• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែត Granma បើកគេហទំព័រពិសេស អបអរសាទរខួបលើកទី ៦៥ ទំនាក់ទំនងមិត្តភាពវៀតណាម-គុយបា

ក្នុងឱកាសរំលឹកខួបលើកទី ៦៥ ទិវាបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងគុយបានិងវៀតណាម (២ ធ្នូ ១៩៦០- ២ ធ្នូ ២០២៥) នាថ្ងៃទី ២៤ មីនា កាសែត Granma ដែលជាទីភ្នាក់ងារសារព័ត៌មាន របស់បក្សកុម្មុយនិស្តគុយបា បានបើកគេហទំព័រពិសេសមួយដែលបានប្រមូលផ្តុំរូបភាពនិងឯកសារដ៏មានតម្លៃអំពីទំនាក់ទំនងសាមគ្គីភាពពិសេសរវាងប្រជាជាតិទាំងពីរ។
គេហទំព័រពិសេសដែលប្រមូលផ្តុំរូបភាព និងឯកសារដ៏មានតម្លៃអំពីទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ (រូបថត៖ TTXVN)

កាសែត Granma សង្ឃឹមថា បណ្ណសារពិសេសដែលមានចំណងជើងថា “គុយបានិងវៀតណាម៖ មាគ៌ារួម” (Cuba y Vietnam: Lo del Andar) នឹងក្លាយជាសារមន្ទីរដ៏រស់រវើកបំផុតអំពីទំនាក់ទំនងដ៏ស្មោះត្រង់ រវាងប្រជាជាតិទាំងពីរ។ នៅក្នុងសារមួយផ្ញើរទៅកាន់គេហទំព័រពិសេស ថ្នាក់ដឹកនាំរបស់ Granma បានសង្កត់ធ្ងន់ថា កាសែតមិនត្រឹមតែរក្សាអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែកំពុងបង្កើតអនាគតទៀតផង។ បច្ចុប្បន្ននេះ បណ្ណសារដ៏ធំសម្បើមរបស់ Granma បានធ្វើឌីជីថលនូវអត្ថបទចំនួនជាង ៥.០០០ ពីសម័យតស៊ូប្រយុទ្ធប្រឆាំងនឹងអាមេរិក ជាមួយនឹងរូបថតពណ៌ដ៏កម្រចំនួន ២០០ អំពីទីក្រុងហាណូយក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ក៏ដូចជាសុន្ទរកថាដើមរបស់មេដឹកនាំគុយបា Fidel Castro ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Quang Tri ក្នុងឆ្នាំ ១៩៧៣។

ឈ្មោះរបស់គេហទំព័រពិសេស “គុយបា និងវៀតណាម៖ មាគ៌ារួម” (Cuba y Vietnam: Lo del andar) - បំផុសគំនិតដោយបទចម្រៀងដែលមានឈ្មោះដូចគ្នារបស់តារាចម្រៀងនិងតន្ត្រីករគុយបា Silvio Rodríguez - គឺដូចជាសារអំពីដំណើរដ៏វែងឆ្ងាយខាងមុខ។ ក្នុងបរិបទដែលពិភពលោកមានភាពច្របូកច្របល់ ទំនាក់ទំនងគុយបា-វៀតណាមនៅតែបរិសុទ្ធដូចកាលពីដើម៖ ជាមិត្តភាពគ្មានព្រំដែន និងជាភាតរភាពគ្មានចម្ងាយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត

នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Quang Ninh ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត។

Top