កម្មវិធី Mottainai “ផ្តល់ក្តីស្រឡាញ់ - ទទួលសុភមង្គល” នៃកាសែតនារីវៀតណាម បានរចនាផ្អែកទៅលើសកម្មភាពទិញលក់ បម្លាស់ប្តូររបស់ចាស់ មានអត្ថន័យខ្លឹមសារប្រិតសំចៃ ជៀសវៀងខ្ជះខ្ជាយរបស់ជប៉ុន (“Mottainai” ជាពាក្យឧទានសព្ទមានន័យ “ខ្ជះខ្ជាយពេក!” )។ ប៉ុន្តែ មិនត្រឹមតែបញ្ឈប់ត្រង់អត្ថន័យប្រិតសំចៃ ជៀសវៀតការខ្ជះខ្ជាយ ប្រើប្រាស់សាឡើងវិញ និងការពារបរិស្ថាន កម្មវិធី Mottainai នៅទាំងលើកកម្ពស់ក្លាយជាសកម្មភាពសហគមន៍មួយមានអត្ថន័យនិងមនុស្សសាស្រ្ត រៃអង្គាសប្រាក់ចូលមូលនិធីឧបត្ថម្ភកុមារទន់ខ្សោយ ពិសេសកុមារកំព្រា ពិការដោយគ្រោះថ្នាក់ចរាចរណ៍។
ទិវាបុណ្យ Mottainai ២០១៨ ទើបប្រព្រឹត្តទៅនៅសួនផ្កាលីថៃតូ (Ly Thai To) និងវិថីថ្មើរជើងជុំវិញបឹង ហ្វាងគីម (Hoan Kiem) (ហាណូយ) ជាមួយនឹងសកម្មភាពរៃអង្គាសមូលនិធីសម្បូរធម៌ ចម្បងពីរគឺ ការប្រឡង Mottainai Run ជុំវិញបឹង ហ្វាងគីម (Hoan Kiem) និងផ្សារណាត់លក់របស់ឆ្លងកាត់ការប្រើប្រាស់។
![]() ពីឆ្វេងទៅ៖ សមាជិកមជ្ឈិមបក្ស ប្រធានសហគមនារីវៀតណាម ង្វៀនធីធូហា (Nguyen Thi Thu Ha) លោក Kunio Umeda - ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុននៅវៀតណាម រួមជាមួយលោកជំទាវនិងគណៈប្រតិភូ នៅវិថីរត់ប្រណាំង Mottainai Run ។ រង្វាន់រត់ Happy Run ទាក់ទាញមនុស្សកុះករ អញ្ជើញមកចូលរួម ក្នុងនោះមាននារីនិងកុមារច្រើននាក់។ កុមារជាច្រើនចូលរួម ”ការប្រណាំង” ដើម្បីលើកទឹកចិត្តឪពុកម្តាយ។ គោលបំណងអាណាព្យាបាលសិស្ស ពេលឲ្យកូនចូលរួមរង្វាន់ប្រណាំង គឺយល់បន្ថែមអំពីអត្ថន័យមនុស្សធម៌ នៃកម្មវិធី - រត់ដើម្បីកុមាររងឥទ្ធិពលដោយគ្រោះថ្នាក់ចរាចរណ៍។ នេះជាឆ្នាំដំបូង កម្មវិធី Mottainai រៀបចំរង្វាន់រត់ ទាក់ទាញមនុស្សចូលរួមរាប់ពាន់នាក់។ កុមារជាច្រើន ចូលរួមរត់ជុំវិញបឹងហ្គឺម (Guom)។ ![]() រង្វាន់រត់ Happy Run ទាក់ទាញទេសចរបរទេស និងអ្នកធ្វើការនៅក្រុងហាណូយ អញ្ជើញចូលរួមកុះករ។ ![]() លោក Hiroyuki Tsurusaki (អាវស) តំណាងក្រុមហ៊ុន Idemitsu Kosan (អាវស) ចូលរួមរត់រៃអង្គាសប្រាក់ចូលមូលនិធី “ផ្តល់ក្តីស្រឡាញ់ - ទទួលសុភមង្គល” បង Austin Vidal-Cocker ជាភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ អញ្ជើញមកហាណូយទេសចរណ៍ ខណៈរត់ហាត់ ប្រាណពេលព្រឹកនៅជុំវិញបឹងហ្គឹម (Guom) ចៃដន្យឃើញកម្មវិធី Mottainai Run ក៏ចុះឈ្មោះចូលរួម។ បង Austin Vidal-Cocker ជាអ្នកមកដល់គោលដៅមុនដំបូង នៃការប្រឡងរត់បីជុំ ជុំវិញបឹងហ្គឺម (Guom)។ |
