Yuki Urushihara – ការរីកសាយចំណូលចិត្តលេងត្រែសំរឹទ្ធនៅប្រទេសវៀតណាម

ធំពេញវ័យនៅប្រទេសជប៉ុន រៀនតន្រ្តីនៅប្រទេសអាល្លឺម៉ង់ តែជម្រើសវៀតណាមជាទីលេចធ្លោ និងលះបង់ដើម្បីសិល្បៈ សិល្បករត្រែ Yuki Urushihara នឹងត្រែសំរឹទ្ធ បានបញ្ជេញសំនៀងទំនុកបទភ្លេង រួមចំណែករីកសាយចំណូលចិត្តលេងត្រែសំរឹទ្ធ នៅសហគមន៍វៀតណាម។

ថ្មីៗ វិទ្យាស្ថាន Goethe បានអញ្ជើញបងចូលរួមប្រគំតន្រ្តី  “តន្រ្តីសតវត្សរ៍ទី២០”។ គម្រោងនេះ បានសហការជាមួយនឹងសិល្បករវៀតណាមនិងអាល្លឺម៉ង ផ្តល់ជូនមហាជនដោយស្នាដៃតន្រ្តីអមតៈរសាត់តាមកាល ពាំនាំយកសារតំណមិត្តភាពវប្បធម៌ រវាងមនុស្សទាំងឡាយលើពិភពលោក ព្រួតដៃយកឈ្នះជំងឺកូវិដ​ - ១៩។ ជាសមាជិកម្នាក់ សិល្បករត្រែសំរឹទ្ធ Yuki Urushihara រួមនឹងសហការី បង្កើតស្លាកស្នាមដិតដាំក្នុងចិត្តអ្នកទស្សនារដ្ឋធានី ដោយទំនុកបទពោរពេញទៅដោយអត្ថន័យ។ ប្រគំតន្រ្តី “តន្រ្តីសតវត្សរ៍ទី២០” នៅប្រទេសវៀតណាម បានផ្តល់ឱ្យបងនូវមនោសញ្ចេតនាជាច្រើន ពេញដែលបងបង្ហាញវត្តមាននឹងត្រែសំរឹទ្ធ បញ្ចេញទំនុកបទភ្លេងអមតៈរណ្តំចិត្តមនុស្ស។ ការពិសោធទាំងអស់ បានជួយឱ្យបង Yuki Urushihara មានទស្សនៈស៊ីជម្រៅជាង អំពីជ្រុងជ្រោយ ក៏ដូចជាការអភិវឌ្ឍនៃខឿនតន្រ្តីតាមហាង។

បង Yuki Urushihara ជាមួយនឹងទេពកោសល្យទឹកចិត្តស្រឡាញ់តន្រ្តី បាននិងកំពុងខិតខំប្រឹងប្រែង  សកម្មភាពផ្នែកខាងតន្រ្តីនៅប្រទេសវៀតណាម។ បងជាអ្នកលេងត្រែ Trumpet បន្ទោល នៃក្រុមប្រគំតន្រ្តីព្រះអាទិត្យ - Sun Symphony  ជាគ្រួបង្រៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងអភិវឌ្ឍន៍តន្រ្តី Inspirito -ហាណូយ និងជាសមាជិកក្រុម Hanoi Brass Week (សហគមន៍អ្នកលេងត្រែសំរឹទ្ធ ជាជនបរទេសប្រចាំនៅវៀតណាម)។ មានកំណើតនិងធំពេញវ័យក្នុងគ្រួសារ ដែលមានប្រពៃណីសិល្បៈ ឪពុកនិងអ្នកម្តាយបង Yuki Urushihara សុទ្ធតែជាសិល្បករលេង Cello និង Violon ល្បីឈ្មោះ នៅប្រទេសជប៉ុន។ មានដុងសិល្បៈ បង Yuki Urushihara ចាប់ផ្តើមលេងត្រែ Trumpet តាំងពីអាយុ៧ឆ្នាំ ខិតខំហាត់ពត់មិនឈប់ឈរ។ បង Yuki បញ្ចប់ការសិក្សាបរិញ្ញាបត្រនៅសកលវិទ្យាល័យតន្រ្តី និង Rostock (HMT Rostock) អាល្លឺម៉ង។

