ជាតួអង្គល្បីឈ្មោះ មានការរួមចំណែកសម្រាប់ម្ហូបអាហារប្រទេសអង់គ្លេស ចុងភៅ John Burton-Race សព្វថ្ងៃអញ្ជើញមកប្រទេសវៀតណាម ធ្វើការតាមការអញ្ជើញរបស់សម្ពន្ធក្រុមហ៊ុន Paradise។ នេះជាពេលវេលា ដែលលោកនឹងចម្អិនច្នៃមុខម្ហូបថ្មីជាច្រើន មានការគួបផ្សំរវាងក្លិនរសជាតិនៃទ្វីបអ៊ឺរ៉ុប និង វៀតណាម ការងារជួយឱ្យលោកមានចំណូលចិត្តខាងមនោសញ្ចេតនាម្ហូបអាហារវៀតណាម ទៅដល់ភ្ញៀវអន្តរជាតិជាច្រើន។
ធ្លាប់មានវត្តមាននៅលើកម្មិវធីទូរទស្សន៍ល្បីឈ្មោះជាច្រើនដូចជា French Leave, Return of the Chef, I’m a Celebrity, Get Me Out of Here និង កម្មវិធីធំៗពីរបង្កើតដោយប៉ុស្តិ៍ BBC គឺ Great British Menu និង Kitchen Criminals។ ប៉ុន្តែ John Burton-Race បែរជាមានរចនាបទមួយស្និទ្ធស្នាល បើកចំហរ ចំពោះមនុស្សគ្រប់គ្នា។ ម្ហូបអាហារដែលលោកចម្អិនច្នៃចេញ បានយកជំនះលើមនុស្សរាប់ពាន់នាក់នៅលើកសកលលោក ពិសេសពេលលោកទទួលគ្រប់គ្រងសណ្ឋាគារ Landmark London បើកភោជនីយដ្ឋាន និង សណ្ឋាគារ New Angel នៅក្រុង Devon ជាអាសយដ្ឋានអាហារដ្ឋានល្បីឈ្មោះនៅប្រទេសអង់គ្លេស។
ជាអ្នកមានទឹកចិត្តទូលាយ ចំណូលចិត្តស្វែងយល់អំពីទឹកដីថ្មី ពេលធ្វើដំណើរមកកាន់ប្រទេសវៀតណាម ហើយទៅដល់ឈូងសមុទ្រហាឡុង (Ha Long) លោកត្រូវធម្មជាតិស្រស់ស្អាតនៅទីនេះ យកជំនះលើករូបលោក ពិសេសគឺម្ហូបអាហារ។ តាមការអញ្ជើញរបស់សម្ពន្ធក្រុមហ៊ុន Paradise លោកអញ្ជើញមកកាន់ប្រទេសវៀតណាម ធ្វើការអំឡុង៥ឆ្នាំ និង ចាប់ផ្តើមចម្អិនច្នៃជាមុខម្ហូបថ្មី មានការគួបផ្សំរសជាតិទាំងពីររវាងទ្វីបអ៊ឺរ៉ុប និង វៀតណាម បង្កើតជាអាហារទាក់ទាញចិត្តភ្ញៀវទេសចរគ្រប់ចតុទិស។ នេះក៏ជាការងារបានជួយលោកមានចំណូលចិត្តមនោសញ្ជេតនា មកលើម្ហូបអាហារវៀតណាម ព្រមទាំងទៅដល់ភ្ញៀវអន្តរជាតិផងដែរ។