ការប្រឡង Mottainai Run ទទួលបានការគាំទ្រពេញទំហឹងពីសហគមន៍ ជាមួយនឹងកីឡាករអញ្ជើញមកចូលរួមជាង១.៤០០នាក់ ក្នុងចំណោមនោះមានមិត្តភក្តិអន្តរជាតិ។
“Mottainai ក្រោយប្រាំមួយឆ្នាំប្រព្រឹត្តទៅយ៉ាងជោគជ័យ បានអះអាងថានេះជាមូលដ្ឋានសម្រាប់ឯកអគ្គរដ្ឋទូតជប៉ុននៅវៀតណាម នាំយកកម្មវិធីក្លាយជាសកម្មភាពមួយក្នុងចំណោមសកម្មភាពស្នូល នៃព្រឹត្តិការណ៍អបអរសាទរលើកទី៤៥ឆ្នាំ បង្កើតទំនាក់ទំនងការទូតវៀតណាម - ជប៉ុននាឆ្នាំ២០១៨”។ ឯកឧត្តម Kunio Umeda - ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុននៅវៀតណាម។ |
បង Austin Vidal - Cocker (អាយុ២៨ឆ្នាំ សញ្ជាត់អង់គ្លេស) ដើរកម្សាន្តជុំវិញបឹងហ្គឺម (Guom) ចៃដន្យជួបកម្មវិធី Mottainai ។ “ថ្ងៃនោះ ខ្ញុំរត់ជុំវិញបឹង មិនយកប្រាក់តាមខ្លួន តែខ្ញុំចង់ចូលរួមកម្មវិធីនេះណាស់។ ឃើញភាពពុះកញ្រ្ជោលរបស់ខ្ញុំ មិត្តបរទេសម្នាក់មិនដែលស្គាល់គ្នា បានជួយបង់ប្រាក់ឲ្យខ្ញុំចូលរួមការប្រឡងនេះ” ។ ហើយបង Austin Vidal - Cocker ក៏ជាកីឡករដណ្តើមបានរង្វាន់លេខមួយនៃរង្វាង់ប្រឡង Challenge Run (រត់បីជុំបឹងហ្គឺម - Guom) នៃកម្មវិធីនេះ។
រីឯលោក Hiroyuki Tsurusaki (សញ្ជាតិជប៉ុន) តំណាងក្រុមហ៊ុន Idemitsu Kosan ក៏អញ្ជើញមកចូលរួមរត់វគ្គ Happy Run ដើម្បីរៃអង្គាសប្រាក់ចូលមូលនិធីសប្បុរសធម៌ ជួយកុមារជួបអកុសល។
នេះជាឆ្នាំទី៣បន្តបន្ទាប់ លោក Kazuma Takahashi ជាសិប្បករបត់ក្រដាសល្បីឈ្មោះនៅប្រទេសជប៉ុន ប្រធានសមាគមសិល្បៈវិចខ្ចប់ជប៉ុន ឆ្លងមកវៀតណាមចូលរួមទិវា Mottainai ។ ក្នុងថ្ងៃបុណ្យ លោក Kazuma Takahashi បាន ណែនាំប្អូនៗ និងមហាជនរបៀបបង្កើតរូបភាពពីការវិចខ្ចប់ប្រអបផលិតផល ដែលឆ្លងការប្រើប្រាស់ ទៅជារូបសត្វ នាវា តួអង្គ។ល។ រស់រវើក ស្អាតជក់ចិត្ត។ លោកយកចិត្តទុកដាក់ពិសេសដល់ទិវាបុណ្យនេះ ដោយសារ Mottainai ក៏មានរួមសារដំណឹងមួយ ដូចជាមុខវិជ្ជាសិល្បៈបត់ក្រដាស ដែលលោកកំពុងប្រដេញតាម នោះគឺ៖ កាត់បន្ថយ ប្រើប្រាស់សាឡើងវិញ ច្នៃសាឡើងវិញ និងជួសជុល។
មិត្តភក្តិអន្តរជាតិជាច្រើន ប៉ុន្មានខែនេះបានស្វែងរកកម្មវិធី Mottainai២០១៨ ជំនួយគ្រឿងប្រើប្រាស់ដាក់លក់នៅផ្សារណាត់ ក៏ដូចជារៃអង្គាសទឹកប្រាក់ សម្រាប់ជូនមូលនិធីសប្បុរសធម៌។ អ្នកនាង Sasaki Tomomi (សញ្ជាតិជប៉ុន) អ្នកកែសម្រួលនៅទស្សវដ្តី Heritage Japanese ក្រុមហ៊ុន More Production វៀតណាម បានជំនួយអាវខោមួយថងធំ។ នារីជនជាតិជប៉ុនពីរនាក់ Wantanabe Mayumi និង Kaori Shigeyoshi កំពុងធ្វើការនៅអង្គការ Japan Women’s Association ក៏បាននាំយកប្រដាប់លេង ស្បែកជើងនៅថ្មី ជាមួយប្រដាប់ប្រដារឆ្លងការប្រើប្រាស់ ដើម្បីជំនួយកម្មវិធី។
ក្បាច់របាំប្រជាប្រិយជប៉ុន បានសិស្សានុសិស្សវៀតណាម សម្តែងបង្ហាញនៅនាទិវាបុណ្យ។ អ្នកបង្ហាញម៉ូដ បវរកញ្ញាខាងថតរូបវៀតណាម សម្តែង Kimono Yukata និងអាវផាយ នាទិវាបុណ្យ Mottainai ២០១៨។ ![]() អ្នកនាង Wantanabe Mayumi និង Kaori Shigeyoshi (សញ្ជាតិជប៉ុន) ធ្វើការនៅអង្គការ Women's Association ជូនប្រដាប់លេង ស្បែកជើង និងគ្រឿងប្រើប្រាស់ សម្រាប់ជំនួយដល់ Mottainai ២០១៨។ ចាហួយផ្កាដ៏ធំ របស់សិប្បការិនី កេវវឹន (Kieu Van) និងហ្វៀនដាវ (Huyen Dao) - ពីរនាក់ក្នុងចំណោម សិប្បករទាំងអស់ ដែលធ្វើនំចាហួយ 3D ដំបូងនៅហាណូយ។ សិប្បការិនីទាំងពីរនាក់ ជូននំដល់កម្មវិធី ដោយបំណងរួមកម្លាំងតូចមួយ ឧបត្ថម្ភកុមាររងគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីបញ្ចប់ការប្រឡងរត់ កីឡាករកុមារចូលចិត្តលេងល្បែងចលនានេះណាស់។ សិប្បករបត់ក្រដាសល្បីឈ្មោះលោក Kazuma Takahashi ប្រធានសមាគមសិល្បៈវិចខ្ចប់ជប៉ុន មានវត្តមាននៅលើឆាកនាទិវាបុណ្យ Mottainai ២០១៨ ឧទ្ទេសនាមមុខវជ្ជាសិល្បៈបត់ក្រដាស ក៏ដូចជាអត្ថន័យនៃមុខវិជ្ជានេះ។ |
មិនត្រឹមរួមចំណែកខាងប្រដាប់ប្រដារ ទឹកប្រាក់ និងរាប់ពាន់តង់ទំនិញ នៃអង្គភាពជប៉ុន ក៏មានវត្តមាននៅផ្សារណាត់ Mottainai ២០១៨ ដើម្បីរៃអង្គាសប្រាក់ចូលមូលនិធីសប្បុរសធម៌។
Mottainai ២០១៨ ជារដូវ Mottainai លើកទី៦ បានរៀបចំក្រោមការឧបត្ថម្ភនៃសមាគមនារីវៀតណាម និងស្ថានទូតជប៉ុន។ ឆ្លងកាត់ប្រាំមួយរដូវ កម្មវិធីបានក្លាយជាសហគមន៍មានសកម្មភាព គាំទ្រជំនួយប្រដាប់ប្រដារឆ្លងកាត់ការប្រើប្រាស់ធំបំផុតទូទាំងប្រទេស ដោយមានអ្នកចូលរួមជាង២០០ពាន់នាក់។ ប្អូនៗមានស្ថានភាពលំបាកជាង៣ពាន់នាក់ ទទួលផលប្រយោជន៍ពីកម្មវិធីនេះ៕
ក្រសួងសារព័ត៌មានជាមួយនឹងសមាគមនារីវៀតណាមបានជូនអំណោយរង្វាន់នារីច្នៃប្រឌិតឆ្នាំ២០១៧ ដោយសារមានការរួមចំណែកជូនសហគមន៍នៃកម្មវិធី Mottainai។ |
អនុវត្ត៖ កុងដាត