បងចែករំលែកជាមួយខ្ញុំថា៖ តាំងពីវ័យកុមារ អ្នកម្តាយបានឱ្យខ្ញុំស្តាប់តន្រ្តីប្រគំ Berlin អាល្លឺម៉ង ដូច្នេះតន្រ្តីអាល្លឺម៉ងចេះតែដិតដាំក្នុងចិត្តបង។ បងធំពេញវ័យនិងរៀនពីគ្រួជនជាតិអាល្លឺម៉ង លោកគ្រូចេញទៅប្រទេសជប៉ុន បើកថ្នាក់តន្រ្តីបុរាណនៅទីនោះ លោកគ្រូក៏បានដាស់ទេពកោសល្យតន្រ្តីក្នុងខ្លួនបង ក្រោមការណែនាំប្រៀនប្រដៅរបស់លោកគ្រូ បង Yuki Urushihara បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង បន្តការសិក្សា។ ផ្តើមពីនិស្ស័យនោះ ប្រទេសអាល្លឺម៉ងក៏ជាទីចិញ្ចឹមចិត្តស្នេហាតន្រ្តី និងជួយឱ្យបងកាន់តែដឹងក្តី។



សិល្បករត្រែសំរឹទ្ធ Yuki Urushihara ខែឧសភា ឆ្នាំ២០២១។

 

សិល្បករត្រែសំរឹទ្ធ Yuki Urushihara តែងពិភាក្សាផ្តល់យោបល់ អំពីត្រែសំរឹទ្ធ ចំពោះអ្នកស្នេហាតន្រ្តី ដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសវៀតណាម។

 

សិល្បករត្រែសំរឹទ្ធ Yuki Urushihara រួមនឹងសហការី នៅម៉ោងប្រគំតន្រ្តី។
 

សមាជិកក្រុម Hanoi Brass Week  និង បង Yuki Urushihara សំណេះសំណាលមុនពេលសម្តែង។

 

បង Yuki Urushihara ចាំជានិច្ចនូវអារម្មណ៍ ពេលដែលទៅដល់ប្រទេសវៀតណាមដើម្បីធ្វើការ។ ភាគច្រើនប្រជាជនវៀតណាម មិនស្គាល់ត្រែសំរឹទ្ធ នៅតែច្រឡំនឹងត្រែ Saxophone ។ ត្រែសំរឹទ្ធធ្លាប់ជាប្រភេទឧបករណ៍តន្រ្តី បានប្រើប្រាស់ក្នុងពិធីយោធា និងពិធីសាសនា ដូច្នេះការផ្តល់ចំណេះដឹងដល់ប្រជាជននៅតាមទីក្រុងធំ លេងប្រភេទឧបករណ៍ក៏មានការពិបាកម្យ៉ាងដែរ។ នៅឆ្នាំ២០១៨ បង Yuki Urushihara ទៅរស់នៅនិងធ្វើការរដ្ឋធានីហាណូយ។ បងមានបំណងបង្កើតសហគមន៍លេងត្រែសំរឹទ្ធ តាមនោះរីកសាយប្រភេទឧបករណ៍តន្រ្តីនេះ ទៅកាន់មហាជននៅតាមទីក្រុងធំ។ បងចែករំលែកបច្ចេកទេសលេងត្រែសំរឹទ្ធ បងជាអ្នកបង្រៀនផ្ទាល់ សម្រាប់អ្នកស្រឡាញ់រាប់អានប្រភេទឧបករណ៍តន្រ្តីនេះ។ ហេតុនេះ បងសម្រេចចិត្តបង្កើតក្រុមតន្រ្តីត្រែសំរឹទ្ធ បង្កើតទីលានលេងកម្សាន្តថ្មីមួយ។ ក្រុមមានសារថា៖ ស្តាប់នៅអ្វីដែលមិនទាន់បានស្តាប់ ជាងនេះទៀតរួមជាមួយនឹងសំនៀងត្រែសំរឹទ្ធ ស៊ីជម្រៅលើផ្នត់គំនិតតន្រ្តីវៀតណាម ដោយស្នាដៃថ្មី ផ្តល់អារម្មណ៍ថ្មីជាភាសាតន្រ្តី រំញោចអារម្មណ៍មហាជន។

