ធ្លាប់មានវត្តមាននៅលើកម្មិវធីទូរទស្សន៍ល្បីឈ្មោះជាច្រើនដូចជា French Leave, Return of the Chef, I’m a Celebrity, Get Me Out of Here និង កម្មវិធីធំៗពីរបង្កើតដោយប៉ុស្តិ៍ BBC គឺ Great British Menu និង Kitchen Criminals។ ប៉ុន្តែ John Burton-Race បែរជាមានរចនាបទមួយស្និទ្ធស្នាល បើកចំហរ ចំពោះមនុស្សគ្រប់គ្នា។ ម្ហូបអាហារដែលលោកចម្អិនច្នៃចេញ បានយកជំនះលើមនុស្សរាប់ពាន់នាក់នៅលើកសកលលោក ពិសេសពេលលោកទទួលគ្រប់គ្រងសណ្ឋាគារ Landmark London បើកភោជនីយដ្ឋាន និង សណ្ឋាគារ New Angel នៅក្រុង Devon ជាអាសយដ្ឋានអាហារដ្ឋានល្បីឈ្មោះនៅប្រទេសអង់គ្លេស។
ជាអ្នកមានទឹកចិត្តទូលាយ ចំណូលចិត្តស្វែងយល់អំពីទឹកដីថ្មី ពេលធ្វើដំណើរមកកាន់ប្រទេសវៀតណាម ហើយទៅដល់ឈូងសមុទ្រហាឡុង (Ha Long) លោកត្រូវធម្មជាតិស្រស់ស្អាតនៅទីនេះ យកជំនះលើករូបលោក ពិសេសគឺម្ហូបអាហារ។ តាមការអញ្ជើញរបស់សម្ពន្ធក្រុមហ៊ុន Paradise លោកអញ្ជើញមកកាន់ប្រទេសវៀតណាម ធ្វើការអំឡុង៥ឆ្នាំ និង ចាប់ផ្តើមចម្អិនច្នៃជាមុខម្ហូបថ្មី មានការគួបផ្សំរសជាតិទាំងពីររវាងទ្វីបអ៊ឺរ៉ុប និង វៀតណាម បង្កើតជាអាហារទាក់ទាញចិត្តភ្ញៀវទេសចរគ្រប់ចតុទិស។ នេះក៏ជាការងារបានជួយលោកមានចំណូលចិត្តមនោសញ្ជេតនា មកលើម្ហូបអាហារវៀតណាម ព្រមទាំងទៅដល់ភ្ញៀវអន្តរជាតិផងដែរ។
“ចុងភៅតារា” John Burton-Race។ John Burton-Race ចម្អិនម្ហូបត្រី salmon គួបផ្សំនឹងតែ នៅចំពោះមុខអតិថិជន។ ធ្វើមុខម្ហូបត្រូវតែប្រុងប្រយត្ន ដើម្បីនាំមកនូវភាពឈ្ងុយឆ្ងាញ់សម្រាប់អ្នកពិសា ជាវិធីធ្វើរបស់ John។ John Burton-Race នៅក្នុងល្វែងចង្រ្កាននៃភោជនីយដ្ឋាន Home Moc ជាទីកន្លែងសម្តែងចម្អិនអាហារបម្រើអតិថិជន នៅក្រុងហាណូយរបស់លោក។ John Burton-Race ពិភាក្សានឹងចុងភៅ ង្វៀន យ៉ាធៀន (Nguyen Gai Thien) (ឆ្វេង) នៅភោជនីយដ្ឋាន Home Moc ត្រៀមម៉ឺនុយអាហារឱ្យសម្រាប់ព្រឹត្តិការណ៍មួយនៅក្រុងហាណូយ។ អតិថិជនពិសាអាហារ ដែលរៀបចំដោយចុងភៅ John Burton-Race។ |
