ទោះបីទើបចាប់ផ្តើមសកម្មភាពជាង៤ខែ ទីផ្សាររថយន្តបែបថ្មី នៅអាសយដ្ឋានលេខ២៩ វិថីង្វៀនឌិញជេវ (Nguyen Dinh Chieu) ខណ្ឌ១ ទីក្រុងហូជីមិញ ទាក់ទាញអតិថិជនជាច្រើន មកទស្សនានិងទិញដូរ។ ជាមធ្យមរៀងរាល់ថ្ងៃ Sago Auto អនុវត្តជោគជ័យកិច្ចព្រមព្រៀង ពី៥ដល់៨លើកលក់ដូររថយន្ត និងជាទីផ្សាររថយន្តតែមួយគត់នៅវៀតណាម ជួញដូរតាមបែបរូបភាព “ទីផ្សារបើកចំហរ”។
ទីផ្សាររថយន្តមានឈ្មោះជា Sago Auto ធំទូលាយ៥.០០០ម៉ែត្រការេ មានយានដ្ឋានទំនើប អាចចត់រថយន្តបាន១០០គ្រឿង ទើបបើកសម្ពោធឆ្លងនៅពាក់កណ្តាល ខែកក្កដាឆ្នាំ២០១៦។ ម្ចាស់ទីផ្សារ Sago Auto លោកផាមវ៉ាន់ធៀក (Pham Van Thiet) ជាអតីតនាយកធនាគារម្នាក់។ ក្រោយពីទៅបំពេញការងារនៅប្រទេសអាមរិកជាច្រើនលើក លោកបានស្វែងរកទីផ្សារលក់រថយន្តចាស់នៅអាមេរិក ហើយឃើញនូវលក្ខណៈពិសេសរបស់ទីផ្សារនេះ គឺតែងបើកចំហព័ត៌មានជាក់ច្បាប់ អំពីរថយន្តចាប់ពីលេខចម្ងាយបើកបរ ចូល garage ប៉ុន្មានលើក...។ល។ សុទ្ធតែបានបើកចំហឲ្យអតិថិជនបានដឹង។ ចាប់ពីនោះ លោកឡើងផែនការកសាងទីផ្សារមួយដូចនេះ នៅវៀតណាម ហើយជ្រើសទីក្រុងហូជីមិញធ្វើជាទីកន្លែងចាប់ផ្តើម។
Sago Auto ប្រសូត្រចេញឆ្លើយតបបានតម្រូវការអំណោយផលជាច្រើន សម្រាប់ទាំងអ្នកទិញនិងអ្នកលក់។ បើមិត្តជាអ្នកលក់ អតិថិជនលក់នឹងធ្វើលិខិតមួយច្បាប់ បញ្ជាក់ពីស្ថានភាពរថយន្ត ហើយធ្វើសំណុំបែបបទបង់ប្រាក់ជួលកន្លែងចត់។ កម្រិតតម្លៃងសព្វថ្ងៃនេះ បាន Sago Auto កំណត់ គឺ១០០ពាន់ដុង ក្នុងមួយថ្ងៃ។ បើប្រើប្រាស់បន្ថែមសេវាកម្មដូច ទែទាំ លាងជម្រះរថយន្ត...។ល។ នឹងមានក្រុមសេវាកម្ម ដោយមានកម្រិតតម្លៃផ្សេងពីគ្នា។