Hanoi Brass Week សហការនឹង បង Yuki Urushihara បានរៀបចំបើកថ្នាក់ បង្រៀនដោយឥតគិតថ្លៃ ជូនប្រជាជនវៀតណាម និងជនបរទេស ដែលកំពុងរស់នៅនិងធ្វើការ នៅប្រទេសវៀតណាម។ នោះជាទីកន្លែងសម្រាប់នរណាចូលចិត្តស្នេហាត្រែសំរឹទ្ធ បំផុសគំនិតចង់សិក្សា ស្វែងយល់ អំពីបច្ចេកទេសលេងត្រែថ្មីបំផុត។ គ្រូបង្រៀននៅតាមថ្នាក់រៀននីមួយៗ សុទ្ធតែជាសិល្បករល្បីឈ្មោះ ជាសមាជិកក្រុមតន្រ្តីល្បីដូចជា៖ Berlin State Opera, the Deutsche Oper, Lübeck Philharmonic Orchestra, Deutschlandradio Kultur, Chicago Symphony Orchestra ។ល។ និងជាគ្រូបង្រៀនពោរពេញទៅដោយបទពិសោធ នៅសកលវិទ្យាល័យតន្រ្តី Rostock អាល្លឺម៉ង។ រៀងរាល់ថ្ងៃ នឹងមានពិធីប្រគំតន្រ្តីខ្លីដែលមិនព្រាងទុកជាមុន សម្រាប់អ្នករៀនមានឱកាសបណ្តែតអារម្មណ៍ ក្នុងតួនាទីជាសិល្បករម្នាក់ពិតប្រាកដ សម្តែងនៅលើឆាក។



បង Yuki Urushihara កំពុងសម្តែងតន្រ្តី  “វៀតណាមភូមិកំណើតខ្ញុំ” របស់សិល្បករ ដូញឹន (Do Nhuan)។

 

បង Yuki Urushihara និងក្រុមតន្រ្តីត្រែសំរឹទ្ធសម្តែងនៅកម្មវិធី ដែលបានរៀបចំនៅលំហខាងក្រៅ។

 

ឈុតសម្តែងរបស់បង Yuki Urushihara ក្នុងកម្មវិធីប្រគំតន្រ្តី “តន្រ្តីសតវត្សរ៍ទី២០”។

 

សមាជិកនៅក្រុមតន្រ្តីត្រែសំរឹទ្ធ សម្តែងរួមគ្នានូវទំនុកបទភ្លេងមួយ ក្នុងកម្មវិធីប្រគំតន្រ្តី “តន្រ្តីសតវត្សរ៍ទី២០”។ 

 

បង Yuki Urushihara បញ្ជាក្រុមតន្រ្តីត្រែសំរឹទ្ធ ប្រគំទំនុកបទ “វៀតណាមភូមិកំណើតខ្ញុំ” របស់សិល្បករ ដូញឹន (Do Nhuan) ក្នុងកម្មវិធីប្រគំតន្រ្តី “តន្រ្តីសតវត្សរ៍ទី២០”។ 

 

បង Yuki Urushihara រួសរាយរួមប្រាស្រ័យនឹងទស្សនិកជន ក្នុងកម្មវិធីដើម្បីជួយអ្នកទាំងអស់គ្នា យល់ច្បាស់ជាងអំពីតន្រ្តីត្រែសំរឹទ្ធ។

 

គោលបំណងធំរបស់ Yuki Urushihara គឺផ្តល់ចំណេះដឹងត្រែសំរឹទ្ធជូនប្រជាជនវៀតណាម ដើម្បីមនុស្សគ្រប់គ្នារកឃើញនូវភាពសប្បាយរីករាយ ដ៏មានអត្ថន័យ ចេញពីឧបករណ៍តន្រ្តីនេះ ទន្ទឹមនោះបងចង់ឱ្យទឹកចិត្តស្នេហាតន្រ្តីកើនឡើងទ្វេដង ចំពោះជនបរទេសដែលកំពុងរស់នៅនិងធ្វើការ នៅប្រទេសវៀតណាម។ បងបាននិងកំពុងរួមជាមួយសិល្បករវៀតណាម ស្វែងយល់និងតែងទំនុកបទភ្លេងប្រពៃណីវៀតណាម ដែលប្រគំដោយឧបករណ៍តន្រ្តីត្រែសំរឹទ្ធ ជាមួយនឹងត្រែសំរឹទ្ធពន្លឺទំនុកបទភ្លេងស្នេហាជីវភាពរស់នៅ សម្រស់ស្អាត “ដើម្បីក្រុងហាណូយមួយគួររស់នៅ” និងសម្រស់ទឹកដីវៀតណាមជាទីស្រឡាញ់៕

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង​



top