ពិធីសម្តែងចម្អិនអាហារវៀតណាម ក្នុងភោជនីយដ្ឋាន Home Moc នៅក្រុងហាណូយ និង ភោជនីយដ្ឋាន Home Finest សាយហ្គន នៅលើនាវាកម្សាន្ត Paradise Elegance របស់ John Burton-Race បានជួយអ្នកចូលចិត្តម្ហូបអាហារវៀតណាម មានឱកាសពិសាម្ហូបអាហារថ្មី ដែលចម្អិនដោយលោក។ នោះគឺអាហារមិនត្រឹមតែឆ្ងាញ់ ទាក់ទាញចិត្ត នៅទាំងពោរពេញទៅដោយវប្បធម៌វៀតណាម។ ដើម្បីយល់ដឹងនូវរចនាបទអាហារវៀតណាម John Burton-Race បានធ្វើដំណើរទៅផ្សារវៀតណាម ទីកន្លែងដែលលោកឃើញមានគ្រឿងជាច្រើន តាំងពីផ្លែផ្កា បន្លែ រហូតដល់ជលផលជាដើម។
ភាពទាក់ទាញនៃគ្រឿងម្ហូបអាហារវៀតណាម បាននាំមកជូនលោក John Burton-Race នូវចំណាប់អារម្មណ៍ប្លែក និង តាមបទពិសោធន៍នៃអ្នកចុងភៅ គ្រឿងល្អ វាកំណត់បានជោគជ័យ៥០% សម្រាប់មុខអាហារឆ្ងាញ់ បន្សល់នៅមកគឺបច្ចេកទេសចម្អិនរបស់អ្នក។ លោកឱ្យដឹងថា ខ្លួនជាអ្នកមានសំណាង ដោយសារបានស្វែងរកឃើញទឹកដីវៀតណាម ដែលពោរពេញទៅដោយផ្លែផ្ការរសជាតិផ្អែមឆ្ងាញ់ បន្លែស្រស់ ព្រមទាំងជលផលផងដែរ។ លោកបានប្រើប្រាស់គ្រឿងនេះ ច្នៃចម្អិនអាហារមានការគួបផ្សំរវាងអាហារវៀតណាម និង អាហារអ៊ឺរ៉ុប ពិសេសគឺម្ហូបត្រី Barramundi អាំងពិសានឹងការ៉ែមសណ្តែងស ទឹកជ្រលក់គ្រឿងសមុទ្រ កន្ទុយបង្កងសមុទ្រជាមួយនឹងការ៉ែមផ្កាខាត់ណា និង ទឹកជ្រលក់ នំ sukem បែបបារាំងនឹងទឹកជ្រលក់ធ្វើអំពីកាកាវវៀតណាម ព្រមទាំងមានមុខអាហារពិសេសរបស់ពាយព្យដូចជាមាន់ម៉ុង (Mong) ផ្អាប់ផ្សែងតែ បាយលាជជាដើម។
នៅភោជនីយដ្ឋាន Home Moc នៅទីក្រុងហាណូយ យើងខ្ញុំឃើញផ្ទាល់ភ្នែក ដែលលោកចម្អិនអាហាររួមនឹងប្រធានចុងភៅវៀតណាម ង្វៀន យ៉ាធៀន Nguyen Gia Thien)។ ចុងភៅទាំងពីរត្រៀមម៉ឺនុយ ដែលមានគួបផ្សំរស់ជាតិរវាងរសជាតិអ៊ឺរ៉ុប និង រសជាតិវៀតណាម បង្កប់នៅក្នុងមុខម្ហូបទាំងបួន ក្នុងនោះមុខម្ហូបសំខាន់ជាងគេ គឺបង្កងសមុទ្រពិសានឹងការ៉ែមផ្កាខាត់ណា ប៊ឺប្រផេះ ស្រាRum ទំពាំងបាយជូរស្ងួត និង មាន់ម៉ុង (Mong) ផ្អាប់ផ្សែងតែ ពិសានឹងបាយលាជស្រួយៗ និង ទឹកជ្រលក់សាច់ផ្សិត។ តាមង្វៀន យ៉ាធៀន (Nguyen Gia Thien) ធ្វើការរួមនឹងលោក John Burton-Race បងសិក្សាបានបំណិនអំពីម្ហូបអាហារអ៊ឺរ៉ុប ទន្ទឹមនោះ បងក៏បានឧទ្ទេសនាមភាពប្រណីតនៃមុខម្ហូបវៀតណាម សម្រាប់ លោក John Burton Race អ្នកទាំងពីរបង្កើតមុខម្ហូប មានការគួបផ្សំរវាងមុខម្ហូបអាហារអាស៊ី និង អ៊ឺរ៉ុប។
