ្តែកដីលីងដាក់ពីលើកាំប្រមា ធ្វើឲ្យម្ហូបអាំងកាន់តែឈ្ងុយឆ្ងាញ់។
សាច់កាំប្រមាអាំងខ្លាញ់និងស្លឹកខ្ទឹមក្តៅៗ ក្រអូបរសជាតិផ្អែម ពិសានឹងអំបិលម្រេចក្រូចឆ្មា ឬជ្រលក់នឹងមូតាត Mustard នាំមកជូនភ្ញៀវពិសានូវអារម្មណ៍ពិបាកបំភ្លេច។ ក្រៅពីម្ហូបកាំប្រមាអាំងខ្លាញ់និងស្លឹកខ្ទឹម បបរកាំប្រមាក៏ជាម្ហូបឆ្ងាញ់និងមានជាតិបំប៉នសុខភាព៕
|
សាច់កាំប្រមា ជាប្រភេទជលផលមានកម្រិតជាតិបំប៉នខ្ពស់ សម្បូរជាតិកាល់ស្យូម ជួយបំប៉នសុខភាព។ ក្រៅពីនោះ កាំប្រមានៅមានតម្លៃសេដ្ឋកិច្ចខ្ពស់ នេសាទករជាច្រើន នៅតំបន់សមុទ្រ កោះ ដែលប្រកបមុខរបរនេសាទកាំប្រមា លក់ឲ្យភោជនីយដ្ឋានតាមទីក្រុងធំៗ ដោយតម្លៃពី ២០ .០០០ ដល់ ៣០.០០០ដុងមួយក្បាល។
|
អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន