វប្បធម៌ Keep Hanoi Clean - សកម្មភាពដើម្បីក្រុងហាណូយស្រស់ស្អាត 22/02/2017 រក្សាក្រុងហាណូយ បៃតង ស្រស់ស្អាត ជាគោលដៅធំ បាននិងកំពុងបានសហគមន៍ រួមដៃជាមួយអាជ្ញាធរទីក្រុង អនុវត្តដោយមានការងារជាក់ស្តែង។ “Keep Hanoi Clean” ជាក្រុមមួយក្នុងចំណោមក្រុមស្មគ្រចិត្ត ដែលចូលរួមយ៉ាងសកម្មបំផុត ក្នុងការងាររៀបចំបោលសម្អាតកាក់សំណល់ប្រើប្រាស់ រួមចំណែកធ្វើឲ្យក្រុងហាណូយបៃតង ស្រស់ស្អាតជាង។ យើងខ្ញុំមានវត្តមាននៅតំបន់តូង៉ុកវឹន (To Ngoc Van) តីហូ (Tay Ho) នៅពេលព្រឹកចុងសប្តាហ៍មួយ។ ចាប់ពីម៉ោង៨ព្រឹក សមាជិកនៃក្រុម Keep Hanoi Clean បានចាប់ផ្តើមសកម្មភាពរៀបចំបោលសម្អាត យ៉ាងស្វាហាប់ ដើម្បីនៅពេលរសៀលអាចដាំផ្កាបាន បង្កើតទេសភាពសម្រាប់តំបន់នេះ។ ចូលរួមសកម្មភាពនូវពេលនេះ ជាមួយសមាជិកនៃក្រុម “Keep Hanoi Clean” (រក្សាក្រុងហាណូយស្រស់ស្អាត) មានទាំងប្អូនៗសិស្សសាលាអនុវិទ្យាល័យហុងហា (Hong Ha) ក្រុងហាណូយ។ ពួកគេបែងចែកជាក្រុមតូចៗ ដើម្បីរើសសំរាមនៅតំបន់ផ្សេងៗគ្នា។ តំបន់ផ្លូវច្រកចូលនៅតាមដងវិថីតូង៉ុកវឹន (To Ngoc Van) ស្រាប់តែមានភាពកុះករឡើង។ កំលោះ ក្រមុំនៃក្រុម “Keep Hanoi Clean” និងប្អូនៗសិស្សសាលាអនុវទ្យាល័យរួមគ្នាសែងការុងសំរាមដ៏ធំ បញ្ជូនទៅតំបន់ប្រមូលផ្តុំ ហើយនាំឡើងឡានរបស់ក្រុមហ៊ុនអនាម័យបរិស្ថានហាណូយដឹកជញ្ជូនទៅ។ មនុស្សគ្រប់គ្នាស្វាហាប់និងលេចធ្លោបំផុត នៅក្នុងក្រុមគឺ បង James Joseph Kendall (ជនជាតិអាមេរិក) ជាអ្នកបង្កើតក្រុម “Keep Hanoi Clean”។ ម៉ោងសម្រាកបង James Joseph Kendall សំណេះសំណាលជាមួយយើងខ្ញុំ អំពីសកម្មភាពរបស់ក្រុម “Keep Hanoi Clean”។ “ខ្ញុំរស់នៅក្រុងហាណូយ បានបីឆ្នាំមកហើយ។ ចំពោះខ្ញុំ វៀតណាមជាទឹកដីមួយដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុត ប្រសិនបើរក្សាបានទេសភាពបៃតង ស្រស់ស្អាត។ ហេតុនេះហើយ ខ្ញុំនិងមិត្តភក្តិជនជាតិជប៉ុនរបស់ខ្ញុំ បានចាប់ផ្តើមអនុវត្តការងាររៀបចំបោលសម្អាតដំបូងបង្អស់ នៅតំបន់សង្កាត់អៀនហ្វ័រ (Yen Hoa) កឹវយ៉ី (Cau Giay) ហាណូយ” - James Joseph Kendall មានប្រសាសន៍។ បង James Joseph Kendall ជាអ្នកបង្កើតក្រុម “Keep Hanoi Clean”។ យុវជនយ៉ាងច្រើន គាំទ្រចលនារៀបចំបោលសម្អាតនៅតំបន់ផាមវ៉ាន់ដុង (Pham Van Dong)។ សម្លៀកបំពាក់ការពារសុវត្ថិភាព ស្រោមដៃ បានបំពាក់ផ្តល់ជូនសមាជិករបស់ក្រុម។ បង James Joseph Kendall និងសិស្សសាលាអនុវិទ្យាល័យហុងហា (Hong Ha) រួមគ្នាប្រមូលសំរាមនៅតំបន់តូង៉ុកវឹន (To Ngoc Van) តីហូ (Tay Ho)។ សមាជិករបស់ក្រុម “Keep Hanoi Clean” និងសិស្សសាលាអនុវិទ្យាល័យហុងហា (Hong Ha) បំណែកចែកជាក្រុមតូចៗ ដើម្បីរើសសំរាមនៅតំបន់ផ្សេងគ្នា។ សមាជិករបស់ក្រុម “Keep Hanoi Clean” រៀបចំដីធ្លី ក្រោយពេលសំរាមបាននាំយកទៅ។ បង James Joseph Kendall (អាវពណ៌ខៀវ) សំណេះសំណាលជាមួយសមាជិកនៃគណៈកម្មការគ្រប់គ្រងគម្រោងការ ខណ្ឌ ណាមទឺឡិម (Nam Tư Liem) ក្នុងដំណើរប្រមូលសំរាមកាក់សំណល់ នៅតាមដងវិថីផាមវ៉ាន់ដុង (Pham Van Dong)។ បង James Joseph Kendall សហការជាមួយសមាជិកនៃគណៈ គ្រប់គ្រងគម្រោងការ ខណ្ឌណាមទឺឡិម (Nam Tu Liem) ប្រមូលកាក់សំណល់។ ព្រួតដៃបញ្ចូនការុងកាក់សំណល់ ឡើងលើឡានដើម្បីនាំទៅទីលានចោលសំរាម។ គំនរសំរាមបានបញ្ចូនទៅនិងប្តូរមកវិញ គឺរុក្ខជាតិបៃតង។ រុក្ខជាតិគ្រប់ប្រភេទ បានក្រុមដាំនៅតំបន់ដី ដែលបានប្រមូលបោលសម្អាត។ បង James Joseph Kendall និយាយស្និទ្ធស្នាលជាមួយកម្មករ របស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍បច្ចេកវិទ្យាមិញក្វឹន (Minh Quan) ក្នុងពេលបោលសម្អាតបរិស្ថាន។ ក្រុម Keep Hanoi Clean ពិភាក្សាមុនពេលបោលសម្អាតបរិស្ថាន។ ដំបូង ការងារបោលសម្អាត របស់ James Joseph Kendall និងមិត្តដែលជួបការឧបសគ្គ ដោយសារការយល់ច្រឡំ ពីកម្មាភិបាលគ្រប់គ្រងមួយចំនួន នៅតំបន់សង្កាត់អៀនហ្វ័រ (Yen Hoa)។ ប៉ុន្តែក្រោយមក ពេលបានដឹងនូវទង្វើកុសល របស់បង James Joseph Kendall ទើបអាជ្ញាធរ និងអ្នកស្រុកនៅតំបន់នេះ ជួយបងប្រុសធ្វើការបោលសម្អាតអនាម័យ នៅលើភូមិសាស្រ្ត។ ពេលបោលសម្អាតរបស់ James Joseph Kendall នៅរាល់ឱកាសចុងសប្តាហ៍ សន្សឹមៗបានយុវជនវៀតណាម និងជនបរទេស ដែលរស់នៅក្នុងក្រុងហាណូយដឹងឮដល់។ ពួកគេចាប់ផ្តើមទាក់ទង ជាមួយបងជារៀងរាល់ថ្ងៃ និងស្នើសុំចូលរួមជួយបង ខណៈមានពេល ដែលពួកគេមានពេលទំនេរ។ ផ្តើមពីការងារ ពីមួយថ្ងៃទៅមួយថ្ងៃ មានមនុស្សជាច្រើនចង់ចូលរួមការបោលសម្អាត នាចុងសប្តាហ៍ James Joseph Kendall បានបង្កើតក្រុម “Keep Hanoi Clean” នៅខែឧសភា ឆ្នាំ២០១៦។ ចាប់ពីពេលបង្កើតនិងដំណើរការមកដល់សព្វថ្ងៃ នៅរាល់ចុងសប្តាហ៍ Keep Hanoi Clean អនុវត្តការងាររៀបចំបោលសម្អាតថុងសំរាមជាច្រើន នៅតាមប្រឡាយនិងព្រែកមួយចំនួន លើវិថីក្រុងហាណូយ។ រាល់សកម្មភាពរបស់ Keep Hanoi Clean តែងទទួលបានការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាននៅក្រុងហាណូយ។ ពួកគេមិនត្រឹមតែព្រួតដៃ ចូលរួមការងារបោលសម្អាតតំបន់របស់ខ្លួន នៅទាំងជំនួយបន្ថែមដល់ក្រុម នូវឧបករណ៍សម្រាប់ការងារបោលសម្អាត បានងាយស្រួលជាង។ ជាពិសេសក្រុមហ៊ុនអនាម័យបរិស្ថានក្រុងហាណូយ នៅបញ្ចូនឡានមកជួយដឹកសំរាម ដើម្បីជំនួយសមាជិកនៃក្រុម ក្នុងការងារដឹកនាំយកសំរាមទៅទីកន្លែងផ្សេង។ Keep Hanoi Clean តែងមានសមាជិកស្មគ្រចិត្តជាង២០នាក់ ចូលរួមសកម្មភាពនៅគ្រប់ទីកន្លែងបោលសម្អាតក្នុងក្រុងហាណូយ នាចុងសប្តាហ៍។ ក្រុមក៏មានអ្នកគាំទ្រនៅលើបណ្តាញសង្គម ហ្វែសបុក ដោយមានសមាជិកចូលរួម៧៨៣៨នាក់។ លោកគ្រូង្វៀនអាញត្វឹន (Nguyen Anh Tuan) នាយករងសាលាអនុវិទ្យាល័យហុងហា (Hong Ha) ឲ្យដឹងថា “សាលារៀនមើលលើបណ្តាញសង្គម ហើយដឹងថាសកម្មភាពរបស់ Keep Hanoi Clean ដ៏មានអត្ថន័យ ចំពោះទេសភាពរបស់ក្រុងហាណូយ។ ការងារតភ្ជាប់ដើម្បីឲ្យប្អូនៗទៅចូលរួមសកម្មភាពបោលសម្អាតអនាម័យ រួមជាមួយ Keep Hanoi Clean ក៏ចង់ជួយឲ្យប្អូនៗមានស្មារតីរក្សាអនាម័យបរិស្ថាន របស់ក្រុងហាណូយ។ ខ្ញុំសង្ឃឹមថាសកម្មភាពដ៏មានអត្ថន័យនេះ របស់ Keep Hanoi Clean នឹងបានបើកទូលាយដល់មូលដ្ឋានផ្សេងៗ របស់ក្រុងហាណូយ៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាង

រក្សាក្រុងហាណូយ បៃតង ស្រស់ស្អាត ជាគោលដៅធំ បាននិងកំពុងបានសហគមន៍ រួមដៃជាមួយអាជ្ញាធរទីក្រុង អនុវត្តដោយមានការងារជាក់ស្តែង។ “Keep Hanoi Clean” ជាក្រុមមួយក្នុងចំណោមក្រុមស្មគ្រចិត្ត ដែលចូលរួមយ៉ាងសកម្មបំផុត ក្នុងការងាររៀបចំបោលសម្អាតកាក់សំណល់ប្រើប្រាស់ រួមចំណែកធ្វើឲ្យក្រុងហាណូយបៃតង ស្រស់ស្អាតជាង។ យើងខ្ញុំមានវត្តមាននៅតំបន់តូង៉ុកវឹន (To Ngoc Van) តីហូ (Tay Ho) នៅពេលព្រឹកចុងសប្តាហ៍មួយ។ ចាប់ពីម៉ោង៨ព្រឹក សមាជិកនៃក្រុម Keep Hanoi Clean បានចាប់ផ្តើមសកម្មភាពរៀបចំបោលសម្អាត យ៉ាងស្វាហាប់ ដើម្បីនៅពេលរសៀលអាចដាំផ្កាបាន បង្កើតទេសភាពសម្រាប់តំបន់នេះ។ ចូលរួមសកម្មភាពនូវពេលនេះ ជាមួយសមាជិកនៃក្រុម “Keep Hanoi Clean” (រក្សាក្រុងហាណូយស្រស់ស្អាត) មានទាំងប្អូនៗសិស្សសាលាអនុវិទ្យាល័យហុងហា (Hong Ha) ក្រុងហាណូយ។ ពួកគេបែងចែកជាក្រុមតូចៗ ដើម្បីរើសសំរាមនៅតំបន់ផ្សេងៗគ្នា។ តំបន់ផ្លូវច្រកចូលនៅតាមដងវិថីតូង៉ុកវឹន (To Ngoc Van) ស្រាប់តែមានភាពកុះករឡើង។ កំលោះ ក្រមុំនៃក្រុម “Keep Hanoi Clean” និងប្អូនៗសិស្សសាលាអនុវទ្យាល័យរួមគ្នាសែងការុងសំរាមដ៏ធំ បញ្ជូនទៅតំបន់ប្រមូលផ្តុំ ហើយនាំឡើងឡានរបស់ក្រុមហ៊ុនអនាម័យបរិស្ថានហាណូយដឹកជញ្ជូនទៅ។ មនុស្សគ្រប់គ្នាស្វាហាប់និងលេចធ្លោបំផុត នៅក្នុងក្រុមគឺ បង James Joseph Kendall (ជនជាតិអាមេរិក) ជាអ្នកបង្កើតក្រុម “Keep Hanoi Clean”។ ម៉ោងសម្រាកបង James Joseph Kendall សំណេះសំណាលជាមួយយើងខ្ញុំ អំពីសកម្មភាពរបស់ក្រុម “Keep Hanoi Clean”។ “ខ្ញុំរស់នៅក្រុងហាណូយ បានបីឆ្នាំមកហើយ។ ចំពោះខ្ញុំ វៀតណាមជាទឹកដីមួយដ៏ស្រស់ស្អាតនិងអស្ចារ្យបំផុត ប្រសិនបើរក្សាបានទេសភាពបៃតង ស្រស់ស្អាត។ ហេតុនេះហើយ ខ្ញុំនិងមិត្តភក្តិជនជាតិជប៉ុនរបស់ខ្ញុំ បានចាប់ផ្តើមអនុវត្តការងាររៀបចំបោលសម្អាតដំបូងបង្អស់ នៅតំបន់សង្កាត់អៀនហ្វ័រ (Yen Hoa) កឹវយ៉ី (Cau Giay) ហាណូយ” - James Joseph Kendall មានប្រសាសន៍។ បង James Joseph Kendall ជាអ្នកបង្កើតក្រុម “Keep Hanoi Clean”។ យុវជនយ៉ាងច្រើន គាំទ្រចលនារៀបចំបោលសម្អាតនៅតំបន់ផាមវ៉ាន់ដុង (Pham Van Dong)។ សម្លៀកបំពាក់ការពារសុវត្ថិភាព ស្រោមដៃ បានបំពាក់ផ្តល់ជូនសមាជិករបស់ក្រុម។ បង James Joseph Kendall និងសិស្សសាលាអនុវិទ្យាល័យហុងហា (Hong Ha) រួមគ្នាប្រមូលសំរាមនៅតំបន់តូង៉ុកវឹន (To Ngoc Van) តីហូ (Tay Ho)។ សមាជិករបស់ក្រុម “Keep Hanoi Clean” និងសិស្សសាលាអនុវិទ្យាល័យហុងហា (Hong Ha) បំណែកចែកជាក្រុមតូចៗ ដើម្បីរើសសំរាមនៅតំបន់ផ្សេងគ្នា។ សមាជិករបស់ក្រុម “Keep Hanoi Clean” រៀបចំដីធ្លី ក្រោយពេលសំរាមបាននាំយកទៅ។ បង James Joseph Kendall (អាវពណ៌ខៀវ) សំណេះសំណាលជាមួយសមាជិកនៃគណៈកម្មការគ្រប់គ្រងគម្រោងការ ខណ្ឌ ណាមទឺឡិម (Nam Tư Liem) ក្នុងដំណើរប្រមូលសំរាមកាក់សំណល់ នៅតាមដងវិថីផាមវ៉ាន់ដុង (Pham Van Dong)។ បង James Joseph Kendall សហការជាមួយសមាជិកនៃគណៈ គ្រប់គ្រងគម្រោងការ ខណ្ឌណាមទឺឡិម (Nam Tu Liem) ប្រមូលកាក់សំណល់។ ព្រួតដៃបញ្ចូនការុងកាក់សំណល់ ឡើងលើឡានដើម្បីនាំទៅទីលានចោលសំរាម។ គំនរសំរាមបានបញ្ចូនទៅនិងប្តូរមកវិញ គឺរុក្ខជាតិបៃតង។ រុក្ខជាតិគ្រប់ប្រភេទ បានក្រុមដាំនៅតំបន់ដី ដែលបានប្រមូលបោលសម្អាត។ បង James Joseph Kendall និយាយស្និទ្ធស្នាលជាមួយកម្មករ របស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគ និងអភិវឌ្ឍន៍បច្ចេកវិទ្យាមិញក្វឹន (Minh Quan) ក្នុងពេលបោលសម្អាតបរិស្ថាន។ ក្រុម Keep Hanoi Clean ពិភាក្សាមុនពេលបោលសម្អាតបរិស្ថាន។ ដំបូង ការងារបោលសម្អាត របស់ James Joseph Kendall និងមិត្តដែលជួបការឧបសគ្គ ដោយសារការយល់ច្រឡំ ពីកម្មាភិបាលគ្រប់គ្រងមួយចំនួន នៅតំបន់សង្កាត់អៀនហ្វ័រ (Yen Hoa)។ ប៉ុន្តែក្រោយមក ពេលបានដឹងនូវទង្វើកុសល របស់បង James Joseph Kendall ទើបអាជ្ញាធរ និងអ្នកស្រុកនៅតំបន់នេះ ជួយបងប្រុសធ្វើការបោលសម្អាតអនាម័យ នៅលើភូមិសាស្រ្ត។ ពេលបោលសម្អាតរបស់ James Joseph Kendall នៅរាល់ឱកាសចុងសប្តាហ៍ សន្សឹមៗបានយុវជនវៀតណាម និងជនបរទេស ដែលរស់នៅក្នុងក្រុងហាណូយដឹងឮដល់។ ពួកគេចាប់ផ្តើមទាក់ទង ជាមួយបងជារៀងរាល់ថ្ងៃ និងស្នើសុំចូលរួមជួយបង ខណៈមានពេល ដែលពួកគេមានពេលទំនេរ។ ផ្តើមពីការងារ ពីមួយថ្ងៃទៅមួយថ្ងៃ មានមនុស្សជាច្រើនចង់ចូលរួមការបោលសម្អាត នាចុងសប្តាហ៍ James Joseph Kendall បានបង្កើតក្រុម “Keep Hanoi Clean” នៅខែឧសភា ឆ្នាំ២០១៦។ ចាប់ពីពេលបង្កើតនិងដំណើរការមកដល់សព្វថ្ងៃ នៅរាល់ចុងសប្តាហ៍ Keep Hanoi Clean អនុវត្តការងាររៀបចំបោលសម្អាតថុងសំរាមជាច្រើន នៅតាមប្រឡាយនិងព្រែកមួយចំនួន លើវិថីក្រុងហាណូយ។ រាល់សកម្មភាពរបស់ Keep Hanoi Clean តែងទទួលបានការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាននៅក្រុងហាណូយ។ ពួកគេមិនត្រឹមតែព្រួតដៃ ចូលរួមការងារបោលសម្អាតតំបន់របស់ខ្លួន នៅទាំងជំនួយបន្ថែមដល់ក្រុម នូវឧបករណ៍សម្រាប់ការងារបោលសម្អាត បានងាយស្រួលជាង។ ជាពិសេសក្រុមហ៊ុនអនាម័យបរិស្ថានក្រុងហាណូយ នៅបញ្ចូនឡានមកជួយដឹកសំរាម ដើម្បីជំនួយសមាជិកនៃក្រុម ក្នុងការងារដឹកនាំយកសំរាមទៅទីកន្លែងផ្សេង។ Keep Hanoi Clean តែងមានសមាជិកស្មគ្រចិត្តជាង២០នាក់ ចូលរួមសកម្មភាពនៅគ្រប់ទីកន្លែងបោលសម្អាតក្នុងក្រុងហាណូយ នាចុងសប្តាហ៍។ ក្រុមក៏មានអ្នកគាំទ្រនៅលើបណ្តាញសង្គម ហ្វែសបុក ដោយមានសមាជិកចូលរួម៧៨៣៨នាក់។ លោកគ្រូង្វៀនអាញត្វឹន (Nguyen Anh Tuan) នាយករងសាលាអនុវិទ្យាល័យហុងហា (Hong Ha) ឲ្យដឹងថា “សាលារៀនមើលលើបណ្តាញសង្គម ហើយដឹងថាសកម្មភាពរបស់ Keep Hanoi Clean ដ៏មានអត្ថន័យ ចំពោះទេសភាពរបស់ក្រុងហាណូយ។ ការងារតភ្ជាប់ដើម្បីឲ្យប្អូនៗទៅចូលរួមសកម្មភាពបោលសម្អាតអនាម័យ រួមជាមួយ Keep Hanoi Clean ក៏ចង់ជួយឲ្យប្អូនៗមានស្មារតីរក្សាអនាម័យបរិស្ថាន របស់ក្រុងហាណូយ។ ខ្ញុំសង្ឃឹមថាសកម្មភាពដ៏មានអត្ថន័យនេះ របស់ Keep Hanoi Clean នឹងបានបើកទូលាយដល់មូលដ្ឋានផ្សេងៗ របស់ក្រុងហាណូយ៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹនថាញយ៉ាង
អត្ថបទផ្សេងទៀត រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)14/04/2024វប្បធម៌នៅមណ្ឌលបេតិកភណ្ឌពិភពលោកទីក្រុងបុរាណ ហូយអាន (Hoi An) មានវិចិត្រករម្នាក់ បានចំណាយកម្លាំងកាយចិត្ត និងចំណូលចិត្តជាង៤០ឆ្នាំ សម្រាប់សិល្បៈគូររបាំងមុខលើក្រដាសកាតុង។ របាំងមុខរាប់ពាន់គ្រឿងមានលក្ខណៈរចនាបទរបាំងមុខបែបល្ខោនរបស់លោក ដើរតួនាទីដូចជា “រាជទូតវប្បធម៌”អមដំណើរភ្ញៀវទេសចរទៅគ្រប់ទីកន្លែង ដើម ជីវិតរស់នៅលើកោះ សង់ទឺតី (Song Tu Tay)03/04/2024វប្បធម៌បណ្តុះ “ពន្លកបៃតង” ដល់កុមារកម្សោយប្រៀប15/03/2024វប្បធម៌ការប្រកួតឆ័ត្រយោងវៀតណាមបើកទូលាយលើកទី២10/02/2024វប្បធម៌ហូយអាន (Hoi An) - ទីក្រុងច្នៃប្រឌិតរបស់អង្គការ UNESCO 27/12/2023វប្បធម៌វត្តអូជុំនារដូវកាលបុណ្យទាន14/12/2023វប្បធម៌សំឡេងល្ខោនចែវ (Cheo) ភូមិខ្វួក (Khuoc)03/12/2023វប្បធម៌ អត្ថបទផ្សេងទៀត