មុខម្ហូបបង្កងសមុទ្រផ្អាប់ប៊ឺ ពិសានឹងការ៉ែម ទំពាំងបាយជូរស្ងួត និង ស្រា Rum ។ ស៊ុបផើ (Pho) ពិសានឹងសាច់គោអាំង និង នំផើ (Pho) ចៀនមានរសជាតិខ្ញី។ នំបាយដំណើបចៀន ពិសានឹងគ្រាប់ស្វាយចន្ទីលីងអំបិលម្ទេស។ មាន់ម៉ុង (Mong) ផ្អាប់ផ្សែងតែ ពិសានឹងបាយលាជស្រួយ និង ទឹកជ្រលក់សាច់ផ្សិត។ |
ក្រៅពិធីចម្អិនអាហារនៅទីក្រុងហាណូយ John Burton Race ក៏ឧទ្ទេសនាមអាហារនៅលើនាវាកម្សាន្តហាឡុង (Ha Long) ចំណុចពិសេសនៃម៉ឺនុយអាហារ គឺម្ហូប gnocchi ពិសេសរបស់ប្រទេសអ៊ីតាលី ពិសានឹងទឹកជ្រលក់រុក្ខជាតិឱសថ ឈីស parmesan ផ្សិត truffle ម្ហូបឆ្អឹងជំនីចៀមពិសានឹងការ៉ែម និង មី tortellini ទឹកស៊ុបរំងាស់ឆ្អឹងចៀម សាលាដ ផ្សិត morels និង mustard ។ John Burton Race នៅចម្អិនអាហារថ្ងៃត្រង់ ស្វ័យជ្រើសរើស និង cocktail មុនអាហារល្ងាចនៅភូមិនេសាទកឿវ៉ាន (Cua Van) ក្នុងកម្មវិធី “អាហារប្រណីតលើនាវាកមន្សាន្ត”។ រីឯនៅភោជនីយដ្ឋាន Home Finest Saigon លោក John Burton Race សហការនឹង Iron Chef ង្វៀន ថាញទុង (Nguyen Thanh Tung) ចម្អិនមុខម្ហូបបួនមុខអ៊ឺរ៉ុប និង វៀតណាម រួមមាន៖ កោះទាទឹកឃ្មុំ ក្រូច ទឹកជ្រលក់dill និង គូលេន នំបង្គាបក្តាមស្រូបទឹកដូង ពិសានឹងស្រាទំពាំងបាយ មកពី Banfi របស់អ៊ីតាលី។
“ពិតជាវិសេសវិសាល ពេលខ្ញុំត្រឡប់មកធ្វើការរួមជាមួយនឹងចុងភៅដែលមានទេពកោសល្យ ហើយនាំមកជូនដល់អតិថិជន នូវរសជាតិពិសេសដោយឡែកនៃទ្វីបអ៊ឺរ៉ុប នៅក្នុងបរិយាកាសដ៏អស្ចារ្យនេះ។ ខ្ញុំមានឱកាសពិសោធន៍ រៀនសូត្រម្ហូបអាហារវៀតណាម ដើម្បីឧទ្ទេសនាមដល់មិត្តអន្តរជាតិ” ចុងភៅ Michelin John Burton-Race ចែករំលេក។
ក្នុងពេល ដែលលោក John Burton Race រស់នៅវៀតណាម ចាប់ផ្តើមការងារនៅសម្ពន្ធក្រុមហ៊ុន Paradise វៀតណាម សង្ឃឹមថាលោកនឹងនាំមកជូនភ្ញៀវអន្តរជាតិនូវម្ហូបអាហារវៀតណាមពិសេសបំផុត ពោរពេញទៅដោយភាពច្នៃប្រឌិត ស្នេហាទឹកដី ប្រជាជនវៀតណាម៕
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ថាញយ៉ាង