ព័ត៌មាន កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោមសម្រេចបាន ៩៥,៣% 10/07/2025 មកទល់ពេលនេះ នៅទូទាំងប្រទេសបានគាំទ្រការសាងសង់ និងជួសជុលផ្ទះសម្បែងជាង ២៦៤.០០០ខ្នង ក្នុងនោះ ខេត្ត-ក្រុងជាច្រើន សម្រេចបាននូវអត្រាខ្ពស់ ឬមុនកាលវិភាគ។ នេះជាព័ត៌មានដែលលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (VFF) បានប្រកាសក្នុងសន្និសីទលើកទី ៤ នៃគណៈប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ១០ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ។លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ រូបថត៖ Hà Nam/VOV1យោងតាមរបាយការណ៍នៅក្នុងសន្និសីទនេះ គិតត្រឹមដើមខែកក្កដាឆ្នាំនេះ ប្រទេសទាំងមូលបានគាំទ្រការសាងសង់ និងជួសជុលផ្ទះចំនួន ២៦៤.០០០/២៦៤.០០០ខ្នង ត្រូវនឹង ៩៥,៣%។ ខេត្តក្រុងជាច្រើនបានសម្រេចបានអត្រាខ្ពស់ ឬមុនកាលវិភាគ។ ខេត្តចំនួន ១៨ បានបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ហើយខេត្តចំនួន១៦ទៀតនឹងបញ្ចប់ការសាងសង់ផ្ទះសម្រាប់ជនមានគុណូបការៈ មុនថ្ងៃទី២៧ កក្កដា និងបញ្ចប់កម្មវិធីទាំងស្រុងត្រឹមថ្ងៃទី៣១ ខែសីហា។ លោក Do Van Chien បានបញ្ជាក់ថា៖ “យើងបានរៀបចំ និងអនុវត្តដោយជោគជ័យនូវកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស ដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗនៅឆ្នាំ ២០២៥។ ដូច្នេះហើយ អាចនិយាយបានថា នេះជាចលនាប្រជាជនទាំងមួល ទូលំទូលាយ និងទូទាំងប្រទេស ដែលមនុស្សគ្រប់គ្នាចាត់ទុកថា ស្របនឹងទឹកចិត្តរបស់ប្រជាជន”៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

មកទល់ពេលនេះ នៅទូទាំងប្រទេសបានគាំទ្រការសាងសង់ និងជួសជុលផ្ទះសម្បែងជាង ២៦៤.០០០ខ្នង ក្នុងនោះ ខេត្ត-ក្រុងជាច្រើន សម្រេចបាននូវអត្រាខ្ពស់ ឬមុនកាលវិភាគ។ នេះជាព័ត៌មានដែលលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (VFF) បានប្រកាសក្នុងសន្និសីទលើកទី ៤ នៃគណៈប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ១០ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ៩ កក្កដា នៅទីក្រុងហាណូយ។លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ រូបថត៖ Hà Nam/VOV1យោងតាមរបាយការណ៍នៅក្នុងសន្និសីទនេះ គិតត្រឹមដើមខែកក្កដាឆ្នាំនេះ ប្រទេសទាំងមូលបានគាំទ្រការសាងសង់ និងជួសជុលផ្ទះចំនួន ២៦៤.០០០/២៦៤.០០០ខ្នង ត្រូវនឹង ៩៥,៣%។ ខេត្តក្រុងជាច្រើនបានសម្រេចបានអត្រាខ្ពស់ ឬមុនកាលវិភាគ។ ខេត្តចំនួន ១៨ បានបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ហើយខេត្តចំនួន១៦ទៀតនឹងបញ្ចប់ការសាងសង់ផ្ទះសម្រាប់ជនមានគុណូបការៈ មុនថ្ងៃទី២៧ កក្កដា និងបញ្ចប់កម្មវិធីទាំងស្រុងត្រឹមថ្ងៃទី៣១ ខែសីហា។ លោក Do Van Chien បានបញ្ជាក់ថា៖ “យើងបានរៀបចំ និងអនុវត្តដោយជោគជ័យនូវកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស ដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗនៅឆ្នាំ ២០២៥។ ដូច្នេះហើយ អាចនិយាយបានថា នេះជាចលនាប្រជាជនទាំងមួល ទូលំទូលាយ និងទូទាំងប្រទេស ដែលមនុស្សគ្រប់គ្នាចាត់ទុកថា ស្របនឹងទឹកចិត្តរបស់ប្រជាជន”៕
អត្ថបទផ្សេងទៀត ខេត្ត Quang Ninh ត្រូវលុបបំបាត់ការលំបាកនិងឧបសគ្គជាបន្ទាន់នៅពេលប្រតិបត្តិការអាជ្ញាធរមូលដ្ឋានពីរកម្រិត30/07/2025ព័ត៌មាននារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅ Quang Ninh ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Quang Ninh ស្ដីពីការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិការរបស់រដ្ឋាភិបាលមូលដ្ឋានពីរកម្រិត។ វៀតណាមស្វាគមន៍និងជឿជាក់ថា កម្ពុជានិងថៃ នឹងអនុវត្តយ៉ាងម៉ឺងមាត់នូវកិច្ចព្រមព្រៀងឈប់បាញ់30/07/2025ព័ត៌មានវៀតណាម-ស្វីសបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យតាមរយៈបណ្តាញសភា30/07/2025ព័ត៌មានប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជាលោកជំទាវ ឃួន សុដារី30/07/2025ព័ត៌មានប្រធានរដ្ឋ លោក លឿង គឿង៖ លើកកម្ពស់ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានជាកម្លាំងចលករក្នុងការកសាងអាជ្ញាធរជិតស្និទ្ធជាមួយប្រជាជនដើម្បីប្រជាជន30/07/2025ព័ត៌មានវៀតណាមស្វាគមន៍កម្ពុជានិងថៃសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់30/07/2025ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម៖ ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូង អភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព30/07/2025ព័ត៌មាន អត្ថបទផ្សេងទៀត