ធំពេញវ័យនៅប្រទេសជប៉ុន រៀនតន្រ្តីនៅប្រទេសអាល្លឺម៉ង់ តែជម្រើសវៀតណាមជាទីលេចធ្លោ និងលះបង់ដើម្បីសិល្បៈ សិល្បករត្រែ Yuki Urushihara នឹងត្រែសំរឹទ្ធ បានបញ្ជេញសំនៀងទំនុកបទភ្លេង រួមចំណែករីកសាយចំណូលចិត្តលេងត្រែសំរឹទ្ធ នៅសហគមន៍វៀតណាម។
ថ្មីៗ វិទ្យាស្ថាន Goethe បានអញ្ជើញបងចូលរួមប្រគំតន្រ្តី “តន្រ្តីសតវត្សរ៍ទី២០”។ គម្រោងនេះ បានសហការជាមួយនឹងសិល្បករវៀតណាមនិងអាល្លឺម៉ង ផ្តល់ជូនមហាជនដោយស្នាដៃតន្រ្តីអមតៈរសាត់តាមកាល ពាំនាំយកសារតំណមិត្តភាពវប្បធម៌ រវាងមនុស្សទាំងឡាយលើពិភពលោក ព្រួតដៃយកឈ្នះជំងឺកូវិដ - ១៩។ ជាសមាជិកម្នាក់ សិល្បករត្រែសំរឹទ្ធ Yuki Urushihara រួមនឹងសហការី បង្កើតស្លាកស្នាមដិតដាំក្នុងចិត្តអ្នកទស្សនារដ្ឋធានី ដោយទំនុកបទពោរពេញទៅដោយអត្ថន័យ។ ប្រគំតន្រ្តី “តន្រ្តីសតវត្សរ៍ទី២០” នៅប្រទេសវៀតណាម បានផ្តល់ឱ្យបងនូវមនោសញ្ចេតនាជាច្រើន ពេញដែលបងបង្ហាញវត្តមាននឹងត្រែសំរឹទ្ធ បញ្ចេញទំនុកបទភ្លេងអមតៈរណ្តំចិត្តមនុស្ស។ ការពិសោធទាំងអស់ បានជួយឱ្យបង Yuki Urushihara មានទស្សនៈស៊ីជម្រៅជាង អំពីជ្រុងជ្រោយ ក៏ដូចជាការអភិវឌ្ឍនៃខឿនតន្រ្តីតាមហាង។
បង Yuki Urushihara ជាមួយនឹងទេពកោសល្យទឹកចិត្តស្រឡាញ់តន្រ្តី បាននិងកំពុងខិតខំប្រឹងប្រែង សកម្មភាពផ្នែកខាងតន្រ្តីនៅប្រទេសវៀតណាម។ បងជាអ្នកលេងត្រែ Trumpet បន្ទោល នៃក្រុមប្រគំតន្រ្តីព្រះអាទិត្យ - Sun Symphony ជាគ្រួបង្រៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងអភិវឌ្ឍន៍តន្រ្តី Inspirito -ហាណូយ និងជាសមាជិកក្រុម Hanoi Brass Week (សហគមន៍អ្នកលេងត្រែសំរឹទ្ធ ជាជនបរទេសប្រចាំនៅវៀតណាម)។ មានកំណើតនិងធំពេញវ័យក្នុងគ្រួសារ ដែលមានប្រពៃណីសិល្បៈ ឪពុកនិងអ្នកម្តាយបង Yuki Urushihara សុទ្ធតែជាសិល្បករលេង Cello និង Violon ល្បីឈ្មោះ នៅប្រទេសជប៉ុន។ មានដុងសិល្បៈ បង Yuki Urushihara ចាប់ផ្តើមលេងត្រែ Trumpet តាំងពីអាយុ៧ឆ្នាំ ខិតខំហាត់ពត់មិនឈប់ឈរ។ បង Yuki បញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសកលវិទ្យាល័យតន្រ្តី និង Rostock (HMT Rostock) អាល្លឺម៉ង។
បងចែករំលែកជាមួយខ្ញុំថា៖ តាំងពីវ័យកុមារ អ្នកម្តាយបានឱ្យខ្ញុំស្តាប់តន្រ្តីប្រគំ Berlin អាល្លឺម៉ង ដូច្នេះតន្រ្តីអាល្លឺម៉ងចេះតែដិតដាំក្នុងចិត្តបង។ បងធំពេញវ័យនិងរៀនពីគ្រួជនជាតិអាល្លឺម៉ង លោកគ្រូចេញទៅប្រទេសជប៉ុន បើកថ្នាក់តន្រ្តីបុរាណនៅទីនោះ លោកគ្រូក៏បានដាស់ទេពកោសល្យតន្រ្តីក្នុងខ្លួនបង ក្រោមការណែនាំប្រៀនប្រដៅរបស់លោកគ្រូ បង Yuki Urushihara បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង បន្តការសិក្សា។ ផ្តើមពីនិស្ស័យនោះ ប្រទេសអាល្លឺម៉ងក៏ជាទីចិញ្ចឹមចិត្តស្នេហាតន្រ្តី និងជួយឱ្យបងកាន់តែដឹងក្តី។